រូបភាព​ជុំវិញ​ពិភពលោក ៣០ តុលា ២០១៦

កងកម្លាំង​ចល័ត Popular Mobilization Forces បាញ់​រ៉ុក្កែត​ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​នឹង​យុទ្ធជន​ឥស្លាម​នៅ​ជាយក្រុង Hammam Al-Alil ប្រទេស​អ៊ីរ៉ាក់។

ជន​ទេសន្តរប្រវេសន៍​អេត្យូពី​មក​ដល់​កន្លែង​សូត្រ​ធម៌​មួយ​នៅ​ព្រះវិហារ​បណ្តោះអាសន្ន Orthodox នៅ​ក្នុង​ជំរំ​ជន​ទេសន្តរប្រវេសន៍ «the Jungle» នៅ​ក្នុង​ក្រុង Calais ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង។

អ្នក​ពន្លត់​អគ្គិភ័យ​ និង​ក្រុម​ជួយ​សង្គ្រោះ​ជួយ​ស្រ្តី​ម្នាក់​ដែល​ស្ថិត​នៅ​លើ​រទេះ​រុញ​មួយ នៅ​ក្រោយ​ការ​រញ្ជួយដី​កម្រិត៦,៦ នៅ​ក្នុង​ក្រុង Norcia ប្រទេស​អ៊ីតាលី។

មនុស្ស​ម្នា​ជិះ​កង់​ក្នុង​សម្លៀកបំពាក់ Halloween ក្នុង​កម្មវិធី Bike Kill 13 នៅ​សង្កាត់ Brooklyn ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

យាន Soyuz MS-01 បាន​ចុះចត​ ដោយ​មាន​អកាសយានិក​៣រូប​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី៤៩​នេះ នៅ​ក្បែរ​ក្រុង Zhezkazgan ប្រទេស​កាហ្សាក់ស្ថាន។

អាកាសយានិក Kate Rubins ដែល​ជា​សមាជិក​នៃ​ដំណើរ​បេសសកម្ម​លើក​ទី៤៩​ត្រូវ​បាន​សែង​ទៅ​កាន់​តង់​ព្យាបាល​ជំងឺ​ភ្លាមៗ​បន្ទាប់​ពី​ អាកាសយានិក​ទាំង​៣រូប​រួម​មាន លោកស្រី Kate Rubins លោក Anatoly Ivanishin ជនជាតិ​រុស្ស៊ី និង​លោកTakuya Onishi ជនជាតិ​ជប៉ុន នៅ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៅ​ក្បែរ​ក្រុង Zhezkazgan ប្រទេស​ហ្សាកាក់ស្ថាន។

ទំពាំងបាយជូរ​ព្រៃ​គ្រប​ដណ្តប់​ផ្នែក​ខាង​មុខ​ផ្នែក​មួយ​នៅ​ក្នុង​ក្រុង Sieversdorf ភាគ​ខាង​កើត​នៃ​ប្រទេស​អាល្លឺម៉ង់។

មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន Kawasaki Halloween ក្នុង​ក្រុង Kawasaki ប្រទេស​ជប៉ុន។

ម្តាយ​របស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ខ្មាន់​កាំភ្លើង​ជិះ​ម៉ូតូ​២នាក់​ត្រូវ​បាន​គេ​លួងលោម នៅ​ពេល​ដែល​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

បព្វជិត​វ័យ​ក្មេង​មួយ​រូប​វារ​ចេញ​ពី​ក្រោម​គោ​មួយ​ក្បាល ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ពិធី​ថ្វាយបង្គំ​ក្នុង​ពិធីបុណ្យ Tihar ក្នុង​ក្រុង​កដ្ឋមណ្ឌូ (Kathmandu) ប្រទេស​នេប៉ាល់។

ស្រ្តី​ម្នាក់​បី​កូន​របស់​គាត់ ឈរ​នៅ​ពី​មុខ​ទ្វារ​ផ្ទះ​ក្នុង​តំបន់ Ras Gharib ក្បែរ​ឈូង​សមុទ្រ Suez នៅ​ក្រោយ​មាន​ទឹក​ជំនន់​នៅ​ក្នុង​ក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​អេហ្ស៊ីប ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ខ្លាំង​ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

ស្រ្តី​ម្នាក់​តុបតែង​ជា La Calavera Catrina ចូលរួម​ក្នុង​ពិធី​ជប់លៀងMoto-Halloween នៅ​តាម​ផ្លូវ​ក្នុង​ក្រុង Cali ប្រទេស​កូឡុំប៊ី។

បុរសៗ​ដែល​មាន​គូរ​មុខ​ដូច​រូប​ខ្មោច​ចូលរួម​ការ​ដើរ​ក្បួន​នៃ​សេចក្តី​ស្លាប់ នៅ​តាម​ផ្លូវ​ Reforma ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។