រូបភាពជុំវិញពិភពលោក ២៥ តុលា ២០១៦
ជនភៀសខ្លួនយួរសម្ភារៈមនុស្សធម៌ចាកចេញពីកន្លែងមួយក្នុងក្រុង Qayyara ប្រទេសអ៊ីរ៉ាក់ ខណៈដែលមានផ្សែងហើរចេញពីរោងចក្រចម្រាញ់ប្រេងមួយ។
មនុស្សម្នាលេងនៅពីមុខនាវាចោរសមុទ្រមួយនៅលើឆ្នេរ New Brighton ក្បែរក្រុង Wallasey ចក្រភពអង់គ្លេស។
ប៉ូលិសកុបកម្មបារាំងការពារតំបន់មួយនៅក្បែរជំរំបណ្តោះអាសន្នដែលត្រូវបានគេដុតក្នុងបាតុកម្មមួយប្រឆាំងនឹងការលុបបំបាត់ជំរំអន្តោប្រវេសន៍ដែលមានឈ្មោះថា Jungle នៅក្នុងតំបន់ Calais នៅថ្ងៃទី២នៃការជម្លៀសពលរដ្ឋ និងបញ្ជូនពួកគេទៅកាន់មណ្ឌលថ្មី ក្នុងប្រទេសបារាំង។
មនុស្សម្នាឈរនៅក្បែររូបសំណាកដែលត្រូវបានបំផ្លាញដោយសារតែទឹករលក ក្នុងការតាំងពិព័រណ៍ប្រចាំឆ្នាំមួយដែលមានឈ្មោះថា Sculpture by the Sea ស្ថិតនៅលើឆ្នេរ Tamarama ក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
មនុស្សម្នាធ្វើការគោរពដល់ជនរងគ្រោះនៃការវាយប្រហារទៅលើសាលាហ្វឹកហាត់ប៉ូលិស Quetta ក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។ យុទ្ធជនដែលពាក់គ្រាប់បែកអត្តឃាតបានធ្វើការបំផ្ទុះនៅសាលាប៉ូលិសនេះក្នុងក្រុង Quetta នាពេលរាត្រី ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាសិស្សប៉ូលិស និងអ្នកទើបតែចូលថ្មី។ ការណ៍នេះបានបង្កឲ្យបានការបាញ់ប្រហារគ្នាយ៉ាងសាហាវជាមួយនឹងប៉ូលិសរហូតព្រឹកព្រលឹមថ្ងៃអង្គារ។
បុរសម្នាក់ឈរនៅខាងក្រៅព្រះវិហារ Cathedral ដែលត្រូវបានក្រុមបាតុករធ្វើឲ្យប្រឡាក់ ក្នុងបាតុកម្មមួយប្រឆាំងនឹងអំពើហិង្សាយេនឌ័រ ក្នុងក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
រូបចម្លាក់នៃឆ្មា Tombili ដែលបានស្លាប់ក្នុងខែសីហាក្នុងស្រុក Ziverbey ក្នុងក្រុង Istanbul ប្រទេសតួកគី បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សនៅតាមបណ្តាញសង្គម។
នេះជាទេសភាពនៃរដូវស្លឹកឈើជ្រុះនៅឧទ្យាន Cathedrel Ledge ក្នុងរដ្ឋ New Hampshire ដែលត្រូវបានគេថតបានកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។
អ្នកយាមព្រៃម្នាក់ឲ្យដំរីឈឺមួយក្បាលផឹកទឹក នៅពេលវាដេកនៅលើវាលមួយក្នុងភូមិ Avverahalli នៅជាយក្រុង Bengaluru ប្រទេសឥណ្ឌា។ ក្រុមមន្រ្តីនិយាយថា ដំរីនេះបាក់ជើងមុខខាងស្តាំរបស់វាកាលពីចុងខែសីហា នៅពេលដែលអ្នកភូមិតាមដេញចាប់វា។