រូបភាព​ជុំវិញ​ពិភពលោក ០៤ តុលា ២០១៦

និស្សិត​ម្នាក់​មក​ពី​សាកលវិទ្យាល័យ University of Witwatersrand លោត​ធាក់​ប៉ូលិស​ម្នាក់​ដែល​ដួល​នៅ​លើ​ដី ខណៈ​ដែល​ប៉ូលិស​ម្នាក់​ទៀត​បាញ់​គ្រាប់​កាំភ្លើង​ជ័រ​ទៅ​លើ​បាតុករ ក្នុង​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ក្នុង​ក្រុង Johannesburg។ ក្រុម​អាជ្ញាធរ​ព្យាយាម​បើក​សាកលវិទ្យាល័យ​ដ៏​ល្បី​នេះ​ឡើង​វិញ បន្ទាប់​ពី​មាន​បាតុកម្ម​អស់​រយៈពេល​ជាច្រើន​សប្តាហ៍។

ទាហាន​របស់​សាធារណរដ្ឋ​បារាំង​ធ្វើ​ដំណើរ​ចាកចេញ នៅ​ក្រោយ​ការ​ប្រជុំ​រវាង​លោក​ប្រធានាធិបតី​របស់​ប្រទេស​កូម័រ​គឺ លោក Azali Assoumani និង​លោក​ប្រធានាធិបតី​បារាំង Francois Hollande នៅ​វិមាន Elysee ក្នុង​ក្រុង​ប៉ារីស។

កន្លែង​បូម​យក​ប្រេង​នៅ​ក្នុង​ក្រុង Qayyarah ឆេះ​អស់​រយៈពេល​ជិត​មួយ​ខែ​ទៅ​ហើយ បន្ទាប់​ពី​យុទ្ធជន​រដ្ឋ​ឥស្លាម​ដែល​រត់​គេច​ខ្លួន​បាន​ដុត​កន្លែង​មួយ​នេះ។ កិច្ច​ខិតខំ​ប្រឹងប្រែង​យឺតៗ​របស់​អ៊ីរ៉ាក់​ក្នុង​ការ​ពន្លត់​អគ្គិភ័យ​នេះ​បាន​បរាជ័យ​ក្នុង​ការ​រារាំង​មិន​ឲ្យ​ផ្សែង​ពុល​ហោះហើរ​នៅ​ក្នុង​ និង​នៅ​ក្បែរ​ក្រុង Qayyarah។

ក្មេងៗ​ដើរ​កាត់​ពី​ក្រោយ​ឆ័ត្រ​ដែល​គេ​ដាក់​នៅ​ប្រឡាយ​ទឹក Cheonggye ក្នុង​យុទ្ធនាការ​រៃ​អង្គាស​ដើម្បី​ជួយ​ក្មេងៗ​ក្រីក្រ​ នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

និស្សិត​ម្នាក់​ហុច​ផ្កា​ឲ្យ​ប៉ូលិស​ នៅ​ក្រោយ​ការ​ប៉ះទង្គិច​ក្នុង​ការ​តវ៉ា​លើ​តម្លៃ​សិក្សា​ នៅ​សាកលវិទ្យាល័យ University of the Witwatersrand ក្នុង​ក្រុង Johannesburg ប្រទេស​អាហ្រ្វិក​ខាង​ត្បូង។

ចៀម​ទាំង​នេះ​នឹង​ត្រូវ​គេ​យក​ចេញ​ពី​ឡាន​ នៅ​ផ្សារ​មួយ​ ក្នុង​ពិធីបុណ្យ Dashain ដែល​ជា​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​បំផុត​សម្រាប់​អ្នក​កាន់​សាសនា​ហិណ្ឌូ ក្នុង​ប្រទេស​នេប៉ាល់។

អ្នក​ទេសចរណ៍​ដើរ​នៅ​លើ​ផ្លូវ​មួយ​លើ​ភ្នំ Wuyi ក្នុង​ក្រុង Nanping ខេត្ត Fujian​ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។

អ្នក​បង្ហាញ​ម៉ូដ​បង្ហាញ​ម៉ូដ​ដែល​រចនា​ដោយ​លោក​ Karl Lagerfeld អ្នក​រចនាម៉ូដ​អាល្លឺម៉ង់។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​សម្លៀកបំពាក់​ស្រ្តី​សម្រាប់​រដូវ​ក្តៅ/រដូវ​ផ្ការីក ឆ្នាំ២០១៧ សម្រាប់​ហាង Chanel ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដFashion Week ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

បាតុករ​ជាច្រើន និង​ក្រុម We Need Nine ដែល​ជា​ក្រុម​ទាមទារ​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​ផ្តល់​សិទ្ធិ​ដល់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម់ា ដើម្បី​អាច​តែងតាំង​សមាជិក​តុលាការ​កំពូល​ទី៩ បាន​លើក​បងា​របស់​ពួកគេ​នៅ​ពី​មុខ​តុលាការ​កំពូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ជន​ភៀស​ខ្លួន និង​ជន​ទេសន្តរប្រវេសន៍​រាប់​រយ​នាក់​ដើរ​ទៅ​ព្រំដែន​ហុងគ្រី។

អ្នក​សម្តែង​ដែល​តុបតែង​ជា​តួ​អង្គ «Yeti» ជិះ​លើ​រថយន្ត​ក្រុង​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​សម្រាប់​រឿង «Expedition Unknown: Hunt for the Yeti»​ នៅ​ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក។

ពលរដ្ឋ​អ៊ីស្រាអែល​បង្ហោះ​ខ្លែង​ក្នុង​ពិធី Rosh Hashanah ពីរ​ថ្ងៃ​ដំបូង ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជនជាតិ​ជ្វីព នៅ​ឧទ្យាន​ជាតិ Beit Guvrin ក្បែរ​ក្រុង Kiryat Ga។

រូប​សិល្បៈ​របស់​សិល្បករ Zak Ove ត្រូវ​បាន​ដាក់​នៅ​កន្លែង​ទឹក​ចេញ​ដែល​មាន​រូប​កងទ័ព​បិទ​មុខ នៅ​ទីធ្លា​ខាង​ក្រោយ​អគារ Somerset House ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។

ក្មេង​ប្រុស​ម្នាក់​ជិះ​ទោង​ប្រពៃណី​មួយ​ ក្នុង​ពិធីបុណ្យ Dashain ដែល​ជា​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​បំផុត​សម្រាប់​អ្នក​កាន់​សាសនា​ហិណ្ឌូ ក្នុង​ប្រទេស​នេប៉ាល់។