រូបភាពជុំវិញពិភពលោក ០៣ តុលា ២០១៩
ឡានធុនធំ និងរថយន្តប្រភេទផ្សេងទៀតលិចនៅក្នុងទឹកជំនន់ដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលមកពីព្យុះទីហ្វុង Mitag នៅទីក្រុង Gangneung។ មនុស្ស៦នាក់បានស្លាប់ ហើយជាច្រើននាក់ទៀតបាត់ខ្លួនក្នុងព្យុះនេះ ដែលបានបក់បោកលើភាគខាងត្បូងនិងខាងកើតប្រទេសកូរ៉េខាងត្បូង ដោយមានភ្លៀងធ្លាក់និងខ្យល់បកបោកខ្លាំង។
ស្ត្រីម្នាក់ជាមួយនឹងរទេះរុញកូនក្មេងកំពុងដើរនៅក្បែរដើមឈើនារដូវស្លឹកឈើជ្រុះ នៅរដ្ឋធានីវិលនីញូស ប្រទេសលីទុយអានី។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកំពុងជួយទាហានម្នាក់នៃកងកម្លាំងប្រតិកម្មរហ័សសហព័ន្ធចេញពីកន្លែងធ្វើបាតុកម្ម បន្ទាប់ពីក្រុមបាតុករបានវាយគាត់ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
លោក Brandt Jean ប្អូនប្រុសរបស់ Botham Jean ឱបទណ្ឌិត Amber Guyger ដែលជាប់ទោសបទឃាតកម្ម និងជាអតីតប៉ូលិសនៅក្រុង Dallas បន្ទាប់ពីនាងត្រូវបានកាត់ទោសដាក់ពន្ធនាគារ ១០ ឆ្នាំ កាលលពីថ្ងៃទី២ ខែតុលា ២០១៩ នៅរដ្ឋតិចសាស។ នាង Amber Guyger បានបាញ់សម្លាប់ឈ្មោះ Botham Jean ដែលជាអ្នកជិតខាងគ្មានអាវុធ នៅផ្ទះអាផាតមិន កាលពីឆ្នាំមុន។ នាងបានប្រាប់ប៉ូលិសថា នាងស្មានតែផ្ទះអាផាតមិននោះជាផ្ទះរបស់នាង ហើយគិតថា ឈ្មោះ Botham Jean ជាអ្នកលួចចូលក្នុងផ្ទះនោះ។
យានអវកាស Soyuz MS-12 បានចុះចតនៅក្នុងតំបន់ដាច់ស្រយាលនៅជិតក្រុង Zhezkazgan ប្រទេសកាហ្សាក់ស្ថាន ដោយមានអវកាសយានិក Nick Hague ពីភ្នាក់ងារណាសា និងលោក Alexey Ovchinin ពីក្រុមហ៊ុនសាជីវកម្ម Roscosmos រួមជាមួយអ្នករួមដំណើរ Hazzaa Ali Almansoori មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម។
កីឡាការនីអត្តពលកម្មម្នាក់ប្រកួតក្នុងវិញ្ញាសារលោតចម្ងាយផ្នែកស្ត្រី នៅក្នុងការប្រកួតកីឡាអត្តពលកម្មពិភពលោក 2019 IAAF Athletics World Championships នៅកីឡដ្ឋាន Khalifa អន្តរជាតិ ក្នុងទីក្រុងដូហា ប្រទេសកាតា។
សកម្មជនប្រឆាំងបម្រែបម្រួលអាកាសធាតុ មកពីចលនា Extinction Rebellion កំពុងបាញ់ឈាមក្លែងក្លាយនៅខាងក្រៅអាគាររតនាគារ ក្នុងទីក្រុងឡុងដ៍ ដើម្បីទាក់ទាញការចាប់អារម្មណ៍លើបញ្ហាអាកាសធាតុនៅលើសាកលលោក។
វត្ថុដែលមើលទៅហាក់ដូចជាមីស៊ីលឆ្លងទ្វីប (SLBM) បាញ់ចេញពីនាវាមុជទឹក ក្នុងរូបថតគ្មានបញ្ជាក់កាលបរិច្ឆេទ និងទីកន្លែង ត្រូវបានទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ចុះផ្សាយកាលពីថ្ងៃទី២ តុលា។
អ្នកគោរពជំនឿសាសនាម្នាក់តែងខ្លួនជាព្រះនៃសាសនាហិណ្ឌូ គឺព្រះមាហាកាលី (Maha Kali) សម្ដែងក្នុងពិធី Navratri នៅទីក្រុង Ajmer រដ្ឋ Rajasthan ប្រទេសឥណ្ឌា។
បុគ្គលិកម្នាក់កំពុងឈរនៅខាងក្រោយតុទទួលភ្ញៀវ នៅបន្ទប់របៀងនៃសណ្ឋាគារ TWA ដែលជាសណ្ឋាគារធ្វើឡើងនៅក្នុងអតីតអាគារមជ្ឈមណ្ឌល 1962 TWA Flight Center ដែលរចនាឡើងដោយវិស្វករ Eero Saarinen នៅព្រលានយន្តហោះអន្តរជាតិ JFK ក្នុងទីក្រុងញូវយ៉ក។
នាង Greta Thunberg សកម្មជនបរិស្ថានជនជាតិស៊ុយអែត ជួបជាមួយ Esther the Wonder Pig ក្នុងពេលនាងទស្សនាកន្លែងចិញ្ចឹមសត្វរបស់ Esther នៅសហគមន៍ Campbellville ខេត្ត Ontario ប្រទេសកាណាដា កាលពីថ្ងៃទី០២ តុលា។
ស្រមោច zompopa ត្រូវបានគេថតនៅចម្ការរបស់អ្នកជីវសាស្ត្រ Federico Paniagua ស្របពេលដែលលោកកំពុងលើកកម្ពស់ការបរិភោកសត្វល្អិតជាច្រើនប្រភេទដែលជាអាហារមានតម្លៃទាប តែមានសារធាតុចិញ្ចឹមខ្ពស់ នៅទីក្រុង Grecia ប្រទេសកូស្តារីកា។
ភ្ញៀវទេសចរមើលថ្ងៃលិចនៅភ្នំ Caucasus នៅតំបន់ Krasnaya Polyana ជិតទីក្រុង Sochi ប្រទេសរុស្ស៊ី។