រូបភាពជុំវិញពិភពលោក ០៤ តុលា ២០១៩
ក្មេងស្រីម្នាក់ថតរូបក្នុងពេលទស្សនាសារមន្ទីរ Instagram «ឧទ្យានញញឹម» ដែលបើកដំណើរការកាលពីពេលថ្មីៗនេះនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊េលហ្ស៊ិក។
អ្នកគោរពម្នាក់នៅឯទីសក្ការៈបូជាចិនមួយ ដើរនៅលើជ័រឈើ ក្នុងពិធីអាហារបូសមួយ នៅកោះភូកេត ប្រទេសថៃ។
កូនឆ្កែ Chihuahua នៅក្នុងព្រឹត្តិការណ៍ប្រារព្ធទិវាសត្វពិភពលោក នៅទីក្រុង Quezon នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលពាក់ម៉ាស់ក្នុងពេលធ្វើបាតុកម្មនៅស្រុក Wong Tai Sin នៅទីក្រុងហុងកុង ប្រទេសចិន។
រូបត្រីបាឡែនត្រូវបានគេដាក់នៅជិតប្រឡាយមួយ ដែលជាផ្នែកមួយនៃការបង្ហាញវត្ថុសិល្បៈសហគមន៍ត្រីបាឡែនប៊ែលហ្ស៊ិក ដែលជាការចាប់ផ្ដើមនៃពិធីមួយឈ្មោះថា Nuit Blanche នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។
ក្បួនម៉ូតូរបស់ប៉ូលិសបានបើកកាត់មុខក្រុមមន្ត្រីដែលតម្រង់ជួរនៅលើដងផ្លូវ នៅក្នុងពិធីបុណ្យសពរបស់ស្នងការទីក្រុងញូវយ៉ក លោក Brian Mulkeen នៅព្រះវិហារ Sacred Heart Church ក្នុងទីក្រុង Monroe រដ្ឋញូវយ៉ក។
ក្រុមអ្នកគោរពជំនឿសាសនានៅនេប៉ាល់ លើកអ្នករបាំដែលពាក់ម៉ាស់ក្នុងពិធី Shikali នៅក្រុង Khokana ស្ថិតនៅខាងក្រៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
រូបបាច់ផ្កាទូលីប (tulips ) ដែលរចនាឡើងដោយវិចិត្រករអាមេរិក Jeff Koons ត្រូវបានបង្ហាញនៅជិតសារមន្ទីរ The Petit Palais ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ជ្រូកមួយក្បាលស៊ីស្ពៃក្ដោបនៅក្នុងលូទឹកស្អុយដែលពេញដោយសំរាម នៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាប ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
ទង់ជាតិចិនត្រូវបានគេដុតនៅលើផ្លូវមួយក្នុងទីក្រុងហុងកុង។