រូបភាព​ជុំវិញ​ពិភពលោក ៣០ តុលា ២០១៧

ក្មេងៗ​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដើរ​នៅ​ជំរំ​ជន​ភៀស​ខ្លួន Moynerghona នៅ​ក្នុង​ស្រុក Ukhia ប្រទេស​បង់ក្លាដែស។

ទាហាន​ម៉ារីន​របស់​ហ្វីលីពីន​ម្នាក់​ថត​រូប​ខ្លួន​ឯង​ជាមួយ​នឹង​ទូរស័ព្ទ​របស់​គាត់ បន្ទាប់​ពី​ត្រឡប់​មក​ពី​ក្រុង Marawi នៅ​ផែ​មួយ​នៅ​ក្នុង​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

ស្ត្រី​វ័យ​ចំណាស់ៗ​ក្នុង​ឈុត​យោធា​ថត​រូប​នៅ​ក្នុង​ឧទ្យាន Fragrant Hills ក្រុង​ប៉េកាំង ប្រទេស​ចិន។

លោក Jose Bestilleiro មក​ពី​ប្រទេស​អេស្ប៉ាញ​សម្តែង​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា។

ប៉ូលិស និង​ក្រុម​អ្នក​ស្រុក​ជួយ​ក្មេង​ស្រី​សិស្ស​សាលា​ម្នាក់​ដែល​បាន​ស្រូប​ឧស្ម័ន​ទឹក​ភ្នែក នៅ​ពេល​ដែល​ប៉ូលិស​ព្យាយាម​បញ្ចប់​ការ​តវ៉ា​របស់​ក្រុម​អ្នក​គាំទ្រ​មេដឹកនាំ​ក្រុម​ប្រឆាំង នៅ​ក្នុង​តំបន់​អណាធិបតេយ្យ Kawangware ក្នុង​ក្រុង​ណៃរ៉ូប៊ី។

ក្មេង​ប្រុស​អាហ្វហ្គានីស្ថាន​ដែល​ភៀស​ខ្លួន​ក្នុង​ស្រុក​ញ៉ាំ​ការ៉េម​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​នៅ​ជាយ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Jon McCurley នៃ​ក្រុម Life Of A Craphead ទប់​រូបសំណាក​នៃ​ការ​ជិះ​សេះ​មួយ​របស់​ស្តេច Edward VII ដើម្បី​ឲ្យ​អណ្តែត​ចុះ​ទៅ​ក្នុង​ទន្លេ Don River ក្នុង​ពេល​សម្តែង​មួយ​នៅ​ក្នុង​ក្រុង Toronto​ ប្រទេស​កាណាដា។

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan លោក​ប្រធានាធិបតី​អាស៊ែបៃហ្សង់ Ilham Aliyev និង​លោក​នាយក​រដ្ឋមន្ត្រី​ហ្សកហ្ស៊ី Ilham Aliyev សម្ពោធ​ផ្លូវ​រថភ្លើង Baku-Tbilisi-Kars នៅ​ក្នុង​ក្រុង Baku ប្រទេស​អាស៊ែបៃហ្សង់។

ក្មេង​ស្រីៗ​ញញឹម​នៅ​ពេល​ចាប់​ផ្តើម​នៃ​ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នៅ​ខាង​ក្រៅ​ព្រះវិហារ African Divine Church​ នៅ​ក្បែរ​តំបន់​អណាធិបតេយ្យ Korogocho ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

ក្មេង​ប្រុស​ម្នាក់​ដែល​តុបតែង​ជា​តួអង្គ Pennywise the Dancing Clown ក្នុង​ភាពយន្ត It ឈរ​ថត​រូប​ក្នុង​ពិធី Halloween នៅ​ក្នុង​ក្រុង Ciudad Juarez ប្រទេស​ម៉ិកស៊ិក។

ព្រាប​ហើរ​កាត់​កម្មករ​នេប៉ាល់​ដែល​កំពុង​លាប​ពណ៌​លើ​ព្រះវិហារ Boudhanath Stupa នៅ​ក្នុង​ក្រុង Kathmandu​ ប្រទេស​នេប៉ាល់។

ពលរដ្ឋ​ខ្មែរ​ម្នាក់​បើក​រ៉ឺម៉ក​ម៉ូតូ​របស់​គាត់​ដែល​មាន​សុទ្ធ​តែ​ឥវ៉ាន់​ នៅ​តាម​ផ្លូវ​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ។

ស្ត្រី​ម្នាក់​យំ​នៅ​ក្បែរ​រូបភាព​របស់​ជន​រងគ្រោះ​នៃ​ការ​សម្លាប់​រង្គាល​របស់​មេដឹកនាំ​ផ្តាច់ការ​របស់​​សូវៀត ​គឺ​លោក Joseph Stalin នៅ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​មួយ។ នេះ​ជា​កន្លែង​ដែល​ជនរងគ្រោះ​ត្រូវ​បាន​បូជា​នៅ​ក្នុង​ព្រៃ​នៅ​ជាយក្រុង Saint-Petersburg ប្រទេស​រុស្ស៊ី។