រូបភាពជុំវិញពិភពលោក ២៧ តុលា ២០១៦

បុរស​អ្នក​បួស​មួយរូប​ធ្វើ​លំហាត់​ប្រាណ​យោហ្គា​នៅ​អំឡុងពេល​ព្រះអាទិត្យ​រះ​នៅ​ជណ្តើរ​ចុះ​ Dashashwamedh ក្នុង​ក្រុង Varanasi។ 

ទណ្ឌិត​ប្រមូលផ្តុំ​គ្នា​ក្នុង​ទម្រង់​លេខ​ប្រាំ​បួន​ថៃ​ ដើម្បី​ផ្តល់​ការ​គោរព​ដល់​ព្រះមហាក្សត្រ​ព្រះបាទ Bhumibol Adulyadej នៅ​ឯ​មណ្ឌល​កែប្រែ​មួយ​ក្នុង​ខេត្ត Pathum Thani នៅ​ជាយ​ក្រុង​បាងកក ប្រទេស​ថៃ។

យន្តហោះ Air Force KC-135 Stratotanker ចាក់​សាំង​ឲ្យ​យន្តហោះ​ Air Force CF-18s របស់​ប្រទេស​កាណាដា​ ពី​លើ​រដ្ឋ Alaska អំឡុងពេល​លំហាត់សម​ Vigilant Shield 2017 នៅ​តំបន់​អាកទិច។

បវរកញ្ញា​អន្តរជាតិ Miss International ឆ្នាំ​ ២០១៦ នាង Kylie Verzonsa មក​ពី​ប្រទេស​ហ្វីលីពីន​ (កណ្តាល) ទទួល​ម្កុដ​ពី​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ ២០១៥ នាង Edymar Martinez មក​ពី​ប្រទេស​វេណេស៊ុយអេឡា​ (ខាង​ឆ្វេង) នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ ក្នុង​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។ 

ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​វេណេស៊ុយអេឡា​ប៉ះទង្គិច​ជាមួយនឹង​ប៉ូលិស​បង្រ្កាប​បាតុកម្ម​មុន​ពេល​ប្រជុំ​សភា​នៅ​ក្រុង​ការ៉ាកាស។ ក្រុម​ប្រឆាំង​បាន​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​ប្រធានាធិបតី​លោក Nicolas Maduro តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ធំៗ ការ​ប្រកាស​ផែនការ​បាតុកម្ម និង​ការ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​មួយ​ចំនួន។ 

រលក​បោក​មក​លើ​ច្រាំង​អំឡុងពេល​ខ្យល់​បក់​ខ្លាំង​នៅ​ក្រុង​ម៉ុងតេវីដេអូ ប្រទេស​អ៊ុយរូហ្គាយ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា ឆ្នាំ​២០១៦។ 

បាតុករ​ម្នាក់​រង​ការ​បាញ់​ទឹក​កាណុង​ពី​ប៉ូលិស​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​និយាយ​ថា ជា​ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចាប់​ខ្លួន​ក្រុម​ជន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ Guru Granth Sahib ដែល​ជា​សៀវភៅ​សាសនា Sikh ក្នុងភូមិ Punjab កាល​ពី​ឆ្នាំ​២០១៥។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១៦។

សត្វ​រមាំង​ជល់​គ្នា​នៅ​ឧទ្យាន​​មួយ​ក្នុង​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់។

សមាជិក​ម្នាក់​នៃ​កងកម្លាំង​រដ្ឋាភិបាល​លីប៊ី​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ធ្វើ​ការ​បាញ់​ប្រហារ​ពី​រថយន្ត​មួយ​ អំឡុងពេល​ប្រយុទ្ធ​គ្នា​ជាមួយ​នឹង​ពួករដ្ឋឥស្លាម​ក្នុង​តំបន់ Giza Bahreya ក្រុង Sirte ប្រទេស​លីប៊ី។ 

ទណ្ឌិត​សាងសង់​របង​ថ្មី​ទីពីឬ​នៅ​ព្រំដែន​ហុងគ្រី​និង​សែប៊ី​ជិត​ភូមិ Gara ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ការពារ​មិន​ឲ្យ​ជន​ចំណាកស្រុក និង​ជន​អន្តោប្រវេសន៍​ចូល​ក្នុង​ប្រទេស​ដោយ​សេរី។ 

យោធា​លោក Benjamin Grasso ធ្វើ​ការ​ល្បាត​ឃ្លាំ​មើល​ អំឡុងពេល​លំហាត់​សម​មួយ​នៅ​ក្រុង Panevezys ប្រទេស​លីទុយអេនី។ 

ក្មេង​ប្រុស​ម្នាក់​ឲ្យ​ចំណី​សត្វ​ព្រាប​នៅ​ឆ្នេរ​ទន្លេ Yenisei ដែល​គ្របដណ្តប់​ដោយ​ព្រិល​ក្នុង​ក្រុង Divnogorsk តំបន់​ស៊ីបេរី ប្រទេស​រុស្ស៊ី។