រូបភាព​ជុំវិញ​ពិភពលោក ២៦ តុលា ២០១៧

រទេះ​មហាជ័យ​ ត្រូវ​បាន​គេ​អូស​នៅ​ក្នុង​ក្បួន​ដង្ហែ​សព​អតីត​ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej មុន​ពេល​ពិធី​បូជា​មក​ដល់​ នៅ​ខាង​មុខ​រាជវាំង​ ក្នុង​ទីក្រុង​បាងកក។

ការ​បាញ់​កាំភ្លើង​ត្បាល់​នៅ​ជិត​ទីតាំង​បូជា​សព​អតីត​ព្រះ​មហាក្សត្រ​ថៃ​ Bhumibol Adulyadej ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ដង្ហែ​សព នៅ​ក្នុង​ទីក្រុង​បាង​កក។

បាតុករ​ម្នាក់​គ្រវី​កាំបិត​ផ្គាក់ និង​កាំបិតតូច ដើម្បី​ត្រៀម​ជម្នះ​លើ​គ្រាប់​បែក​ផ្សែង​ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​ប៉ូលិស​ក្នុង​តំបន់​ Kibera នៃ​ក្រុង​ណៃរ៉ូប៊ី។ ពលរដ្ឋ​កេយ៉ា​ប្រជ្រៀត​គ្នា​ចូល​ទៅ​មណ្ឌល​​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ការ​បែង​ចែក ស្រប​ពេល​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​កន្លែង​ ហើយ​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​មិន​ព្រម​នៅ​ស្ងៀម​តាម​ការ​អំពាវនាវ ហើយ​បាន​រារាំង​ដល់​ការ​បោះ​ឆ្នោត។

លោក ​Tom Morgan មក​ពី​ក្រុម​ហ៊ុន​ The Adventurists ឬ​អ្នក​ផ្សង​ព្រេងដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Bristol កំពុង​ជិះ​លើ​កៅអី​ដែល​ចង​ភ្ជាប់​ទៅ​នឹង​បណ្តុំ​ប៉េងប៉ោង​ នៅ​ជិត​ទីក្រុង​ Johannesburg ប្រទេស​អាហ្វ្រេិក​ខាង​ត្បូង។

អ្នកកាន់​សាសនា​ហិណ្ឌូ​កំពុង​លាប​ម្ស៉ៅ​ពណ៌​ក្រហម​ឆ្អៅ​នៅ​លើ​ចិញ្ចើម​ប្តី​របស់​ខ្លួន​ នៅ​ពេល​ពួក​គេ​សម្តែង​ពីធី​សាសនា​នៅ​លើ​​ដង​ទន្លេ Yamuna ក្នុង​ពិធី​បុណ្យ Chhath Puja នៅ​ទីក្រុងញូវដេលី ប្រទេស​ឥណ្ឌា។

សេះ​ពូជ​ប្រទេស​អ៊ីស្លង់​២​ក្បាល លេង​នៅ​ជិត​ក្រោល​របស់​វា​ក្នុង​ក្រុង​ Wehrheim ជិត​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

ក្រុម​អ្នក​កាន់​ទុក្ខថៃ កាន់​រូប​ថត​អតីត​ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej ក្នុង​ពិធី​ហែ​សព​ព្រះ អង្គ ក្នុង​ក្នុង​ពីធី​បូជា​សព នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

ឡាន Bloodhound ​មាន​ល្បឿន​លឿន​ជាង​សំឡេង​ ដែល​គ្រោង​នឹង​ក្លាយ​ជា​ឡាន​ជាប់​កំណត់​ត្រា​មាន​ល្បឿន​​១០០០​ម៉ៃល៍ក្នុង​មួយ​ម៉ោង ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ជា​លើក​ដំបូង​នៅ​ព្រលាន​យន្តហោះ Newquay ចក្រភព​អង់គ្លេស។

សត្វ​ត្រដក់​២​ក្បាល​ឈរ​នៅ​ជិត​គ្នា​នៅ​លើ​សំបុក​របស់​វា​ ក្នុងក្រុង ​Zerbolo ប្រទេស​អ៊ីតាលី។

មេ​សត្វ​ខ្លា​ធំ Maruschka (នៅក្រៅរូប) និង​កូន​ទាំង​៤​របស់​វា ជួប​ជាមួយ​ខ្លា​​ធំ​ឈ្មោល​ឈ្មោះ​ថា Yasha ជា​លើក​ដំបូង​នៅ​ក្នុង​សួន​សត្វ Hagenbecks ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។

តារា​ចម្រៀង Grace Jones កំពុង​សម្រួល​មួយក​របស់​នាង​ នៅ​ពេល​នាង​មក​ដល់​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត​របស់​នាង​នៅ​អង់គ្លេស ឈ្មោះ​ថា «Grace: Jones Bloodlight and Bami» នៅ​ទីក្រុង​ឡុង​ ចក្រភព​អង់គ្លេស។