រូបភាព​ជុំវិញ​ពិភពលោក ០៥ តុលា ២០១៦

ស្រ្តី​ម្នាក់​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ជាតិ​មួយ​គ្រប​ដណ្តប់​ដោយ​ដុំថ្ម​ បន្ទាប់​ពី​ការ​បោកបក់​នៃ​ព្យុះ​សង្ឃរា​ Matthew ទៅ​លើ​ខេត្ត​ Guantanamo នៅ​​​ប្រទេស​គុយបា។

មនុស្ស​ម្នា​ដើរ​កាត់​ផ្លូវ​លិច​ទឹក​មួយ ខណៈ​ពេល​ដែល​ព្យុះ​សង្ឃរា Matthew បាន​បោកបក់​ឆ្លង​កាត់​ទី​ក្រុង Port-au-Prince នៅ​ប្រទេស​ហៃទី កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៦។ 

ជនចំណាកស្រុក​ព្យាយាម​ទាញ​ទារក​ម្នាក់​ចេញ​ពី​ទឹក ខណៈ​ពេល​ពួកគេ​រង់ចាំ​ការ​សង្រ្គោះ​ពី​សំណាក់​អង្គការ​ក្រៅរដ្ឋាភិបាល​ Proactiva Open Arms នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ានេ ចម្ងាយ​ ១២​ម៉ាយ (១៩,៣១ គីឡូម៉ែត្រ) ប្រទេស​លីប៊ី កាល​ពី​ថ្ងៃ​ទី០៤ ខែ​តុលា ឆ្នាំ​២០១៦។

អ្នក​ទេសចរ​ដើរ​នៅ​លើ​ភ្នំ​ Niederhorn ជិត​ក្រុង Interlaken ប្រទេស​ស្វីស។ 

ថយន្ត​មួយ​បើក​​តាម​បណ្តោយ​ផ្លូវ​ឆ្លង​កាត់​ព្រៃ​មួយ​នៅ​ថ្ងៃ​មាន​ភ្លៀងធ្លាក់​នៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ក្មេង​ៗឈរ​មើល​ ខណៈ​ដែល​ជនសង្ស័យ​ពាក់ព័ន្ធ​រឿង​គ្រឿង​ញៀន​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ (មិនមាន​ក្នុង​រូបភាព) រង់ចាំ​នៅ ខាង​ក្រៅ​តំបន់​ជួញដូរ​គ្រឿងញៀន​មួយ បន្ទាប់​ពី​មាន​ការ​ចុះ​បង្រ្កាប​មួយ​ជិត​កន្លែង​ចាក់​សំរាម​ Payatas នៅ​តំបន់​ជាយ​ក្រុង Quezon ភាគ​ខាង​ជើង​ក្រុង​ម៉ានីល។ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ប្រហែល​ ៩០​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អំឡុងពេល​យុទ្ធនាការ​​ «សង្រ្គាម​ប្រឆាំង​គ្រឿង​ញៀន» របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte។

រូប​តុក្កតា​តុបតែង​សម្រាប់​ពិធី​បុណ្យ Halloween ដែល​រួម​មាន​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន និង​រូបតុក្កតា​លោក Donald Trump លោកស្រី Hillary Clinton និង​លោក Bernie Sanders ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សួនច្បារ​ផ្ទះ​របស់​លោក Matt Warshauer នៅ​ក្រុង West Hartford រដ្ឋ​ Connecticut កាល​ពី​ថ្ងៃ​ទី០៤ ខែ​តុលា ឆ្នាំ​២០១៦។ 

តារា​ម៉ូដែល​ម្នាក់​បង្ហាញ​ពី​ស្នាដៃ​ដោយ​រចនា​ម៉ូដ​ជនជាតិ​ចិន​លោក Xiong Ying ជា​ផ្នែក​មួយ​កម្មវិធី​បង្ហាញ​ម៉ូដ​ Heaven Gaia នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង។ 

បុរស​ម្នាក់​ទាញ​សំណាញ់​ចេញ​ពី​ទូកនេសាទ​មួយ​អំឡុងពេល​ថ្ងៃ​លិច​នៅ​បឹង Dal Lake ក្នុង​ក្រុង Srinagar នៃ​តំបន់​កាស្មៀ​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។ 

សកម្មជន​បរិស្ថាន​លោក Rob Greenfield ដែល​បាន​ចំណាយ​ពេល​មួយ​ខែ​ក្នុង​ក្រុង​ញូវយ៉ក ពាក់​ថង់​សំរាម​​ពី​របស់​ដែល​លោក​បាន​ប្រើ​នៅ​លើ​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៦។