រូបភាព​ជុំវិញ​ពិភពលោក​ ០៦ តុលា ២០១៥

កងទ័ព​អាកាស​របស់​ឥណ្ឌា បោះ​កាំភ្លើង​របស់​ពួកគេ​ នៅ​ក្នុង​ការ​ហាត់​សម​ក្នុង​សម្លៀកបំពាក់​ផ្លូវ​ការ​របស់​ខ្លួន​សម្រាប់​ទិវា​កងទ័ព​អាកាស​របស់​ឥណ្ឌា នៅ​មូលដ្ឋាន​ទ័ព​អាកាស Hindon នៅ​ជាយ​ក្រុង​ញូវដែលី។

រូបភាព​របស់​ Apollo 7 ជា​រូបភាព​មួយ​ក្នុង​ចំណោម​រូបភាព​ដែល​ភាព​ច្បាស់​ខ្លាំង​ចំនួន​ជាង​៨.៤០០សន្លឹក​នៅ​ក្នុង​បេសកកម្ម​នៅ​ភព​ព្រះ​ច័ន្ទ ដែល​អង្គការ NASA បាន​បង្ហោះ​នៅ​លើ​គេហទំព័រ Flickr។ Apollo 7 ត្រូវ​បាន​បង្ហោះ​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៦៨ ពី​ឈូង​សមុទ្រ​ដែល​មាន​ឈ្មោះ​ថា Caneveral ឬ​ឈូង​សមុទ្រ Kennedy ក្នុង​រដ្ឋ Florida។

យាន​សេវា យាន​បញ្ជា និង​យាន​ទៅ​ភព​ព្រះ​ច័ន្ទ​របស់​យានអវកាស​ Apollo 9 ធ្វើ​ហាត់​សម​ចុះ​ចត​ជា​លើក​ទី១​នៅ​ក្នុង​លំហ​អាកាស។ យាន Apollo 9 ត្រូវ​បាន​បង្ហោះ​នៅ​ថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៦៩។ រូបភាព​នេះ​ត្រូវ​ថត​ដោយ​អ្នក​បើក​យាន​ឈ្មោះ Russell L. Schweickart នៅ​ថ្ងៃទី៤​នៃ​បេសកកម្ម​ហោះ​ជុំវិញ​ផែនដី​របស់​យាន​ Apollo 9។ នេះ​ជា​រូបភាព​មួយ​ក្នុង​ចំណោម​រូបភាព​ដែល​ភាព​ច្បាស់​ខ្លាំង​ចំនួន​ជាង​៨.៤០០សន្លឹក​នៅ​ក្នុង​បេសកកម្ម​នៅ​ភព​ព្រះ​ច័ន្ទ ដែល​អង្គការ NASA បាន​បង្ហោះ​នៅ​លើ​គេហទំព័រ Flickr។

រុក្ខជាតិ​ចាប់​ផ្តើម​បង្ហាញ​ពណ៌​នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ក្នុង​ទិដ្ឋភាព​ថត​ពី​ខាង​លើ ដែល​បង្ហាញ​ពី​ទេសភាព​របស់​ទន្លេ Seine និង​ទេសភាព​នៃ​ជើង​មេឃ​របស់​ក្រុង​ប៉ារីស ប្រទេស​បារាំង។

សមាជិក​ក្រុម​របស់​អាមេរិក​ឈរ​ថត​រូប​ជា​ក្រុម​ មុន​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​វគ្គ​ទី​១​នៃ​ការ​ប្រកួត​វាយ​កូន​ហ្គោល​របស់​ប្រធានាធិបតី​ប្រចាំ​ឆ្នាំ២០១៥ ( 2015 Presidents Cup) នៅ​ក្លឹប​វាយ​កូន​ហ្គោល Jack Nicklaus ក្នុង​ក្រុង Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង។

ស្ត្រី​ម្នាក់​ឆ្លុះ​រូប​គាត់​នៅ​ក្នុង​កញ្ចក់​អន្តរកម្ម​របស់​ក្រុមហ៊ុន Panasonic Corp ដែល​អាច​តុបតែង​ខ្លួន​តាម​កុំព្យូទ័រ​ និង​អាច​អង្កេត​មើល​ស្ថានភាព​ស្បែក​ ក្នុង​ការ​ដាក់​បង្ហាញ​មួយ​នៅ​ការ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ចម្រុះ​របស់​ជប៉ុន​ប្រចាំ​ឆ្នាំ២០១៥ នៅ​មជ្ឈមណ្ឌល Makuhari ប្រទេស​ជប៉ុន។

មនុស្ស​ម្នា​ដើរ​លើ​ស្ពាន U Bein​ ឆ្លង​កាត់​ទន្លេ Tuangthaman ក្នុង​ក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​លាង​បង្អួច​ប្រើប្រាស់​ខ្សែ​កាប​ដើម្បី​ទម្លាក់​ខ្លួន​ពី​អគារ​ខ្ពស់​កប់​ពពក​ នៅ​ពេល​ធ្វើ​ការ​នៅ​ថ្ងៃ​ដែល​មាន​ការ​បំពុល​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

បុរស​ម្នាក់​ស្លៀកពាក់​បែប​អ្នក​ឃ្វាល​គោ​ជិះ​លើ​ខ្នង​សេះ​របស់​គាត់​នៅ​ផ្លូវ​បំបែក​ដ៏​មមាញឹក​នៅ​លើ​មហាវិថី Independence នៅ​ក្បែរ​សង្កាត់ Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ភ្នំ​ Fuji របស់​ជប៉ុន​គ្រប់​ដណ្តប់​ទៅ​ដោយ​ពពក​ត្រូវ​បាន​គេ​ថត​ពី​លើ​យន្តហោះ។

យុវជន​ម៉ាឡេស៊ី​ដេក​នៅ​ក្នុង​ទន្លេ​ ខណៈ​ដែល​សាលា​របស់​ពួកគេ​នៅ​តែ​បិទ​ទ្វារ​នៅ​ឡើយ​ ដោយ​សារ​ស្ថានភាព​ធាតុអាកាស​នៅ​ស្រុក Hulu Langat។

A powerful explosion is seen in the ammunition depot at a military base in Kalynivka, west of Kyiv, Ukraine.

ជន​ភៀស​ខ្លួន​ម្នាក់​ដេក​នៅ​ខាង​ក្រៅ​អគារ​ដែល​គេ​បោះបង់​ចោល​មួយ​នៅ​ផែ Mytilini កោះ Lesbos ប្រទេស​ក្រិក។ អធិការបតី​របស់​អូទ្រីស និង​នាយក​រដ្ឋ​មន្រ្តី​ក្រិក​ធ្វើ​ទស្សនកិច្ច​ទៅ​កោះ​ Lesbos​ ដើម្បី​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជន​ភៀស​ខ្លួន​ និង​សំភារៈ​ដែល​បង្កើត​ឡើង​សម្រាប់​ដោះស្រាយ​ការ​ហូរ​ចូល​មនុស្ស​រាប់​ពាន់​ជា​រៀងរាល់​ថ្ងៃ។