រូបភាព​ជុំវិញ​ពិភពលោក ២៤ តុលា ២០១៧

នារី​ៗ​ជំនួយ​ការ​បាន​គប់​មួក​របស់​ខ្លួន​ឡើង​លើ​ខណ​ដែល​ពួកគេ​ថត​រូប​នៅ​ Tiananmen Square មុន​នឹង​ការ​ប្រជុំ​សភា​ជាតិ​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន​ត្រូវ​បាន​បញ្ចប់ក្នុង​ទីក្រុង​ប៉េកាំង។

ប៉ូលិស​កូបកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​ដើម្បី​បំបែក​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ National Super Alliance (NASA) ក្នុង​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។

អ្នក​ភូមិ​ឥណ្ឌូណេស៊ី​កំពុង​មើល​​ភ្នំភ្លើង​  Mount Sinabung ផ្ទុះ​ក្នុង​ទីក្រុង Karo ភាគ​ខាងជើង​កោះ​ស៊ូម៉ាត្រា។

ក្តាន់​ឈ្មោល​ពីរ​ក្បាលជល់គ្នា​​ក្នុង​កសិដ្ឋាន​ក្បែរ​ភូមិ​  Kobylintsy ដែល​មាន​ចម្ងាយ​ប្រមាណ​៣០៥ គីឡូម៉ែត​ភាគ​ខាង​ជើង​ទីក្រុង​ Minsk ប្រទេស​បេឡារុសកាលពី​ថ្ងៃទី​២៣ តុលា ២០១៧។

អគារ​ដែល​ត្រូវ​បាន​បាក់​បែក​នៅ​ក្នុង​តំបន់​សង្រ្គាម​ក្នុង​ទីក្រុង​ Marawi ប្រទេស​ហ្វីលីពីន​បន្ទាប់​ពី​ប្រទេស​នេះ​បាន​ប្រកាស​បញ្ចប់​ប្រតិបត្តិការ​យោធា​នៅ​ទីក្រុង​ភាគ​ខាងត្បូង​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​រដ្ឋឥស្លាម​ជ្រុល​និយម។

វិមាន​សភា​ត្រូវ​បាន​ព័ទ្ធ​ជុំ​វិញ​ដោយ​ដើមឈើ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ក្នុង​ទីក្រុង​ Augusta​ រដ្ឋ Maine កាលពី​ថ្ងៃទី២៣ តុលា ២០១៧។