រូបភាព​ជុំវិញ​ពិភពលោក ៣១ តុលា ២០១៧

តារាសម្តែង​ស្រី​ Katerina Lehou ដែល​ដើរ​តួ​ជាអាចារ្យ​ស្រី​ កំពុង​អុជ​ភ្លើងអូឡាំពិក​អំឡុង​ពិធីប្រគល់​ Olympic Flame ក្នុង​កីឡដ្ឋាន​ទីក្រុង​ Athens ប្រទេស​ក្រិក។

បុរស​ម្នាក់​ដើរកាត់​សំរាម​ក្នុង​ទន្លេ Yamuna ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

ប្រធានាធិបតី​ Donald Trump និង​ស្រ្តី​ទី១ Melania Trump ឲ្យ​ស្ករគ្រាប់​ទៅ​កុមារខណ​ដែល​​​​ពួកគេ​ស្វាគមន៍​កុមារៗ​ពី​តំបន់​វ៉ាស៊ីនតោន​និង​កុមារ​ពី​គ្រួសារ​យោធា​ក្នុង​ពិធីបុណ្យ​ Halloween កាលពី​ថ្ងៃទី​៣០ តុលា ២០១៧។

កងកម្លាំង​សន្តិសុខ​ព្រំដែនឥណ្ឌា(ឯកសណ្ឋានពណ៌ត្នោត)​ ​និងមន្រ្តី​ល្បាត​ប៉ាគីស្ថាន (ឯកសណ្ឋានពណ៌ខ្មៅ) ចូលរួម​ក្នុង​ការ​វាយ​គ្នា​ប្រចាំ​ថ្ងៃ​ក្នុង​ពិធីនៅ​ព្រំដែន​ឥណ្ឌា​ប៉ាគីស្ថាន Wagah Border ដែល​មាន​ចម្ងាយ​ប្រមាណ​៣៥​គីឡូម៉ែត​ភាគខាងលិច​ទីក្រុង Amritsar កាលពី​ថ្ងៃទី​៣០ តុលា ២០១៧។

ក្មេង​ប្រុស​ម្នាក់​ឈរ​ជិតផ្ទះ​របស់​ខ្លួន​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ក្នុង​ទីក្រុង​ Islamabad ប្រទេស​ប៉ាគីស្ថាន។

កុមារ​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​គម្ពីរកូរ៉ានក្នុង​សាលាសាសនា​មួយ​នៅ​ជំរំ​ជនភៀស​ខ្លួន​ Balukhali ប្រទេស​បង់ក្លាដែសកាលពីថ្ងៃទី​៣០ តុលា ២០១៧។

បុរស​ជនជាតិ​កម្ពុជា​ម្នាក់​ជិះ​ម៉ូតូ​មួយ​ដែល​ពោរពេញ​ដោយ​ផ្លែចេក​តាម​ផ្លូវ​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​៣០​ តុលា ២០១៧។

អ្នក​បើកបរ​ Uber ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការគំរាម​កំហែង​ច្បាប់​ថ្មី​លើ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ដែល​នឹង​ត្រូវ​បោះ​ឆ្នោតជា​សភា​ជាតិ​របស់​ប្រទេស​ប្រេស៊ីល​ ទីក្រុង Sao Paulo កាលពី​ថ្ងៃទី៣០ តុលា ២០១៧។