រូបភាព​ជុំវិញ​ពិភពលោក ០៣ តុលា ២០១៧

បុរស​ម្នាក់​កំពុង​រើ​ដង្វាយ​សាសនា​និង​រូប​សំណាក​ព្រះ Durga ដែល​ផុស​ចេញ​ពី​ទន្លេ Yamuna បន្ទាប់ពី​ពិធីបុណ្យ Durga Puja ក្នុង​ទីក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌា។

ទាហាន​កាំភ្លើង​វែង​ Bavarian និង​ស្រ្តី​ក្នុងសម្លៀកបំពាក់​ប្រពៃណី​បាញ់​កាំភ្លើង​របស់​ខ្លួន​នៅ​ខាងមុខ​រូបសំណាក​ «Bavaria» នៅ​ក្នុង​ថ្ងៃចុងក្រោយ​នៃ​ពិធី​បុណ្យ​ស្រាបៀរ​ Oktoberfest លើកទី​១៨៤ ក្នុង​ទីក្រុង​ម៉ូនិច​ប្រទេស​អាល្លឺម៉ង់។

People gather and light candles to honor soccer legend Diego Maradona, at the popular "Quartieri Spagnoli" neighborhood, in Naples, Italy.

សេតវិមាន​សហរដ្ឋអាមេរិក​បង្ហោះ​ទង់ជាតិ​ពាក់កណ្តាលដើម្បី​កាន់ទុក្ខ​ដល់ជន​​រងគ្រោះ​ក្នុង​ការ​បាញ់​សម្លាប់រង្គាល​នៅ​ក្នុង​ទីក្រុង Las Vegas។

អ្នក​ស៊ើប​អង្កេត​កំពុង​ជញ្ជូន​សាកសព​ចេញ​ទី​កន្លែង​ប្រគុំ​តន្រ្តីក្បែរ​រមណីយដ្ឋាន Mandalay Bay ទីក្រុង​ Las Vegas Strip រដ្ឋ Nevada កាលពី​ថ្ងៃទី​០២ តុលា ២០១៧។

អ្នក​ស៊ើប​អង្កេត​កំពុង​ជញ្ជូន​សាកសព​ចេញ​ទី​កន្លែង​ប្រគុំ​តន្រ្តីក្បែរ​រមណីយដ្ឋាន Mandalay Bay ទីក្រុង​ Las Vegas Strip រដ្ឋ Nevada កាលពី​ថ្ងៃទី​០២ តុលា ២០១៧។

ចង្កៀង​រូប​ហង្ស​កំពុង​ត្រូវ​បានគេ​ដង្ហែរ​​នៅ​តាម​ដងផ្លូវ​ដើម្បី​បា្ររព្ធ​ពិធី​បុណ្យ​សំពះ​ព្រះ​ខែ​នៅក្នុង​ទីក្រុង​ Tuyen Quang ប្រទេស​វៀតណាមកាលពី​ថ្ងៃទី០២ តុលា ២០១៧។

ទស្សនិក​ជន​កំពុង​មើល​រូបថត​មួយ​ដែល​ត្រូវ​បាន​គេ​ដាក់តាំង​នៅ​ក្នុង​ការ​តាំង​ពិរព័ណ៌​មួយ​អបអរការ​ជាប់ឆ្នោត​របស់​លោក​គីម ជុង​អ៊ីល​ជា​អគ្គ​លេខាធិការ​របស់​គណបក្ស​ Workers' Party of Korea​ នៅ​ក្នុង​វិមាន​វប្បធម៌​ប្រជាជន​។

ភ្ញៀវ​ទេសចរ​កំពុង​ជិះ​ទោង​ក្នុង​​ថ្ងៃចុងក្រោយ​នៃ​ពិធី​បុណ្យ​ស្រាបៀរ​ Oktoberfest លើកទី​១៨៤ ក្នុង​ទីក្រុង​ម៉ូនិច​ប្រទេស​អាល្លឺម៉ង់។