រូបភាពជុំវិញពិភពលោក ២៣ តុលា ២០១៧
មនុស្សម្នាលោតពីលើស្ពាន ដែលមានកម្ពស់៣០ម៉ែត្រ នៅក្នុងក្រុង Hortolandia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ បើយោងតាមអ្នករៀបចំកម្មវិធី មនុស្ស២៤៥នាក់ព្យាយាមបំបែកកំណត់ត្រាពិភពលោកថ្មីសម្រាប់ការលោតពីលើស្ពាន ដោយចងភ្ជាប់ខ្លួនជាមួយនឹងខ្សែ។
និស្សិតមកពីសាកលវិទ្យាល័យ St. Andrews ប្រឡាក់ទៅដោយពពុះសាប៊ូ នៅពេលពួកគេចូលរួមក្នុងពិធីបុណ្យប្រពៃណីមួយដែលមានឈ្មោះថា Raisin Weekend នៅក្នុងប្រទេសស្កុតលែន។
ស្ត្រីម្នាក់ដើរកាត់ឧទ្យានមួយ ដែលមានសុទ្ធតែស្លឹកឈើពណ៌លឿងជ្រុះ នៅក្បែរក្រុង Pristina ប្រទេសកូសូវ៉ូ។
មនុស្សម្នាធ្វើការសម្តែងនៅព្រះវិហារ Hera ក្នុងពេលហាត់សមនៃកម្មវិធីភ្លើងរបស់កីឡាអូឡាំពិកនៅក្នុងក្រុងបុរាណ Olympia ប្រទេសក្រិក ទីដែលកីឡាអូឡាំពិកបានចាប់កំណើត។
ពេជ្រ៣៧,៣០ក្រាតដែលមានឈ្មោះថា The Raj Pink ត្រូវបានគេដាក់តាំងនៅក្នុងបន្ទប់ដេញថ្លៃ Sotheby នៅក្នុងក្រុងហុងកុង។
មនុស្សម្នាសម្តែងនៅក្នុងការហាត់សមចុងក្រោយសម្រាប់កម្មវិធីភ្លើងរបស់កីឡាអូឡាំពិកនៅក្នុងក្រុងបុរាណ Olympia ប្រទេសក្រិក ទីដែលកីឡាអូឡាំពិកបានចាប់កំណើត។
កងទ័ពរំដោះស៊ីរីដើរកាន់កាំភ្លើងនៅក្នុងហាងបែកបាក់មួយនៅក្នុងក្រុង Tadef ប្រទេសស៊ីរី។
កីឡាការនី Simona Halep មកពីរូម៉ានីចុះហត្ថលេខាដល់អ្នកមើល បន្ទាប់ពីឈ្នះការប្រកួតជាក្រុមរបស់នាងជាមួយនឹងកីឡាការនី Caroline Garcia មកពីបារាំង ក្នុងពេលប្រកួត WTA Finals Tennis នៅស្តាត Singapore Indoor Stadium។
អ្នកគាំទ្របាល់ទាត់ស្រែកហ៊ោក្នុងពេលប្រកួតបាល់ទាត់ពាក់កណ្តាលផ្តាច់ព្រ័ត្រ CAF Champions League រវាងក្រុម Ahly និងក្រុម Etoile du Sahel នៅស្តាត Borg El Arab នៅក្នុងក្រុង Alexandria ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
លោក Andrej Babis ដែលជាមហាសេដ្ឋីឆែក និងមេដឹកនាំនៃចលនានយោបាយ ANO ឆ្នាំ២០១១ថ្លែងទៅកាន់សារព័ត៌មាន បន្ទាប់ពីជួបប្រជុំជាមួយនឹងលោកប្រធានាធិបតីឆែក Milos Zeman នៅវិមាន Lany Castle បន្ទាប់ពីមានការបោះឆ្នោតសភានៅក្នុងក្រុង Lany។
បុរសម្នាក់ហែលទឹកជាមួយនឹងសេះរបស់គាត់នៅលើឆ្នេរមួយនៅក្នុងក្រុង Valparaiso ប្រទេសឈីលី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
កងកម្លាំងអ៊ីស្រាអែលប្រើប្រាស់ថ្នាំបាញ់ទៅលើក្រុមជ្វីព នៅពេលពួកគេព្យាយាមកងកម្លាំងទាំងនេះព្យាយាមបណ្តេញពួកគេចេញពីផ្លូវក្នុងពេលធ្វើបាតុកម្មមួយប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅក្នុងក្រុងហ៊្សេរុយសាឡិម។