រូបភាព​ជុំវិញ​ពិភពលោក ២៨ តុលា ២០១៨

អ្នក​ចម្បាំង​របស់​ជនជាតិ​ដើម Maori ធ្វើ​ពិធី​ស្វាគមន៍​ព្រះ​អង្គម្ចាស់ Harry និង​ព្រះ​នាង Meghan នៅ​អគារ Government House ក្នុង​ក្រុង​វែលីងតោន (Wellington) ប្រទេស​នូវែលសេឡង់។

ព្រះ​នាង Meghan ត្រូវ​បាន​ស្វាគមន៍​ដោយ​របៀប​ប្រពៃណី​មួយ​ដែល​គេ​ហៅ​ថា hongi របស់​ជនជាតិ​ដើម Maori នៅ​អគារ Government House ក្នុង​ក្រុង​វែលីងតោន (Wellington) ប្រទេស​នូវែលសេឡង់។

សម្តេច​ប៉ាប Francis ប្រារព្ធ​ពិធី​បិទ​បញ្ចប់​ការ​សូត្រ​ធម៌​នៅ​ពេល​បញ្ចប់​ពិធី Synod of Bishops នៅ​ក្នុង​វិមាន St. Peter's Basilica ក្នុង​បុរី​វ៉ាទីកង់។

មនុស្សម្នា​ក្នុង​សម្លៀកបំពាក់​ផ្សេងៗ​ឈរ​ថត​រូប​នៅ​មុន​ការ​ដើរ​ក្បួន Halloween នៅ​ក្នុង​ក្រុង Kawasaki ប្រទេស​ជប៉ុន។

មនុស្ស​ម្នាក់​រត់​កាត់​ពពុះ​ទឹក​ក្នុង​កម្មវិធី Colour My Run នៅ​លើ​កោះ Manoel កំពង់ផែ Marsamxett ប្រទេស​ម៉ាល់ត៍។

ក្បួន​ទេសន្តរប្រវេសន៍​មួយ​ដើរ​កាត់​ស្ពាន​ចន្លោះ​រដ្ឋ Chiapas និង​រដ្ឋ Oaxaca របស់​ម៉ិកស៊ិក បន្ទាប់​ពី​ប៉ូលិស​បាន​រារាំង​ពួកគេ​ឲ្យ​នៅ​ក្រៅ​ក្រុង Arriaga កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ ប៉ូលិស​សហព័ន្ធ​របស់​ម៉ិកស៊ិក​រាប់​រយ​នាក់​បាន​ឃាត់​ក្រុម​ទេសន្តរប្រវេសន៍​មិន​ឲ្យ​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ជន​ទេសន្តរប្រវេសន៍​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន និង​ទទួល​អត្ថប្រយោជន៍​ដែល​ជនជាតិ​ម៉ិកស៊ិក​ទទួល​បាន។

លោក Fernando Haddad បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ពលករ​កាន់​ទង់ជាតិ​ប្រេស៊ីល បន្ទាប់​ពី​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

មនុស្ស​ម្នាក់​រាំ​នៅ​កន្លែង​គោរព​បូជា​សម្រាប់​បព្វជិត Hazrat Ali bin Usman Al-Hajveri ឬ​ដែល​មនុស្ស​ភាគច្រើន​ស្គាល់​ថា Data Ganj Bakhsh នៅ​ក្នុង​ក្រុង​ពិធីបុណ្យ​មួយ​នៅ​ក្នុង​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន។

ស្លឹក​ឈើ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ត្រូវ​គេ​ថត​បាន​នៅ​ក្នុង​ឧទ្យាន​មួយ​នៅ​ក្នុង​ក្រុង Scrignac ប្រទេស​បារាំង។

កីឡាករ​ប្រណាំង​ម៉ូតូ Marcos Ramirez មក​ពី​អេស្ប៉ាញ​ក្រឡាប់​ម៉ូតូ​នៅ​ក្នុង​ការ​ប្រណាំង​ម៉ូតូ Moto3 Race Australian Motorcycle Grand Prix នៅ​លើ​កោះ Phillip ប្រទេស​អូស្ត្រាលី។

មនុស្សម្នា​សប្បាយ​រីករាយ​នៅ​លើ​ឆ្នេរ​មួយ​ក្នុង​ពេល​អាទិត្យ​លិច នៅ​លើ​កោះ Ko Kut ខេត្ត Trat ប្រទេស​ថៃ កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

កីឡាការនី Liliia Akhaimova មក​ពី​រុស្ស៊ី​លោត​​ក្នុង​ពេល​ប្រកួត​ជម្រុះ​សម្រាប់​ពាន​រង្វាន់ Gymnastics World Chamionships នៅ​​សាលា Aspire Dome ក្រុង Doha ប្រទេស​កាតា។