រូបភាព​ជុំវិញពិភពលោក ០៦ តុលា ២០១៦

កងទាហាន​ដែន​អាកាស​គប់​កាំភ្លើង​ឡើង​ទៅ​លើ​អំឡុងពេល​លំហាត់​សម​មួយ​សម្រាប់​ថ្ងៃបុណ្យ​​រំឭក​ខួប​កងកម្លាំង​ដែន​អាកាស​ឥណ្ឌា​នៅ​ព្រលានយន្តហោះ​យោធា Hindon នៅ​ជាយ​ក្រុង​ញូវដេលី។

ប្រជាជន​ឆ្លង​ទន្លេ​ La Digue នៅ​ក្រុង Petit Goave ទី​ដែល​ស្ពាន​មួយ​បាន​បាក់​អំឡុងពេល​ព្យុះ​សង្ឃរា Matthew ភាគ​និរតី​ក្រុង Port-au-Prince ប្រទេស​ហៃទី​ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៦។ ប្រទេស​ហៃទី និង​តំបន់​ភាគ​ខាង​កើត​ប្រទេស​គុយបាន ដែល​បាន​រង​ការ​ប៉ះពាល់​ដោយ​ព្យុះ​សង្ឃរា Matthew ចាប់​ផ្តើម​ធ្វើការ​វាយ​តម្លៃ​ពី​ការ​ខាតបង់​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា​នោះ។

លោក Bill Simpson មើល​ទៅ​ផ្នែក​ខាង​ក្នុង​ផូស៊ីល​​សត្វ​ដាយណូស័រ Tyrannosaurus Rex ដែល​មាន​ឈ្មោះ​ថា «SUE» មុន​ពេល​យក​ជើង​ខាង​មុខ​នៃ​សត្វ​ដាយណូស័រ​នេះ​ទៅ​ប្រើ​សម្រាប់​ការ​ស្រាវជ្រាវ​នៅ​សារមន្ទីរ Field Museum ក្នុង​ក្រុង Chicago រដ្ឋ Illinois។

អ្នក​ចូលរួម​នៅ​អាស្រព​ Bang Meow ចូលរួម​នៅ​ក្នុង​ក្បូន​ដង្ហែ​មួយ​ ក្នុង​ការ​អបអរសាទរ​ពិធី​បុណ្យ​អ្នក​ទទួលទាន​អាហារ​បួស​នៅ​ខេត្ត Phuket ប្រទេស​ថៃ។ 

បុរស​ជនជាតិ​អាហ្វហ្គានីស្ថាន​ដកកញ្ចក់​ចេញ​ពី​អគារ​ស្នាក់​នៅ​របស់​ខ្លួន​នៅ​កន្លែង​រង​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ក្រុង Kabul កាល​ពី​ថ្ងៃ​ទី០៥ ខែ​តុលា ឆ្នាំ​២០១៦។ 

បេក្ខជន​ប្រធានាធិបតី​លោក Donald Trump អោប​សិស្ស​សាលា​ម្នាក់​ បន្ទាប់​ពី​ទទួល​បាន​កាដូ​ជា​សៀវភៅ​គម្ពីរ​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​វិហារ International Church of Las Vegas និង​សាលា​សាសនា​គ្រឹស្ត​អន្តរជាតិ​នៅ​ក្រុង Las Vegas កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៦។

រូប​ភាព​​រំលេច​ពី​ទេសភាព​ភ្នំ​នៅ​ក្រុង Chatham រដ្ឋ New Hampshire។ 

អាវ​ពោង​រាប់​សិប​ពាន់​បន្សល់​ទុក​ដោយ​ជន​ចំណាកស្រុក និង​ជនអន្តោប្រវេសន៍​គរ​នៅ​លើ​គំនរ​សំរាម​ជិត​ក្រុង Mithymna នៅ​លើ​កោះ Lesbos ប្រទេស​ក្រិក​ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៦។ 

ទាហាន​អ៊ីស្រាអែល​ឈរ​ជិត​កន្លែង​រង​ចាំ​រថយន្ត​ក្រុង​មួយ​ជាមួយ​នឹង​ផ្ទាំង​បដា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គាំទ្រ​លោក Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​សហរដ្ឋអាមេរិក ជិត​តំបន់​តាំង​ទី​លំនៅ​ Ariel នៃ​តំបន់​ West Bank។ 

ពន្លឺ​រំលេច​លើ​មេឃ​រំលេច​លើ​បឹង Great Bear Lake ដែល​ជា​បឹង​ធំ​បំផុត​ទី​ប្រាំបី​នៅ​ក្រុង Deline ប្រទេស​កាណាដា។