រូបភាព​ជុំវិញ​ពិភពលោក ៣១ តុលា ២០១៩

ប្រធាន​រដ្ឋ​សភា លោក​ស្រី Nancy Pelosi ធ្វើ​ជា​ធិបតីភាព​ក្នុង​ការ​បោះ​ឆ្នោត​របស់​តំណាង​រាស្ត្រ​ទៅ​លើ​ដំណោះ​ស្រាយ​ដើម្បី​កំណត់​វិធាន​បន្ទាប់​ ក្នុង​ការ​ចោទ​សួរ​លើ​ការ​ចោទ​ប្រកាន់​លោក​ ដូណាល់ ត្រាំ នៅ​វិមាន​រដ្ឋ​សភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីតោន សហរដ្ឋ​អាមេរិក។

សណ្ឋា​គារ​ឈ្មោះ​ថា Eva's Hotel រង​ការ​ខូច​ខាត​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី​នៅ​តំបន់ Kidapawan ខេត្ត​ Cotabato ប្រទេស​ហ្វីលីពីន។

ក្រុម​សារព័ត៌មាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ភ្លើង​ឆេះ​ផ្ទះ​ នៅ​ខណៈ​ដែល​អ្នក​ពន្លត់​ភ្លើង​កំពុង​បាញ់​ទឹក​ នៅ​ពេល​មាន​ភ្លើង​ឆេះ​នៅ Hillside ក្នុង​ស្រុក North Park ក្រុង San Bernardino រដ្ឋ​កាលី​ហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

មនុស្ស​ម្នា​កំពុង​មើល​ទៅ​កាន់​សត្វ Dragon de Calais ដែល​ផលិត​ឡើង​ដោយលោក Francois Delaroziere និង​ក្រុមហ៊ុន La compagnie La Machine ក្នុង​ពេល​ហាត់​សម​នៅ​កំពង់​ផែ Calais ប្រទេស​បារាំង។

ប្រាសាទ​ Shuri ដែល​គេ​ចាត់​ចូល​ជា​កន្លែង​បេតិកភណ្ឌ​ពិភព​លោក​មួយ ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​ទីក្រុង Naha នៅ​កោះ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង Okinawa ប្រទេស​ជប៉ុន។

បាល់ឡុង​ដែល​ដើរ​ដោយ​ខ្យល់​ក្ដៅ​កំពុង​ហោះ​នៅ​លើ​ប្រាសាទ​បុរាណ​នៃ​ប្រទេស​មីយ៉ាន់ម៉ា មុន​ពេល​ថ្ងៃ​លិច​ ក្នុង​ស្រុក Bagan, Nyaung U។

Fabio Losurdo កំពុង​អង្អែល​សេះ​របស់​ខ្លួន​ឈ្មោះ Smarty នៅ​ក្នុង​ក្រោល​ ក្នុង​ទីក្រុង Simi Valley រដ្ឋ​កាលី​ហ្វ័រញ៉ា។ ភ្លើង​ឆេះ​ព្រៃ​បាន​កើត​មាន​ឡើង​មុន​ពេល​ថ្ងៃ​រះ​ នៅ​តំបន់​ស្ថិត​នៅ​ខាង​កើត​ទីក្រុង​ឡូសអែនជឺឡែស។

អ្នក​បង្ហាញ​ម៉ូត​បង្ហាញ​ការរចនា​ម៉ូត​ដោយ​ Xiong Ying នៅ​ឯ Heaven Gaia ក្នុង​ពេល​បង្ហាញ​ម៉ូត​ប្រចាំ​សប្ដាហ៍​ នៅ​ទីក្រុង​ប៉េកាំង។

និស្សិត​សាកល​វិទ្យាល័យ​​ពហុវិទ្យា​ក្រុង​ហុងកុង ពាក់​ម៉ាស់ Guy Fawkes ថត​រូប​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​បាតុករ​នៅ​ទីក្រុង​ហុងកុង។

មនុស្ស​ម្នា​និង​អ្នក​ជួយ​សង្គ្រោះ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​ដែល​ទូរ​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​ត្រូវ​បាន​ភ្លើង​ឆេះ​ នៅ​ជិត​ទីក្រុង Rahim Yar Khan ប្រទេស​ប៉ាគីស្ថាន។

មេចុង​ភៅ​ម្នាក់​កាន់​នំបឺហ្គឺរ​ធំ​បំផុត​របស់​ប្រទេស​ថៃដែល​មាន​ទម្ងន់​ជាង​៦​គីឡូក្រាម មុន​ពិធីប្រកូត​បរិភោក​នំ​នេះ នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ថា Chris Steaks & Burgers ក្នុង​ទីក្រុង​បាងកក។

រូបភាព​ថត​ពី​លើ​អាកាស​ដោយ​ក្រុម​សកម្មជន​បរិស្ថាន​នៃ​អង្គការ Greenpeace ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ការ​ពារ​បរិស្ថាន បង្ហាញ​ពី​ព្រួញ​ប្រវែង​២៥​ម៉ែត្រ ដែល​មាន​សរសេរ​ថា «ចោរ​លួច​មហា​សមុទ្រ» ដែល​ព្រួញ​នេះ​តម្រង់​ទៅ​កាន់​ទូក​នេសាទ​របស់​កូរ៉េ​ខាង​ត្បូង ឈ្មោះ​ថា Agnes 103 y Agnes 107 ដែល​ចត​នៅ​កំពង់​ផែ​ក្រុងម៉ុងតេវីដេអូ ប្រទេស​អ៊ុយរូហ្គាយ។