រូបភាព​ជុំវិញ​ពិភពលោក ២២ តុលា ២០១៧

ក្មេងស្រី​ម្នាក់​ដាក់​សន្លឹក​ឆ្នោត​របស់​ឪពុក​នាង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​មួយ​នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ស្ត្រី​ម្នាក់​លើក​កែវ​ស្រា នៅ​ពេល​ដែល​គាត់​អង្គុយ​នៅ​ក្នុង​រទេះ​សេះ​ក្នុង​ការ​ដើរ​ព្យុះហយាត្រា​ប្រពៃណី​មួយ​ហៅ​ថា Leonhardi នៅ​ក្នុង​ក្រុង Warngau ប្រទេស​អាល្លឺម៉ង់។

នេះ​ជា​ទិដ្ឋាភាព​នៃ​អគារ​ដែល​រង​ការ​បំផ្លាញ​ខ្ទេចខ្ទី​នៅ​ក្នុង​ក្រុង Raqqa បន្ទាប់​ពី​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​ក្រុម Kurd បាន​បណ្តេញ​ក្រុម​រដ្ឋ​ឥស្លាម​ពី​ក្រុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

ក្មេង​ស្រី​ម្នាក់​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ដើម្បី​គាំទ្រ​ដល់​លោកស្រី​អង់សាន ស៊ូជី នៅ​ក្នុង​ក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា។

លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​នៅ​ពេល​លោក Jimmy Carter លោក George H.W. Bush និង​លោក Bill Clinton (រាប់​ពី​ឆ្វេង) ចូលរួម​ក្នុង​ការ​ប្រគុំ​តន្ត្រី​សម្រាប់​ជនរងគ្រោះ​នៃ​ព្យុះ​សង្ឃរា​នៅ​ក្នុង​ក្រុង College Station រដ្ឋ Texas កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

ត្រី​មួយ​ប្រភេទ​ហែល​ទឹក​នៅ​ក្នុង​អាង​បង្ហាញ​សត្វ​ត្រី​ Jerusalem កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

ក្រុម​តន្ត្រី​មួយ​តុបតែង​ជា​សព​មនុស្ស​ស្លាប់​ដោយ​រុំ​ក្រណាត់​ប្រគុំ​តន្ត្រី​នៅ​ក្នុង​ពេល​ដើរ​ក្បួន​មួយ​ដែល​គេ​ហៅ​ថា alebrijes នៅ​ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

ផ្សែង​ហើរ​ទៅ​លើ​ នៅ​ពេល​មាន​ភ្លើង​ឆេះ​ព្រៃ​មយយ​នៅ​ចម្ការ​មួយ​នៅ​ក្នុង​ក្រុង Parkersburg រដ្ឋ West Virginia កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

អ្នក​ជិះ​សេះ​សម្តែង​ជាមួយ​នឹង​កាំភ្លើង​ក្នុង​កម្មវិធី El-Jadida International Horse Show នៅ​ក្នុង​ក្រុង El-Jadida ប្រទេស​ម៉ារ៉ុក កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

នាង Maya Gabeira ដែល​ជា​អ្នក​ជិះ​ក្តារ​លើ​ទឹក​ជនជាតិ​ប្រេស៊ីល​ជិះ​ក្តារ​លេង​ក្នុង​ពេល​មាន​រលក​ធំ​មួយ​នៅ​ឆ្នេរ North នៅ​ក្នុង​ក្រុង Nazare ប្រទេស​ប័រទុយហ្គាល់ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

ចៀម​រាប់​រយ​ក្បាល​ត្រូវ​បាន​គេ​ឃ្វាល​កាត់​កន្លែង​ទឹក​ចេញ Cibeles Fountain នៅ​ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ។

ស្ត្រី​ម្នាក់​មើល​ក្មេងៗ​លេង​នៅ​ក្នុង​រង្វង់​ពន្លឺ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។