រូបភាព​ជុំវិញ​ពិភពលោក ២៣ តុលា ២០១៨

ទាហាន​ក្រសួង​មហាផ្ទៃ​ប្រទេស​បេឡារុស​ចូល​រួម​ការ​ប្រឡង​រើស​ទាហាន​ដែល​មាន​សមត្ថភាព​សម្រាប់ «Madder Beret» នៅ​ក្នុង​ភូមិ​ Volovshchina ខាងក្រៅ​រដ្ឋ​ធានី​ Minsk។

កោះ​ថ្ម​ Migingo មួយលេខចេញ​ពី​បឹង​​Lake Victoria ដែល​ពោរ​ពេញ​ដោយ​ខ្ទម​ប្រក់​ស័ង្កសី​នៅ​ព្រំ​ដែន​ប្រទេស​អ៊ូហ្គង់ដា​និង​កេនយ៉ា។ កោះ​ដែល​​មាន​ប្រជាជន​រស់​នៅ​ច្រើន​នេះ​មាន​ទំហំ​មិន​ធំ​ជាង​១​ហិចតា​ទេ។

សមាជិក​នៃ​សហគមន៍​​ជន​ពនេចរ​ពី​តំបន់ដាច់ស្រយាល​ Kutch ភាគ​ខាងលិច​រដ្ឋ​ Gujarat ប្រទេស​ឥណ្ឌា សម្លឹង​មើល​ទៅ​ជំរំ​មួយ​ដែល​ក្រុម​របស់​ពួកគេ​បាន​ស្នាក់អាស្រ័យ​ ដើម្បី​ស្វែង​រកកន្លែង​ល្អ​សម្រាប់​សត្វ​ចិញ្ចឹម​ពួកគេក្នុង​ស្រុក Mehsana ដែល​មាន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត​ពី​ទីក្រុង​ Ahmedabad។

ប្រជាជន​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​សំណើ​របស់​​​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ ក្នុង​ការ​ដាក់​និយម​ន័យ​ភេទ​ឲ្យ​ច្បាស់ថា​ប្រុស​ឬ​ស្រី​ពី​កំណើត​ ក្នុង​ទីក្រុង​ Los Angeles រដ្ឋCalifornia​ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ ២០១៨។

ប៉ូលិស​ម្នាក់​ធ្វើការ​នៅ​កន្លែង​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរ​បន្ទាប់់​ពី ឡាន​ស្ទូច​បាន​បុក​ជាមួយ​នឹង​រថយន្ត​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន។

ភ្នំថ្ម​របស់​លោក Ugo Rondinone ឈរ​នៅ​ខាងមុខTate ក្នុង​ទីក្រុង​ Liverpool ចក្រភពអង់គ្លេស។