រូបភាពជុំវិញពិភពលោក ០៤ តុលា ២០១៨
កុមារម្នាក់កំពុងញ៉ាំទឹកនៅជំរំបណ្ដោះអាសន្នមួយនៅ Palu ខេត្ត Central Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ក្រោយពេលប្រទេសនេះជួបប្រទះនូវគ្រោះរញ្ជួយដី និងព្យុះសូណាមិ។
ក្រពើមួយក្បាលជាប់ក្នុងសំបកកង់ ព្យាយាមហែលតាមមាត់ទន្លេ ឆ្លងកាត់សំរាមនិងសំណល់ដែលសល់ពីគ្រោះរញ្ជួយដី និងរលកយក្សសូណាមិ ដែលបានវាយប្រហារលើប្រទេសឥណ្ឌូនេស៊ី។
ថ្ងៃរះនៅខាងក្រោយដុំពពកនៅលើកោះ Sifnos ប្រទេសក្រិក។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដាក់កម្រងផ្កានៅមុខគំនូរស្តីពីការចងចាំសង្គ្រាមលោកលើកទី១ នៅសារមន្ទីរ Yad Vashem Holocaust ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។
គោទឹកដោះពណ៌ក្រហមនិងស ត្រូវបានគេដឹកចូលក្នុងកន្លែងវាយតម្លៃ ក្នុងព្រឹត្តិការណ៍តាំងបង្ហាញពិភពលោក នៅទីក្រុង Madison រដ្ឋ Wisconsin សហរដ្ឋអាមេរិក។
ភ្នំភ្លើង Soputan ផ្ទុះនៅពេលយប់ ដែលត្រូវគេថតពីភូមិ Lobu ក្នុងតំបន់ Minahasa ផ្នែកនិរតី ក្នុងខេត្ត North Sulawesi ប្រទេសឥណ្ឌូនេស៊ី។
ឆ័ត្រយោង Soyuz MS-08 របស់រុស្ស៊ី ចុះនៅចម្ងាយប្រមាណ១៥០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។
ភ្លូកដំរីនិងបំណែកសត្វព្រៃខុសច្បាប់ផ្សេងទៀតដែលរឹបអូសបានត្រូវបានដុតកម្ទេចចោលដោយក្រសួងធនធានធម្មជាតិនិងអភិរក្សបរិស្ថាននៃប្រទេសមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។