រូបភាព​ជុំវិញ​ពិភពលោក ២៩ តុលា ២០១៧

សកម្មជន​ជាតិ​និយម​ធ្វើ​ការ​តវ៉ា​ដោយ​មាន​ទង់ជាតិ​ដ៏​ធំ​របស់​តំបន់ Catalonia ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់​នេះ​នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។

ពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​មណ្ឌល​ភៀស​ខ្លួន​វិញ ដើរ​កាត់​ផ្ទះ​បែកបាក់​ដែល​គេ​ជឿ​ថា ជួល​ដោយ​លោក Isnilon Hapilon និង​លោក Omar Maute ដែល​ជា​មេដឹកនាំ​យុទ្ធជន​រដ្ឋ​ឥស្លាម​​ មុន​ពេល​ការ​វាយប្រហារ​របស់​ពួកគេ​នៅ​លើ​តំបន់​នេះ ក្នុង​ស្រុក Malutlut ប្រទេស​ហ្វីលីពីន។

មនុស្ស​ម្នា​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ហែល​ទឹក Harbour Race នៅ​ផែ Victoria Harbour ក្រុង​ហុងកុង។

ឪពុក​ម្នាក់​តុបតែង​ជា​មនុស្ស​ប្រចៀវ​នាំ​កូនស្រី​ដែល​តុបតែង​ជា​តួអង្គ Harley Quinn ទៅ​សន្និបាត MCM Comic Con នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​នៅ​ក្នុង​ក្រុង​ឡុងដ៍។

អ្នក​សម្តែង​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន Day of the Dead នៅ​លើ​ផ្លូវ Reforma Avenue ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

បុរស​ម្នាក់​រៀបចំ​បាឡុង​ក្នុង​ពិធីបុណ្យ Hot Air Balloon Carnival លើក​ទី២ នៅ​ក្នុង​ក្រុង Nanjing ខេត្ត Jiangsu ប្រទេស​ចិន កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

អ្នក​របាំ​ម្នាក់​សម្តែង​ជាមួយ​នឹង​ឧបករណ៍​តន្ត្រី​បុរាណ​របស់​ចិន​នៅ​លើ​ឆាក​ក្នុង​កម្មវិធី NE TIGER Haute Couture ឆ្នាំ២០១៨ ជាមួយ​នឹង​មូលបទ «ផ្លូវ» ក្នុង​ពេល​បើក​កម្មវិធី China Fashion Week នៅ ក្នុង​ក្រុង​ប៉េកាំង។

ស្លឹក​ឈើ​មួយ​ជ្រុះ​ពី​បែក​នៅ​ក្នុង​ក្រុង Tully រដ្ឋ New Jesey កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

អ្នក​ថត​កម្មវិធី​ទូរទស្សន៍​ម្នាក់​ត្រៀម​ថត​ព្រឹត្តិការណ៍ Giant Slalom នៃ​ការ​ប្រកួត​ជិះ​ស្គី FIS Ski World Cup នៅ​ក្នុង​ក្រុង Soelden ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

មនុស្ស​ម្នា​ឈរ​នៅ​លើ​រានហាល​នៅ​ក្នុង​តំបន់​អណាធិបតេយ្យ Mathare ក្នុង​ក្រុង​ណៃរ៉ូប៊ី​កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។ ប្រទេស​កេនយ៉ា​កំពុង​ជាប់​គាំង​នយោបាយ ខណៈ​ដែល​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​តែ​មិន​ទាន់​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​របស់​ក្រុម​ប្រឆាំង ហើយ​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ការ​តវ៉ា​ដោយ​ហិង្សា​ដែល​ធ្វើ​ឲ្យ​មនុស្ស​៩នាក់​ស្លាប់។

កីឡាករ Ryan Hippo Hipwood មក​ពី​អូស្ត្រាលី​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត Peahi Challenge នៅ​កោះ Maui Island ក្នុង​រដ្ឋ Hawaii កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

អ្នក​គាំទ្រ​ក្លឹប Lazio កាន់​រូបថត​ និង​បដា​ដែល​ជា​ការ​ចងចាំ​លោក Vincenzo Paparelli ដែល​ជា​អ្នក​គាំទ្រ​ក្លឹប Lazio ម្នាក់​ដែល​បាន​ស្លាប់​ដោយ​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ឆ្នាំ១៩៨០ ក្នុង​ពេល​ប្រកួត​បាល់ទាត់ Italian Serie រវាង​ក្រុម Benevento Calcio​ និង​ក្រុម SS Lazio នៅ​ស្តាត Ciro Vigorito នៅ​ក្នុង​ក្រុង Benevento ប្រទេស​អ៊ីតាលី។