រូបភាពជុំវិញពិភពលោក ២៥ តុលា ២០១៧

សមាជិក​យោធា​រ៉ូម៉ានី​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ពិធីកងកម្លាំង​ទាហាន​រ៉ូម៉ានី​នៅ​ក្បែរ​វិមាន​ទាហាន​អនាមិក​នៅ​សួន Carol Park ក្នុង​ទីក្រុង​ Bucharest។
 

បុគ្គលិក​ម្នាក់​ឈរ​ថត​រូប​នៅពេល​ដែល​នាង​កំពុង​មើល​ប្រអប់​ភ្លើង​និង​កញ្ចក់​ដែល​បង្កើត​ឡើង​ដោយ​សិល្បករ​ Ivan Navarro ជនជាតិ​ឈីលី​​ «The Twin Towers» អំឡុង​ការ​តាំង​ពិព័រណ៌​សិល្ប «យុគសម័យ​ភេរវកម្ម: សិល្ប 9/11» នៅសារមន្ទីរសង្រ្គាម​ក្នុង​ទីក្រុង​ឡុងដ៏។

ក្មេង​ស្រី​ភៀស​ខ្លួន​ជនជាតិ​ស៊ូដង់​ខាង​ត្បូង​ម្នាក់​ត្រូវ​បាន​គេ​ថត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ Nguenyyiel អំឡុង​ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ​អ្នក​ស្រី Nikki Haley ទៅកាន់​តំបន់ Gambella ប្រទេស​អេត្យូពីកាលពី​ថ្ងៃទី​២៤ តុលា ២០១៧។

នារី​ជាច្រើន​នាក់​កំពុង​សិក្សា​នៅ​ក្នុង​សាលា​របស់​ពួកគេ​ដែល​ត្រូវ​បាន​បែក​បាក់​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ដឹកនាំ​ដោយ​សាអូឌី​នៅ​ក្នុង​ទីក្រុង​កំពុង​ផែ Red Sea នៃ Hodeidah ប្រទេស​យេម៉ែន​កាលពី​ថ្ងៃទី​២៤ តុលា ២០១៧។

កម្មករ​​កំពុង​រើ​ចេក​ចេញ​ពី​ឡាន​ដែល​ទុក​សម្រាប់​ប្រើក្នុង​ថ្ងៃ​បុណ្យ​សាសនា​ហិណ្ឌូ​ Chhath Puja នៅ​ក្នុង​ផ្សារ​លក់​ដុំ​ក្នុង​ទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា។

ប្រជាជន​ថៃ​ដែល​កំពុង​កាន់ទុក្ខ​លើក​រូប​ថត​របស់​ព្រះមហាក្សត្រ​​​ថៃ​ Bhumibol Adulyadej នៅ​ក្បែរ​ព្រះ​បរមរាជវាំង​ជាការ​ចូល​រួម​ក្នុង​ថ្ងៃ​បូជា​ព្រះ​សព​ក្នុង​ទីក្រុង​បាំង​កក ប្រទេស​ថៃ។ ព្រះមហាក្សត្រ Bhumibol នឹង​ត្រូវ​បាន​ធ្វើ​ការ​បូជា​ក្នុង​ពិធី​ចាប់ពី​ថ្ងៃទី២៥​ តុលា ដល់ ២៩ តុលា ២០១៧។

ជនស្ម័គ្រ​ចិត្ត​ម្នាក់​កំពុង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់សួន​ឧទ្យានជាតិ​Chapada dos Veadeiros នៅ Alto Paraiso ក្នុង​ទីក្រុង​ Goias ប្រទេស​ប្រេស៊ីលកាលពី​ថ្ងៃទី​២៤ តុលា ២០១៧។

កូន​សត្វ​រមាស​ទើប​តែ​កើត​មួយ​ក្បាល​រត់​នៅ​ក្នុង​សួន​សត្វ​មួយ​ក្នុង​ទីក្រុង​ Dvur Kralove​ សាធារណរដ្ឋ ឆែក។

បុរស​បី​នាក់​ឈរ​នៅ​ជិត​គ្រោង​ឆ្អឹង​ត្រី​បាឡែន​មួយ​នៅ​ឆ្នេរ​សមុទ្រ​ Ars-en-Re នៅ​ទីក្រុង Pointe de Grignon  កោះ Ile de Re ភាគខាង​លិច​ប្រទេស​បារាំង។