រូបភាពជុំវិញពិភពលោក ២៤ តុលា ២០១៨

ប្រាសាទ​ចាស់​មួយ​ត្រូវ​បាន​ឃើញ​នៅ​លើ​ដើមឈើចម្រុះ​ពណ៌​​ពី​ទន្លេ​ Rhine River ក្បែរ​ភូមិ​ Bacharach ប្រទេស​អាល្លឺម៉ង់។

ព្រះអង្គម្ចាស់នៃ​ចក្រភព​អង់គ្លេស​ Harry និង​ព្រះនាងម្ចាស់ Meghan ទស្សនកិច្ច​សាកល​វិទ្យាល័យ​ប៉ាស៊ីហ្វិក​ខាងត្បូង​ក្នុង​ទីក្រុង​ Suva ប្រទេស​ Fiji។

ជន​ចំណាកស្រុក​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​​បុស្នីក្នុង​ទីក្រុង​ Maljevac។ប៉ូលិស​បុស្នី​បាន​រារាំង​ជនចំណាកស្រុក​រាប់​រយ​នាក់​មិន​ឲ្យ​ពួកគេ​ឆ្លង​ចូល​ប្រទេស​ក្រូអាស៊ី ដែល​នេះ​បង្ហាញ​ពី​ការ​ប្រឈម​ដែល​ប្រទេស​នេះ​កំពុង​ជួប​។

កម្មករ​ទាញ​ខ្សែ​នៅពេល​ដែល​ពួកគេ​កំពុង​សាងសង់​ស្ពាន​បណ្តែត​ទឹក​មួយ​នៅ​ទន្លេ Ganges សម្រាប់​ពិធី​បុណ្យ​ Kumbh Mela ដែល​ជិត​មកដល់​ក្នុង​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។

កូន​សត្វ​ខ្លា​ពណ៌ស​ដែល​មាន​អាយុ​ទើប​តែ​មួយ​អាទិត្យ​ស្ថិត​ក្នុង​សួន​សត្វ​ Taigan Safari Park នៅ​ក្បែរ​ Belogorsk ប្រទេស​ Crimea កាលពីថ្ងៃទី​២៣ ខែ តុលា ឆ្នាំ ២០១៨។

បុគ្គលិក​ផ្នែក​សង្រ្គោះ​កំពុង​ធ្វើការ​នៅ​កន្លែង​ដែល​រោង​មួយ​បាន​បាក់បែក​ក្នុង​ទីក្រុង​ Antwerp ប្រទេស​ប៊ែលហ្ស៊ិក។

សត្វ​ស្វា Borneo «Theodora» (ឆ្វេង) សម្លឹង​មើល​កូន​ដែល​មាន​អាយុ​ទើប​តែ​៨​ថ្ងៃ​របស់ខ្លួន​ឈ្មោះ «Java» នៅ​ក្នុង​សួន​សត្វ​ «Menagerie du Jardin des Plantes» ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។