រូបភាព​ជុំវិញ​ពិភពលោក​ ២៥ តុលា ២០១៥

តុក្កតា​យក្ស​ដែល​អាច​អណ្តែត​បាន​ និង​មាន​រូបរាង​សត្វ​ទា​មួយ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ឆ្នេរ Copacabana នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។ យុទ្ធនាការ «ខ្ញុំ​នឹង​មិន​ទិញ​សត្វ​ទា» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​ឧស្សាហកម្ម​របស់​ក្រុង Rio de Janeiro (FIRJAN) ហើយ​បាន​ប្រើប្រាស់​រូប​សត្វ​ទា​ដើម្បី​សំដៅ​ដល់​ឧស្សាហកម្ម​ដែល​បង់​ពន្ធ​ច្រើន​ជូន​រដ្ឋ។

បុរស​ម្នាក់​លួងលោម​នារី​ម្នាក់ នៅ​ពេល​ជន​ភៀស​ខ្លួន​ និង​ជន​ទេសន្តរប្រវេសន៍​ផ្សេង​ទៀត​ទៅ​ដល់​កោះ Lesbos របស់​ប្រទេស​ក្រិក បន្ទាប់​ពី​ពួកគេ​ឆ្លង​កាត់​សមុទ្រ Aegean ពី​ប្រទេស​តួកគី។

ជន​ទេសន្តរប្រវេសន៍​ជា​ច្រើន​ធ្វើ​ដំណើរ​កាត់​វាល​ស្រែ​ចំការ​នៅ​ក្នុង​ក្រុង Rigonce ប្រទេស​ស្លូវេនី (Slovenia) បន្ទាប់​ឆ្លង​មក​ពី​ប្រទេស​ក្រូអាស៊ី (Croatia)។ មនុស្ស​រាប់​ពាន់​នាក់​កំពុង​ព្យាយាម​ទៅ​ឲ្យ​ដល់​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាង​ជើង​ ដោយ​ឆ្លង​កាត់​តំបន់ Balkans ប៉ុន្តែ​ជារឿយៗ​ពួកគេ​ត្រូវ​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​ក្នុង​ភក់ និង​ភ្លៀង​នៅ​ព្រំដែន​ប្រទេស​ស៊ែប៊ី (Serbia) ប្រទេស​ក្រូអាស៊ី និង​ប្រទេស​ស្លូវេនី។

ក្មេង​ស្រី​ហ្វីលីពីន​ម្នាក់​ឈ្មោះ Mikaela Rayll Mangahas បាន​តុបតែង​ខ្លួន នៅ​ពេល​នាង​ចូល​រួម​ពិធីបុណ្យ Halloween នៅ​ក្នុង​ក្រុង​ម៉ានីល។

មនុស្ស​ម្នា​ដើរ​ក្នុង​បាតុកម្ម​ដើម្បី​បង្ហាញ​ពី​ការ​គោរព​រយៈពេល​២ថ្ងៃ បន្ទាប់​ពី​ការ​ក្រឡាប់​ឡាន​ក្រុង​ដ៏​សាហាវ​នៅ​ក្នុង​សង្កាត់ Puisseguin ភាគ​និរតី​នៃ​ប្រទេស​បារាំង។ មាន​មនុស្ស​យ៉ាង​ហោច​ណាស់៤១​នាក់​នៅ​លើ​ឡាន​ក្រុង​នោះ​ត្រូវ​បាន​សម្លាប់​ នៅ​ពេល​ដែល​ឡាន​ដឹក​អ្នក​ទោស​ដើរ​កំសាន្ត​រយៈពេល​១​ថ្ងៃ​បាន​បុក​ជាមួយ​ឡាន​ដឹក​ទំនិញ​នៅ​ក្នុង​តំបន់​ល្បី​ខាង​ផលិត​ស្រា គឺ​ក្រុង Bordeaux នៃ​ប្រទេស​បារាំង។ ការ​បុក​នេះ​បាន​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​នៅ​ទី​នោះ។

មាន​រន្ទះ​បាញ់​ជាច្រើន ក្នុង​ពេល​មាន​ព្យុះ​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ Beheira ១៨០​គ.ម.​ភាគ​ខាង​ជើង​នៃ​ក្រុង​គែរ ប្រទេស​អេហ៊្សីប។

ក្រុម​ប៉ូលិស​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​ដែល​ស្លៀកពាក់​ដូច​តួអង្គ​ Chewbacca ក្នុង​ភាពយន្ត Star Wars ក្នុង​ពេល​បោះឆ្នោត​ថ្នាក់​តំបន់​មួយ​ នៅ​ក្បែរ​ការិយាល័យ​បោះឆ្នោត​ក្នុង​ក្រុង​ Odessa ប្រទេស​អ៊ុយក្រែន។ ពលរដ្ឋ​អ៊ុយក្រែន​ទៅ​ការិយាល័យ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​អភិបាល​ក្រុង និង​ប្រធាន​ក្រុម​ប្រឹក្សា​ថា្នក់​តំបន់។ បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក មនុស្ស​ម្នាក់​នោះ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ពី​បទ​យុទ្ធនាការ​ខុស​ច្បាប់​នៅ​ថ្ងៃ​បោះ​ឆ្នោត។

អ្នក​ឃ្វាល​ចៀម​នាំ​ចៀម​របស់​ពួកគេ​ដើរ​កាត់​កណ្តាល​ក្រុង​ម៉ាឌ្រីដ (Madrid) ប្រទេស​អេស្ប៉ាញ។ អ្នក​ឃ្វាល​ចៀម​ជាច្រើន​បាន​នាំ​សត្វ​ចៀម​ចំនួន​២.០០០ក្បាល​ដើរ​កាត់​ផ្លូវ​ក្នុង​ក្រុង​ម៉ាឌ្រីដ ដើម្បី​ការពារ​សិទ្ធិ​ផ្លាស់ទី និង​សិទ្ធិ​រក​ស្មៅ​ ដែល​រង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ទៅៗ ពី​ការ​អនុវត្ត​កសិកម្ម​បែប​ទំនើប និង​ការ​រីកចម្រើន​ក្នុង​ទីក្រុង។ អ្នក​ទេសចរ និង​អ្នក​រស់​នៅ​ទីក្រុង​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ គេ​បិទ​ចរាចរណ៍​ទី​ក្រុង​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​ក្បួន​ និង​បន្លឺ​សម្លេង​ដើម្បី​សុំ​ផ្លូវ​ដើរ​កាត់​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​នៅ​ក្នុង​ទីក្រុង។

ទឹក​រលក​វាយ​ទៅ​លើ​មនុស្ស​ម្នា​នៅ​លើ​តំបន់​ជាប់​សមុទ្រ​ នៅ​ឆ្នេរ Corniche នៅ​ក្នុង​ក្រុង​បេរូត (Beirut) ប្រទេស​លីបង់។

បុរស​ម្នាក់​មក​ពី​កុលសម្ព័ន្ធ Xavante ក្នុង​ប្រទេស​ប្រេស៊ីល​លី​ឈើ​មួយ​ដុំ ក្នុង​ថ្ងៃទី​១​នៃ​ការ​ប្រកួត​ល្បែង​ជនជាតិ​ភាគតិច​ពិភពលោក នៅ​ក្នុង​ក្រុង Palmas កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។

សមាជិក​ម្នាក់​របស់​ក្រុម​សាសនា Samaritan តុបតែង​បន្ទប់​ប្រពៃណី​ដែល​គេ​ស្គាល់​ថា Sukkah ជាមួយ​នឹង​ផ្លែ​ឈើ និង​បន្លែ​នៅ​លើ​ភ្នំ Gerizim នៅ​ជាយ​ក្រុង Nablus នៃ​តំបន់ West Bank។

លោក Carlos Sainz Jr អ្នក​ប្រណាំង​ឡានToro Rosso របស់​អេស្ប៉ាញ​មាន​គ្រោះថ្នាក់​ ក្នុង​ពេល​​ប្រកួត F1 Grand Prix របស់​អាមេរិក នៅ​ទីលាន​ប្រកួត Circuit of The Americas នៅ​ក្នុង​ក្រុង Austin រដ្ឋ Texas សហរដ្ឋ​អាមេរិក។

អ្នក​ចូលរួម​ពិធីបុណ្យ Halloween ​ឈរ​ថត​រូប​ បន្ទាប់​ពី​ក្បួន Halloween នៅ​ក្នុង​ក្រុង Kawasaki ភាគ​ខាង​ត្បូង​នៃ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

អ្នក​ចូល​រួម​ព្រឹត្តិការណ៍​បន្ធូរ​ភាព​តានតឹង ដើរ​ក្នុង​ចំណោម​ប៉ោងៗ ក្នុង​កម្មវិធី​មួយ​រៀបចំ​ដោយ​ហាង​ទំនិញ​មួយ​នៅ​ក្នុង​ក្រុង Dongguan ខេត្ត Guangdong ប្រទេស​ចិន។

ព្រះ​ចន្ទ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​សសរ Roman នៃ​ប្រាសាទ​ Hercules នៅ​ទីប្រជុំជន Citadel ក្រុង​អាម៉ាន់ (Amman)​ ប្រទេស​ហ្ស៊កដានី (Jordan) នៅ​ពេល​ដែល​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​បំភ្លឺ​ជាមួយ​ភ្លើង​ពណ៌​ខៀវ​ដើម្បី​សាទរ​ខួប​ទី៧០​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។