រូបភាព​ជុំវិញ​ពិភព​លោក ២៤ តុលា ២០១៩

មឈូស​មាន​រុំ​ព័ទ្ធ​ដោយ​ទង់​ជាតិ​អាមេរិក​ដែល​ដាក់​សាក​សព​លោក Elijah Cummings សភា​តំណាង​រាស្ត្រ​អាមេរិក​ដែល​ទើប​បាន​ស្លាប់​ ត្រូវ​បាន​គេ​សែង​កាត់​សាល​មានរូប​ចម្លាក់​នៃ​សភា (National Statuary Hall) ក្នុង​ពិធី​​ចង​ចាំ​នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

បាតុករ​ប្រជាធិបតេយ្យ​ម្នាក់​ពាក់​ម៉ាស់​មុខ​នៅ​ទីក្រុង​ហុង​កុង ហើយ​កាន់​ទង់​ Estelada ដែល​ជា​ទង់​បញ្ជាក់​ពី​ការ​ចង់​បំបែក​រដ្ឋ ក្នុង​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​នៅ​ឧទ្យាន Chater Garden ក្នុង​ទីក្រុង​ហុង​កុង ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ចលនា​ទាម​ទារ​ឯក​រាជ្យសម្រាប់​តំបន់ Catalonian ប្រទេស​អេស្ប៉ាញ។

រងើក​ភ្លើង​ប៉ើង​ទៅលើ​អាកាស​នៅ​ពេល​មែក​ឈើ​កំពុង​ឆេះ​ ខណៈ​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ជិត​ក្រុង Geyserville រដ្ឋ​កាលីហ្វ័រញ៉ា។ ភ្លើង​បាន​ឆាប​ឆេះ​ទោះ​ជា​មាន​ផ្ដាច់​ភ្លើង​ដោយ​រោង​ចក្រ​អគ្គិសនី នៅ​ភាគ​ខាង​ជើង​និង​ខាង​ត្បូង​នៃ​រដ្ឋ​កាលី​ហ្វ័រញ៉ា។

ជន​សង្ស័យ​ស្ថិត​នៅ​ក្នុង​ឡាន​បន្ទាប់​ពី​តុលាកា​រ​បាន​ប្រកាស​​សាល​ក្រម​​ផ្តន្ទា​ទោស​ប្រហារ​ជីវិត​​មនុស្ស​១៦​នាក់ ដោយ​សារ​រឿង​សម្លាប់​មិត្ត​ស្រី​ដែល​ជា​និស្សិត​អាយុ​១៩​ឆ្នាំ នៅក្រុង Feni ប្រទេស​បង់ក្លាដែស។ និស្សិត​ស្ត្រី​នោះ​ត្រូវ​បាន​គេ​ដុត​ទាំង​រស់​ កាល​ពី​ខែ​មេសា ដែល​ទង្វើ​នេះ​បាន​បង្ក​ការ​ខឹង​សម្បា​នៅ​ទូទាំង​ប្រទេស។

សាច់​ញាតិ​នៃ​ជន​ផ្ដាច់ការ​ Francisco Franco ដែល​ទើប​បាន​ស្លាប់​នៅ​អេស្ប៉ាញ កំពុងលើក​មឈូស​លោក Francisco Franco បន្ទាប់​ពី​ការ​គាស់​យក​នៅ​ឯ​ទីបញ្ចុះ​សព The Valley of the Fallen ក្នុង​ទីក្រុង​ San Lorenzo de El Escorial ប្រទេស​អេស្ប៉ាញ។

ស្លឹក​ឈើ​​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្លុះ​ទៅ​នឹង​បឹង Loch Faskally ក្រុង Pitlochry ប្រទេស​ស្កុតលែន។

ក្មេង​ម្នាក់​ស្លៀក​ពាក់​តែង​ខ្លួន​ជា​ព្រះ​សិវៈ​នៃ​សាសនា​ហិណ្ឌូ​ កំពុង​រង់​ចាំ​ទាន​ពី​អ្នក​ធ្វើ​ដំណើរ​ធម្មយាត្រា​ នៅ​ទីក្រុង Pushkar ស្ថិត​នៅ​រដ្ឋ Rajasthan ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា។

មនុស្ស​កំពុង​ថត​រូប​ជាមួយ​ឡាន​ម៉ាក​តូយ៉ូតា e-Racer នៅ​ឯ​កន្លែង​តាំង​បង្ហាញ​រថ​យន្ត​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

អ្នក​ចាត់​ការ​នៃ​ការ​ប្រណាំង​រថយន្ត​នៅ​ទីក្រុង​ដាកា Pablo Eli និង​អ្នក​សម្រប​សម្រួល Edo Mossi កំពុង​បើក​បរ​នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ក្នុង​ពេល​សាក​ល្បង​សម្រាប់​ការ​ប្រណាំង​នៅ​ទីក្រុង​ដាកា ឆ្នាំ​២០២០។ ការ​ប្រណាំង​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥ ខែ​មករា នៅ​ Jeddah ដែល​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មករា។

ក្រុម​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់​ Partizan ដែល​គេ​ហៅ​នៅ​ក្នុង​ស្រុក​ថា Grobari ដែល​មាន​ន័យ​ថា​អ្នក​ជីក​ផ្នូរ បង្ហាញ​ទង់ដែល​មាន​រូប​ប៉ែល មុន​ពេល​ប្រកួត​បាល់​ទាត់​តំបន់​អឺរ៉ុប​រវាង​ក្រុម Partizan Belgrade និង​ក្រុម Manchester United នៅ​កីឡដ្ឋាន Partizan ក្នុង​ទីក្រុង​ប៊ែលក្រាដ ប្រទេស​ស៊ែប៊ី។

បុរស​ម្នាក់​កំពុង​មើល​​ទៅ​កាន់​ផ្លេក​បន្ទោនៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ នៅ​ទីក្រុង​ Nice ប្រទេស​បារាំង។