រូបភាព​ជុំវិញ​ពិភពលោក ៣០ តុលា ២០១៩

រូបសំណាក​កម្ពស់​១១ម៉ែត្ររបស់​លោក​ John Bercow នៃ​សភា​អង់គ្លេស​ អោប​លោក​នាយករដ្ឋ​មន្ត្រី​ Boris Johnson និង​មេដឹកនាំ​គណបក្ស​ការងារ​ Jeremy Corbyn ត្រូវ​បាន​បង្ហាញ​មុន​ពេល​ពិធី​បុណ្យ Edenbridge Bonfire ក្នុង​ទីក្រុង​ Edenbridge ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៩។

និស្សិត​សាកល​វិទ្យាល័យ​ពាក់របាំ​ងមុខ Guy Fawkes ថត​រូប​មុន​ពិធី​បញ្ចប់បរិញ្ញាបត្រមួយ​ដើម្បី​គាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​សាកលវិទ្យាល័យ Hong Kong Polytechnic ក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៩។

បុរស​ម្នាក់​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៃ​របប​ផ្តាច់ការ​សូវៀត​របស់ម​លោក Joseph Stalin ដែល​ត្រូវ​បាន​​បញ្ចុះ​នៅ​ក្នុង​ព្រៃ​ជាយក្រុង​ Saint Petersburg កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៩។

គណប្រតិភូ​ជជែក​គ្នា​នៅ​ក្បែរ​មនុស្ស​យន្ត​មួយ​ក្នុង​វេទិកាផ្តួចផ្តើម​ការវិនិយោគ​អនាគតនៅ​ក្នុងមជ្ឈមណ្ឌល​​សន្និសីទ King Abdulaziz នៅ​រដ្ឋធានី Riyadh អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៩។

បុរស​ម្នាក់​ឆ្លុះ​កញ្ចក់​មួយ​នៅ​ខាងក្រោយ​រូប​ម៉ូឌែល​មើល​មុខខ្លួនឯង​ ពេល​កំពុង​រើស​មួក​នៅ​ក្នុង​ហាង​ខោអាវ​មួយ​ក្នុង​ទីក្រុង Minsk ប្រទេស​បេឡារុស​កាលពី​ថ្ងៃព្រហស្បតិ៍​កាលពី​ថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ២០១៩។

រូបថត​ពេល​យប់​មួយ​បង្ហាញ​ពីដើមឈើ​ដែល​កំពុង​ឆេះ​នៅ​ខាងកើត​ទីក្រុង​ Healdsburg រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០១៩។

អ្នក​ថតរូប​សារព័ត៌មាន​យកការណ៍​ពី​ការ​ហែក្បួន​របស់​អ្នក​រុករករ៉ែ​ដែល​គាំទ្រ​ប្រធានាធិបតី​បូលីវី Evo Morales ក្នុង​ទីក្រុង​ La Pazប្រទេស​បូលីវី​កាល​ពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៩។

សត្វ​ស្វាបី​ក្បាល​ត្រូវ​បាន​សត្វ​ស្វាធំ​ឲ្យ​ចំណី​នៅ​សួន​សត្វ Hagenbeck ក្នុង​ទីក្រុង​ Hamburg ភាគខាងជើង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ២០១៩។