រូបភាពជុំវិញពិភពលោក ២៣ តុលា ២០១៦

ស្រ្តីដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ពួកគេនៅក្នុងតំបន់អង្គុយនៅក្នុងរទេះសេះក្នុងពិធីធម្មយាត្រា Leonhardi បែបប្រពៃណីមួយនៅក្នុងក្រុង Warngau ប្រទេសអាល្លឺម៉ង់។ ធម្មយាត្រាប្រចាំឆ្នាំត្រូវបានធ្វើឡើងដើម្បីគោរពដល់សន្ត Leonhard។

យុទ្ធជនរបស់រដ្ឋឥស្លាមដុតរោងចក្រស្ពាន់ធ័រមួយក្នុងក្រុង Qayyarah ប្រទេសអ៊ីរ៉ាក់។

ស្បែកជើងត្រូវបានគេព្យួរនៅតាមខ្សែភ្លើង នៅពេលដែលបុរសម្នាក់ព្យាយាមទប់ខ្លួននៅលើរូបសំណាកមួយនៅក្នុងឧទ្យានមួយក្នុងប្រាក សាធារណរដ្ឋឆែក។

កុមារី Batiancila យំក្នុងពិធីបុណ្យសពឳពុករបស់នាង។ ប៉ូលិសនិយាយថា ឳពុករបស់នាងជាជនរងគ្រោះម្នាក់ក្នុងចំណោម៥នាក់ដែលត្រូវសម្លាប់ដោយពាក់ព័ន្ធនឹងគ្រឿងញៀនកាលពី៣សប្តាហ៍មុន នៅក្នុងក្រុង Navotas ប្រទេសហ្វីលីពីន។
អ្នកប្រកួតប្រជែងម្នាក់ឆ្លងឧបសគ្គក្នុងការរត់ប្រណាំង Wildsau Dirt Run នៅជ្រោះ Hellsklamm ក្នុងក្រុង Obertriesting ប្រទេសអូទ្រីស កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។
សមាជិកនៃសាលាកងទ័ពជើងទឹក U.S. Naval Academy ឈរជាជួរនៅលើទីលានប្រកួតបាល់អោបរវាងក្រុម Navy និងក្រុង Memphis នៅក្នុងក្រុង Annapolis រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។
សុនខដែលតុបតែងដូចក្រុមចម្រៀងរ៉ុកដែលមានឈ្មោះថា Kiss ចូលរួមក្នុងការដើរក្បួន Halloween សុនខប្រចាំឆ្នាំនៅឧទ្យាន Tompkins Square ក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។
ពលរដ្ឋអេហ្ស៊ីបប្រជ្រៀតគ្នាទិញស្ករដែលមានការឧបត្ថម្ភពីរដ្ឋាភិបាលក្នុងក្រុងគែរ ប្រទេសអេហ្ស៊ីប បន្ទាប់ពីមានការខ្វះខាតស្ករនៅតាមហាងនានានៅទូទាំងប្រទេស។
អ្នកកាន់ទុក្ខស្លៀកពាក់ខ្មៅ និងអុជភ្លើងទៀនដើម្បីឧទ្ទិសដល់ស្តេច Bhumibol Adulyadej នៅឧទ្យាន Sanam Luang នៅខាងក្រៅព្រះបរមរាជវាំង ក្នុងក្រុងបាងកក កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។
អ្នកជិះសេះគ្វោលគោព្រៃក្នុងពេលប្រមូលគោព្រៃប្រចាំឆ្នាំនៅលើកោះ Antelope រដ្ឋ Utah កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។