រូបភាព​ជុំវិញ​ពិភពលោក​ ០៤ តុលា ២០១៥

ក្រុម​មន្រ្តី​របស់​កុលសម្ព័ន្ធ Emirati ទៅ​ដល់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម (United Arab Emirates) សម្រាប់​ការ​សម្ភោធ​គម្រោង​ Mohammed bin Rashid Al Maktoum Global Initiatives នៅ​ក្នុង​សាលប្រជុំ​មួយ​នៅ​អគារ Emirates Towers ក្នុង​ក្រុង​ Dubai ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

បុរស​ម្នាក់​ដើរ​នៅ​ក្បែរ​ឡាន​ដែល​គរ​លើ​គ្នា​បន្ទាប់​ពី​មាន​ទឹក​ជំនន់​ នៅ​ក្នុង​សង្កាត់​ Mandelieu la Napoule ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។ ទឹក​ជំនន់​ដែល​ឡើង​យ៉ាង​លឿន​នៅ​ជុំវិញ​ឆ្នេរ French Riviera បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ ដោយ​អ្នក​ខ្លះ​លង់​នៅ​ក្នុង​ផ្ទះ​ចូល​និវត្តន៍​របស់​ខ្លួន និង​អ្នក​ខ្លះ​ទៀត​ជាប់​នៅ​ក្នុង​ឡាន និង​តង់​របស់​ពួកគេ។

បព្វជិត​ និង​អ្នក​គោរព​សាសនា​គ្រិស្ត​និកាយ​កាតូលិក​អធិដ្ឋាន នៅ​ពេល​ដែល​សម្តេច​ប៉ាប Francis បើក​ពិធី​សូត្រធម៌​នៃ​ការ​ប្រជុំ​បព្វជិត​នៅ​អគារ St. Peter's Basilica នៅ​វិមាន​វ៉ាទីកង់។

លោក Menahem Kahana អ្នក​ថត​រូប​របស់​ AFP ត្រូវ​បាន​ប៉ូលិស​អ៊ីស្រាអែល​វាយដំ​ ក្នុង​បាតុកម្ម​មួយ​នៅ​តាម​ផ្លូវ​នៅ​ទីលាន​មូស្លីម​ក្នុង​ក្រុង​បុរាណ​ហ្ស៊េរុយសាឡិម (Jerusalem)។ អ៊ីស្រាអែល​ចាត់​វិធានការ​ដ៏​កម្រ​ និង​ខ្លាំងក្លា​ក្នុង​ការ​រារាំង​ពលរដ្ឋ​បាឡេស្ទីន​ចាកចេញ​ពី​ក្រុង​បុរាណ​នេះ ខណៈ​ពេល​ដែល​ភាព​តានតឹង​កើន​ឡើង​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដែល​បាន​សម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល​ពីរ​នាក់ និង​ក្មេង​ម្នាក់។

ទឹក​ជំនន់​កើន​ឡើង​នៅ​ជុំវិញ​កន្លែង​ផ្តល់​ឥណទាន​មួយ​នៅ​លើ​ផ្លូវ Garners Ferry នៅ​ក្នុង​ក្រុង Columbia រដ្ឋ South Carolina សហរដ្ឋ​អាមេរិក។ រដ្ឋ South Carolina ​មាន​ទឹក​ភ្លៀង​ធ្លាក់​ចំនួន​ប្រមាណ​ជា​៣០​សង់ទីម៉ែត្រ នៅ​ថ្ងៃទី៣ ខែតុលា។

កីឡាករ Martin Skrtel របស់​ Liverpool គ្រប់គ្រង​បាល់​ ក្នុង​ពេល​ប្រកួត​បាល់​ទាត់ English Premier League រវាង​ក្រុម Everton និង​ក្រុម Liverpool នៅ​ស្តាត Goodison Park ក្រុង Liverpool ប្រទេស​អង់គ្លេស។

ក្រុម​ទាហាន​ស្រែក​ពាក្យ​ស្លោក​ នៅ​ពេល​ពួកគេ​រត់​ក្នុង​ការ​ហ្វឹកហ្វឺន​សម្រាប់​ពិធី​បុណ្យ​រំលឹក​ខួប​៧០ឆ្នាំ​នៃ​ទាហាន​ឥណ្ឌូនេស៊ី ក្នុង​ក្រុង Cilegon ខេត្ត Banten កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥។

លោកWelsar Nazario លី​ក្តាមឈូស​របស់ Alezandro Macario ដែល​ជា​ក្មួយ​ប្រុស​អាយុ​៥ខែ​ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ភក់។ លោក​យក​សព​នោះ​ទៅ​កន្លែង​បញ្ចុះ​សព Santa Catarina Pinula នៅ​ជាយ​ក្រុង​ក្វាតេម៉ាឡា (Guatemala) កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥។ ក្រុម​ជួយ​សង្គ្រោះ​រក​ឃើញ​សាកសព​កាន់​តែ​ច្រើន​នៅ​ក្រោយ​ការ​បាក់​ដី​ភ្នំ​ទៅ​លើ​ផ្ទះ​សម្បែង​ជាច្រើន​ កាលពី​ថ្ងៃទី១ ខែតុលា ខណៈ​ដែល​អ្នក​ខ្លះ​ត្រូវ​បាន​កប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​នោះ។

ក្រុម​សំដែង​ជួយ​គ្នា​រៀបចំ​​ពិធី​ក្បួន​គ្រែ​ស្នែង​សម្រាប់​វាំង Sajik Daeje នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្មេង​ភៀស​ខ្លួន​ស៊ីរី​ដេក​នៅ​លើ​ដៃ​របស់​ឪពុក​ខ្លួន​ ខណៈ​ដែល​រង់ចាំ​ឡាន​ក្រុង​នៅ​កន្លែង​ឈប់​សម្រាក​ បន្ទាប់​ពី​ជិះ​ទូក​ពី​ឆ្នេរ​តួកគី​ទៅ កាន់​កោះ Lesbos ដែល​ជា​កោះ​ភាគ​ឦសាន​របស់​ក្រិក។

កសិករ​ម្នាក់​ប្រមូល​ផល​នៅ​ក្នុង​ចំការ​នៅ​តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥។

លោក Massimo Ferrero ប្រធាន​ក្រុមSampdoria សប្បាយ​ចិត្ត​ ក្នុង​ការ​ប្រកួត​បាល់​ទាត់​វគ្គ A របស់​អ៊ីតាលី​ ទល់​នឹង​ក្រុម Inter Milan នៅ​ស្តាត Marassi ក្នុង​ក្រុង Genoa ប្រទេស​អ៊ីតាលី។

អ្នក​ទៅ​លេង​ឆ្នេរ​សមុទ្រ​ហែល​ទឹក និង​អង្គុយ​នៅ​លើ​ឆ្នេរ Bondi នៅ​ក្នុង​ថ្ងៃ​ទឹក​ក្តៅ​នៅ​ក្រុង Sydney ប្រទេស​អូស្រា្តលី។

អ្នក​ចូលរួម​នៅ​ក្នុង​ប្រកួត​ជើង​ឯក​ពុក​ចង្ការ​ឈរ​ថត​រូប​ ក្នុង​ពេល​ប្រកួត​ប្រជែង​នៅ​ក្នុង​ខេត្ត Salzburg ប្រទេស​អូទ្រីស។