រូបភាព​ជុំវិញ​ពិភពលោក ២៩ តុលា ២០១៥

កុមារ​​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​មួយ​រូប​កំពុង​លេង​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លិខិតស្នាម​នៅ​ក្រុង Traiskirchen ប្រទេស​អូទ្រីស។

លំហាត់​សម្តែង​ហោះ​ហើរ​ប្រភេទ «Solo Turk» របស់​កងកម្លាំង​ដែន​អាកាស​តូកគី​ ដែល​ពួកគេ​បាន​សម្តែង​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​ ៩២ នៃ​ថ្ងៃ​បុណ្យ​សាធារណរដ្ឋ​ (Republic Day) ពី​លើ​មជ្ឈមណ្ឌល​ Ataturk Cultural Center ក្នុង​ក្រុង​អង់ការ៉ា។

ប្រធាន​សភា​ត្រៀម​ចេញ​ពី​តំណែង​លោក John Boehner ដែល​ជា​អ្នក​សាធារណរដ្ឋ​ពី​រដ្ឋ Ohio បាន​ជូត​ទឹក​ភ្នែក​ ខណៈ​លោក​ធ្វើ​សុន្ទរកថា​លា​ពី​ជាន់​សភា​នៅ​វិមាន Capitol ក្នុង​ក្រុង​វ៉ាស៊ីនតោន​ ឌីស៊ី​។ លោក​ Paul Ryan ដែល​ជា​អ្នក​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Wisconsin នឹង​ក្លាយ​ជា​ប្រធាន​សភា​ថ្មី។

អ្នក​ចូលរួម​​ឈរ​តម្រង់​​ជួរ​ខាង​ក្រៅ​អគារ​ Poland ​នៅ​អំឡុង​ពេល​ពិព័រណ៍​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ ២០១៥​ នៅ​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី។

ស្រ្តី​មួយ​រូប​ដាក់​ផ្កា​រលឹក​វិញ្ញាណក្ខន្ធ​នៅ​ឯ​ក្លោង​ទ្វារ​សាលា Cults Academy នៅ​ក្រុង​ Aberdeen ប្រទេស​ស្កុតឡេន។ សិស្ស​សាលា​ វ័យ១៦ឆ្នាំ​មួយ​នាក់ ត្រូវ​បាន​ចាក់​សម្លាប់​​នៅ​សាលា​នេះ​នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ​២០១៥។

លោក Danell Leyva មក​ពី​សហរដ្ឋអាមេរិក​ធ្វើ​ការ​សម្តែង​នៅ​លើ​បង្កោល​ដេក​ នៅ​អំឡុង​ពេល​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ផ្នែក​បុរស​ក្នុង​ការ​ប្រកួត​ពាន់រង្វាន់​កាយសម្ព័ន្ធ World Artistic Gymnastics នៅ​កីឡាដ្ឋាន SSE Hydro Arena ក្នុង​ក្រុង Glasgow ប្រទេស​ស្កុតឡែន​នា​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៥។

 

មេបញ្ជាការ​ដឹកនាំ​​ដំណើរ​លើ​អាកាស​ Expedition 45 លោក Scott Kelly ថត​រូប​​ខ្លួន​ឯង​នៅ​អំឡុង​ពេល​ដើរ​លើ​អាកាស​នៅ​ថ្ងៃ​ទី​២៨ ខែតុលា​ ឆ្នាំ​២០១៥។ ដោយ​ចែករំលែក​រូបភាព​នេះ​គឺ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ លោក Kelly បាន​សរសេរ​ថា « #SpaceWalkSelfie បាន​វិល​ត្រលប់​មក​​វិញ​ហើយ! នេះ​ជា​ដំណើរ​លើ​អាកាស​ដ៏​ប្រសើរ​មួយ​កាល​ពី​ម្សិលមិញ។ ឥឡូវ​នេះ​កំពុង​ត្រៀម​សម្រាប់​ដំណើរ​មួយ​ទៀត​នា​សប្តាហ៍​ក្រោយ។ #YearInSpa»។

អ្នក​ចូលរួម​មើល​ទៅ​ស្នាដៃ​សិល្បៈ​របស់​សិល្បករ Philippe Parreno អំឡុង​ពេល​ពិព័រណ៍​ «Hypothesis» នៅ​សារមន្ទីរ​ Hangar Bicocca ក្នុង​ក្រុង​មីឡង់​ ប្រទេស​អ៊ីតាលី។

កុមារ​ជនជាតិ​មីយ៉ាន់ម៉ា​មួយ​រូប​លាប​ម្សៅ​ប្រពៃណី​ការពារ​កម្តៅ​ថ្ងៃ ដែល​ត្រូវ​បាន​ហៅ​ថា «Thanaka» នៅ​តំបន់ Tat Kone ជាយ​រដ្ឋធានី Naypyidaw នា​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ​២០១៥។

 

គោម​ល្ពៅ​ Jack O'Lanterns ត្រូវ​បាន​រចនា​ជា​គ្រោង​ឆ្អឹង​ ហើយ​ដាក់​បង្ហាញ​នៅ​ទីធ្លា​សារមន្ទីរ​ប្រវត្តិសាស្រ្ត​ Van Cortlandt Manor House and Museum អំឡុង​កម្មវិធី​ «Great Jack O'Lantern Blaze» នៅ​ Croton-On-Hudson បុរី​ញូវយ៉ក។

អ្នក​បើកបរ​រថយន្ត​ Formula One របស់​ក្រុម​ Mercedes លោក​ Lewis Hamilton (ខាងស្តាំ) មក​ពី​អង់គ្លេស​សម្តែង​ជាមួយ​នឹង​ក្រុម​កីឡាករ​ចំបាប់​ម៉ិកស៊ិក​នៅ​កីឡាដ្ឋាន Coliseo Arena ក្នុង​រដ្ឋធានី Mexico City នៅ​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៥។