រូបភាពជុំវិញពិភពលោក ២៥ តុលា ២០១៩
ស្ត្រីម្នាក់កំពុងបេះផ្កាស្បៃរឿងដាក់ក្នុងកន្ត្រក ដែលផ្កានេះនឹងយកទៅធ្វើជាកម្រងផ្កាសម្រាប់ការបួងសួង នៅពេលគាត់យកទៅលក់នៅទីផ្សារសម្រាប់ពិធីបុណ្យ Tihar ដែលគេហៅម្យ៉ាងទៀតថា Diwali នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
អ្នកទស្សនាដែលជិះរថយន្ត go-karts កំពុងរង់ចាំនៅពេលភ្លើងក្រហមនៅស្រុក Omotesando ក្នុងទីក្រុងតូក្យូ។ មគ្គទេសក៍ម្នាក់កំពុងនាំភ្ញៀវមួយក្រុមដែលស្លៀកសម្លៀកបំពាក់តែងខ្លួនជាតុក្កតា ជិះឡាន go-karts កាត់ទីក្រុងដើម្បីទស្សនាទេសភាពនៅតាមផ្លូវ។
បុគ្គលិកម្នាក់ថតរូបជាមួយរូបកាំភ្លើងដ៏ធំមួយ ដែលគេដាក់ឈ្មោះថា «កាំភ្លើងថ្មីរបស់ James Bond» ដែលរចនាឡើងដោយលោក David Collins និងលោក Floris Van Den Broecke សម្រាប់ក្រុមហ៊ុនសាជីវកម្ម Granda Publishing LTD., 1977 នៅអាគារសម្រាប់ការលក់ដេញថ្លៃ Sotheby នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ភ្លើងព្រៃដែលឆាបឆេះកាន់តែខ្លាំងដោយសារខ្យល់បក់ កំពុងឆាបឆេះស្រុក Canyon ស្ថិតនៅភាគខាងជើងនៃទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ក្រុមសន្តិសុខកិត្តិយសដើរជាក្បួនព្យុហយាត្រាក្នុងពិធីស្វាគមន៍នៅឯមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ក្រុមបាតុករអ៊ីរ៉ាក់គ្រវីទង់ជាតិនៅពេលពួកគេឈរនៅលើផ្ទាំងផ្សព្វផ្សាយ ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅខាងក្រៅស្នាក់ការកណ្ដាលនៃរដ្ឋបាលក្នុងស្រុកមួយ នៅភាគខាងត្បូងនៃទីក្រុង Basra។
ក្មេងស្រីម្នាក់រត់ទៅកាន់សត្វព្រាបនៅក្នុងសួនសាធារណៈមួយ នៅទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត។
ទាហានប៉ារ៉ារបស់ឥណ្ឌាម្នាក់កំពុងយាមនៅជិតកន្លែងដែលមានការវាយប្រហារមួយ នៅទីក្រុង Shopian ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Srinagar នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។