រូបភាព​ជុំវិញ​ពិភពលោក ៥ តុលា ២០១៨

ឆ្មាំ​សមុទ្រ​ដើរ​កាត់​រូប​ទីមោង​​ខ្នាត​ធំ​របស់ Royal Deluxe ដែល​​ដេក​សន្ធឹង​នៅ​លើ​ឆ្នេរ​នៅ​ឧទ្យាន​ New Brighton ចក្រ​ភព​អង់គ្លេស។

សំណល់​វិហារ​ឥស្លាម​ដែល​រង់​ការ​ខូច​ខាត​ដោយ​សារ​រញ្ជួយ​ដី និង​រលក​យក្ស​សូនាមិ នៅ Palu ខេត្ត Central Sulawesi ប្រទេស​ឥណ្ឌូនេស៊ី។

ស្ត្រី​នាំ​គ្នា​ថត​រូប​ក្នុង​ពេល​សម​របាំ Garba ដែល​ជា​របាំ​ប្រជាប្រិយ៍​ មុន​ពេល​មក​ដល់​នៃ​ពិធី​បុណ្យ​ Navratri ដែល​អ្នក​មាន​ជំនឿ​នាំ​គ្នា​គោរព​ដល់​ព្រះ​នាង​ Durga ដែល​ជា​ព្រះ​ក្នុង​សាសនា​ហិណ្ឌូ នៅ​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

ស្ត្រី​នៃ​តំបន់​កាស្មៀ​ឱប​សាក​សព​ដែល​ជា​សាច់​ញាតិ​របស់​ខ្លួន​ នៅ​ពេល​​គេ​យក​មក​ដាក់​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មួយ​នៅ​ទីក្រុង Srinagar តំបន់​កាស្មៀ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា។ ប៉ូលិស​និយាយ​ថា ជន​សង្ស័យ​ជា​ពួក​ឧទ្ទាម​បាន​បាញ់ និង​សម្លាប់​សកម្ម​ជន​២​នាក់ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ជន​កាស្មៀ​គាំ​ទ្រ​ឥណ្ឌា។

ស្ត្រី​ទី​១ Melania Trump និង​ស្ត្រី​ទី​១​របស់​ប្រទេស​កេនយ៉ា Margaret Kenyatta (ស្ដាំ) អង្អេល​កូន​ដំរី​នៅ​​តំបន់​សត្វ​ដំរី The David Sheldrick Elephant ក្នុង​ទីក្រុង​ណៃរូប៊ី ប្រទេស​កេនយ៉ា។

ទាហាន​ឥណ្ឌូ​នេស៊ី​ដើរ​ក្បួន​ព្យុហយាត្រា​ដើម្បី​រំលឹក​ខួប​ទី​៧៣​នៃ​ការ​បង្កើត​កង​យោធា​ឥណ្ឌូនេស៊ី នៅកោះ Sabang ខេត្ត​ Aceh។

បាតុករ​ម្នាក់​ដួល​ទៅ​លើ​របង​លួស​បន្លា​ នៅ​ពេល​គាត់​ព្យាយាម​រត់​គេច​ចេញ​ពី​គ្រាប់​បែក​បង្ហូរ​ទឹកភ្នែក​ ដែល​បាញ់ដោយ​កង​កម្លាំង​អ៊ីស្រាអែល នៅ​ពេល​បាតុករ​ផ្សេង​ទៀត​បាន​ដុត​កង់​ឡាន​នៅ​ជិត​របង​នៃ​តំបន់ Gaza Strip ជាប់ព្រំ​ប្រទល់​ជាមួយ​ប្រទេស​អ៊ីស្រាអែល នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​ Khan Younis ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់ Gaza Strip។

កូន​ក្រមុំ​ម្នាក់​កំពុង​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​​ពិធី​អាពាហ៍​ពិពាហ៍​​២០០​គូ ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី​២០០​នៃ​​ទីក្រុង Grozny ប្រទេស​រុស្ស៊ី។

លោក ​Richard Browning ប្រធាន​ក្រុម​អ្នក​បើក​យន្តហោះ​សាក​ល្បង​ និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ឧស្សាហម្ម​ Gravity ស្លៀក​ពាក់​សម្លៀក​បំពាក់​បើក​​យន្ត​ហោះ​ ហើយ​បាន​ហោះ​ហើរ​នៅ​ Bentwaters Park ក្រុង Woodbridge ចក្រភព​អង់គ្លេស។