រូបភាពជុំវិញពិភពលោក ៣១ តុលា ២០១៦

អ្នក​ចូលរួម​ពី​សហគមន៍​ Newar ស្លៀក​ពាក់​នៅ​ក្នុង​សំលៀកបំពាក់​ប្រពៃណី រាំ​រែក​អំឡុងពេល​ក្បួន​ដង្ហែ​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ថ្មី​ Newari ដែល​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​មួយ​ទៀត​ថា Diwali ក្នុង​ក្រុង​កាតម៉ានឌូ ប្រទេស​នេប៉ាល់។

ក្មេង​ស្រី​ម្នាក់​ដេក​លេង​លើ​គំនរ​ផ្កា​ខាង​ក្រៅ​ផ្សារ​មួយ​ មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ Diwali ក្នុង​ក្រុង​ Mumbai ប្រទេស​ឥណ្ឌា។ 

ប្រជាជន​មើល​ព្រះ​អាទិត្យ​រះ​នៅ​ខាង​ក្រោម​ Arc de Triomphe នៅ​ចុង​វិថី​ Champs Elysees Avenue ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។ 

សុនខ​ស្លៀកពាក់​នៅ​ក្នុង​សំលៀកបំពាក់​សម្រាប់​ពិធី​បុណ្យ Halloween អំឡុងពេល​ក្បួន​ដង្ហែ​ Haute Dog Howl'oween ប្រចាំ​ឆ្នាំ​ក្នុង​ក្រុង​ ឡុង ប៊ិច រដ្ឋ​ California កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៦។

ជនជាតិ​អ៊ីរ៉ាក់​កាន់​សាសនា​គ្រឹស្ត​ត្រៀម​សម្រាប់​ការ​ជួបជុំ​ថ្ងៃ​អាទិត្យ​នៅ​វិហារ Grand Immaculate Church ចាប់​តាំង​ពី​វិហារ​នោះ​ត្រូវ​បាន​រឹបអូស​ពី​ពួក​រដ្ឋឥស្លាម​នៅ​ក្រុង Qaraqosh ជិត​ក្រុង Mosul កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៦។ 

សមាជិក​នៃ​កង​របាំ​ Macnas ចូលរួម​នៅ​ក្នុង​ពិធី​គម្រប់​ខួប​ទី​៣០ របស់​កងរបាំ​អំឡុងពេល​ពិធី​ដង្ហែ​ក្បួន Halloween ដែល​ត្រូវ​បាន​ហៅ​ថា Savage Grace ក្នុង​ក្រុង Galway ប្រទេស​អៀរឡង់​ កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៦។ 

អ្នក​បួស​សាសនា​ហិណ្ឌូ​ឈរ​តម្រង់​ជួរ​ដើម្បី​ទទួល​ភួយ​អំឡុងពេល​ជួបជុំ​ Sadhu បន្ទាប់​ពី​ពីធី​បុណ្យ Diwali ក្នុង​ក្រុង Amritsar។

កីឡាករ​គ្រីកីត​របស់​ប្រទេស​ស្រី​លង្កា​លោក Dilrwuan Perera បណ្តេញ​សត្វ​កន្ទុំរុយ​ចេញ​ពី​ទីលាន​អំឡុងពេល​ការ​ប្រកួត​កីឡា​គ្រីកីត​ជាមួយ​នឹង​ប្រទេស​ហ្ស៊ីមបាវ៉េ​នៅ​កីឡាដ្ឋាន Harare Sports Club ក្នុង​ក្រុង​ ហារ៉ារេ​ ប្រទេស​ហ្ស៊ីមបាវ៉េ។ 

ប្រជាជន​តុបតែង​លម្អ​គេហដ្ឋាន​ជាមួយ​នឹង​ចង្កៀង និង​ភ្លើង​ពណ៌​ ស្របពេល​ដែល​ពួកគេ​អបអរសាទរ​ពិធី​បុណ្យ Diwali នៃ​សាសនា​ហិណ្ឌូ​ ក្នុង​ក្រុង​មុំបៃ ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៦។ 

ក្មេងៗលេង​សប្បាយ​នៅ​លើ​ឆ្នេរ​មួយ​ក្នុង​ក្រុង Biarritz ភាគ​និរតី​ ប្រទេស​បារាំង។ 

ក្រុម​អ្នក​គាំទ្រ​បេក្ខជន​ចៅហ្វាយ​ក្រុង Rio de Janeiro លោក​ Marcelo Freixo ប្រមូល​ផ្តុំ​ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ទីលាន Cinelandia ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ​២០១៦។