រូបភាពជុំវិញពិភពលោក ២៧ តុលា ២០១៩
ក្មេងៗជនជាតិភាគតិច Anangu លេងជាមួយនឹងម៉ាស៊ីនថតនៅក្នុងកម្មវិធីមួយសាទរចំពោះការហាមឃាត់ជាអចិន្ត្រៃយ៍មិនឲ្យមានការឡើងភ្នំ Uluru ឬត្រូវបានគេហៅថា ភ្នំ Ayers Rock នៅឧទ្យានជាតិ Uluru-Kata Tjuta National Park ប្រទេសអូស្ត្រាលី។
មនុស្សតុបតែងមុខម្នាក់ដើរនៅកន្លែងបញ្ចុះសពក្នុងព្រះវិហារ St. Mary នៅក្នុងពិធីបុណ្យ Whitby Goth Weekend ដែលគេធ្វើ៦ខែម្តង នៅក្នុងក្រុង Whitby ប្រទេសអង់គ្លេស។
រន្ទះបាញ់បាញ់ទៅលើអគារមួយនៅក្នុងពេលព្យុះផ្គរមួយនៅក្នុងក្រុងបាងកក ប្រទេសថៃ។
តួអង្គអធិរាជ Luke តួអង្គព្រះនាង Leia និងអ្នករបាំ Skyla អង្គុយថតរូបនៅក្នុងកម្មវិធី Boston Halloween Pet Parade and Costume Contest ប្រចាំឆ្នាំលើកទី៧ នៅក្នុងក្រុង Boston រដ្ឋ Massachusetts កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។
លោក Le Minh Tuan ឪពុករបស់លោក Le Van Ha ដែលមានអាយុ៣០ឆ្នាំ ខ្លាចថាកូនរបស់លោកនឹងស្ថិតក្នុងចំណោមមនុស្ស៣៩នាក់ដែលស្លាប់នៅក្នុងរថយន្តដឹកទំនិញមួយក្នុងចក្រភពអង់គ្លេស។ លោកយំនៅពេលលោកកំពុងឱបចៅប្រុសរបស់លោកនៅក្នុងផ្ទះរបស់ពួកគេក្នុងខេត្ត Nghe An ប្រទេសវៀតណាម។
សម្តេចប៉ាប Francis យាងធ្វើអធិបតីសម្រាប់កម្មវិធីសូត្រធម៌សម្រាប់ការបិទសមាជ Amazon នៅក្នុងវិមាន St. Peter's Basilica នៃបុរីវ៉ាទីកង់។
គ្រួសារម៉ិកស៊ិកដែលបានបែកបាក់គ្នាដោយសារតែជញ្ជាំងព្រំដែនចូលរួមក្នុងព្រឹត្តិការណ៍ Hugs Not Walls លើកទី៧ ដែលរៀបចំដោយបណ្តាញព្រំដែនសម្រាប់សិទ្ធិមនុស្ស នៅពីមុខជញ្ជាំងព្រំដែននៅក្នុងក្រុង Ciudad Juarez រដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។
មនុស្សម្នាដើរនៅលើស្ពានកាត់ទន្លេ Garry ក្នុងសង្កាត់ Pitlochry ប្រទេសស្កុតឡែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។
ប៉ូលិសនេប៉ាល់ម្នាក់ដាក់ម្សៅពណ៌ក្រហមនៅលើក្បាលសុនខប៉ូលិសដែលជាផ្នែកមួយនៃការអធិដ្ឋាននៅក្នុងពិធីបុណ្យ Tihar នៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់។
គន្លងផ្កាយត្រូវបានគេមើលឃើញនៅពីលើភ្នំ Uluru បន្ទាប់ពីមានការហាមឃាត់ជាអចិន្ត្រៃយ៍មិនឲ្យមានការឡើងភ្នំនេះ នៅឧទ្យានជាតិ Uluru-Kata Tjuta កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។
ក្តាន់ជល់គ្នានៅក្នុងឧទ្យាន Richmond ក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ផ្ទះសម្បែងនានាត្រូវបានគេដាក់គោម នៅក្នុងកម្មវិធីបុណ្យ Tihar ឬត្រូវបានគេហៅថា Diwali នៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។