រូបភាពជុំវិញពិភពលោក ៣០ តុលា ២០១៨

រថយន្ត​មួយគ្រឿង​ដឹក​ជនចំណាកស្រុក​ហុងឌូរ៉ាស​​ដែល​កំពុង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ឆ្លងកាត់​ ស្ថា​នី​យ៍​​ផលិត​​ថា​ម​ពល​​ប្រើ​ប្រាស់​​ខ្យល់​តាម​ផ្លូវ​ទៅ Juchitan ក្បែរ​ទីក្រុង​ La Blanca ក្នុង​រដ្ឋ​ Oaxaca State ប្រទេស​ម៉ិកស៊ិក។

បុគ្គលិក​សង្រ្គោះ​រៀប​​ឥវ៉ាន់​ដែល​ត្រូវ​បាន​ជឿថា​ជារបស់​ជនរងគ្រោះ​នៃ​យន្តហោះ Lion Air flight JT610 ដែល​បាន​ធ្លាក់​នៅ​កំពង់ផែ Tanjung Priok ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

ស្រ្តី​ម្នាក់​ទូល​ស្លឹកឈើ​ឆ្លង​កាត់​ស្ពាន​ឈើ​មួយ​នៅ​ក្បែរ​ភូមិ​ Ghera ក្នុង​ទីក្រុង​ Dharmsala ប្រទេស​ឥណ្ឌា។

ភ្នាក់ងារ​គយនិង​ការពារ​ព្រំដែន​នៃ​សហរដ្ឋ​អាមេរិក​ប្រដាប់​ដោយ​អាវុធ​កូបកម្ម​ចូល​រួម​ហ្វឹកហាត់ការពារ​ក្លោងទ្វារ​ព្រំដែន​ពី​អ្នក​ដែល​ចង់​ឆ្លង​កាត់​ដោយ​ខុស​ច្បាប់​ នៅ​ស្ពាន​អន្តរជាតិ​មួយ​រវាង​ប្រទេស​ម៉ិកស៊ិក​និង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ Ciudad Juarez ប្រទេស​ម៉ិកស៊ិក​កាលពី​ថ្ងៃទី​២៩ ខែ តុលា ឆ្នាំ ២០១៨។

ប្រជាជន​សម្អាត​កម្ទេច​កម្ទី​ដែល​ត្រូវ​បាន​រលក​បក់​មក​ឆ្នេរ ពី​ទូក​និង​នាវា​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ខ្យល់ព្យុះ​ក្នុង​ទីក្រុង​ Rapallo ប្រទេស​អ៊ីតាលី។

កសិករ​នេប៉ាល់​ម្នាក់​ច្រូត​ស្រូវ​​នៅ​ក្នុង Chaukot ជាយក្រុង Kathmandu។