រូបភាព​ជុំវិញ​ពិភពលោក​ ២២ តុលា ២០១៥

ប៉ូលិស​អ៊ីស្រាអែល​ម្នាក់​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​បាតុករ​ប៉ាឡេស្ទីន​នៅ​ក្នុង​ក្រុង al-Ram នៃ​តំបន់​ West Bank ភាគ​ខាង​ជើង​នៃ​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem)។ អំពើ​ហិង្សា​ផ្ទុះ​ឡើង​កាលពី​មួយ​ខែ​មុន​បង្ក​ឡើង​ដោយ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា អ៊ីស្រាអែល​កំពុង​រៀប​ផែនការ​ដើម្បី​វាយ​យក​កន្លែង​ពិសិដ្ឋ​ហ្ស៊េរុយសាឡិម​ដែល​មាន​បញ្ហា​រសើប និង​ជា​កន្លែង​គោរព​បូជា​ដោយ​អំបូរ​ជីហ្វ និង​ជន​មូស្លីម។

ជនជាតិ​កូរ៉េ​ខាង​ត្បូង​ និង​សាច់​ញាតិ​របស់​ពួកគេ​ដែល​ជា​ជនជាតិ​កូរ៉េ​ខាង​ជើង​ស្ថិត​នៅ​លើ​ឡាន ​បាន​ចាប់​ដៃ​ដើម្បី​លា​គ្នា បន្ទាប់​ពី​ការ​ជួបជុំ​គ្រួសារ​ដែល​បាន​បែក​គ្នា​នៅ​រមណីយដ្ឋាន Diamond Mountain នៅ​កូរ៉េ​ខាង​ជើង។ ជនជាតិ​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ជា​៣៩០នាក់​បាន​ធ្វើ​ដំណើរ​ទៅ​រមណីយដ្ឋាន Diamond Mountain នៅ​កូរ៉េ​ខាង​ជើង​កាលពី​ដើម​សបា្តហ៍​នេះ​ដើម្បី​ជួប​ជាមួយ​សាច់​ញាតិ​​របស់​ពួកគេ​រយៈពេល​៣ថ្ងៃ​ ដែល​ពួកគេ​បាន​បែក​គ្នា​ក្នុង​សង្រា្គម​កូរ៉េ​ចន្លោះ​ឆ្នាំ១៩៥០ និង​១៩៥៣។

ជន​ទេសន្តរប្រវេសន៍​ដែល​ដណ្តប់​ភួយ​ក្រាស់ៗ​ព្យាយាម​បង្កាត់​ភ្លើង​នៅ​ក្នុង​ភូមិ Skala Sikaminias នៅ​លើ​កោះ Lesbos ភាគ​ឦសាន​នៃ​ប្រទេស​ក្រិក។ មនុស្ស​ជាង​៥០០.០០០នាក់​បាន​ទៅ​ដល់​កោះ​ភាគ​ខាង​កើត​នៃ​ប្រទេស​ក្រិក​នៅ​ឆ្នាំ​នេះ ដោយ​បាន​បង់​ប្រាក់​ឲ្យ​អ្នក​រត់​ពន្ធ​មនុស្ស​យក​ពួកគេ​ឆ្លង​សមុទ្រ​ពី​ប្រទេស​តួកគី​ដែល​នៅ​ក្បែរ​នោះ។

អ្នក​ជឿ​ស្មោះស័្មគ្រ​ម្នាក់​បាន​ដាក់​ចង្កៀង​ប្រេង​នៅ​ផ្នែក​ខាង​លើ​នៃ​ខ្លួន​របស់​គាត់។ នេះ​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​សាសនា​ក្នុង​ពិធីបុណ្យ Dashain ដែល​ជា​ពិធីបុណ្យ​ធំ​ជាង​គេ​សម្រាប់​សាសនា​ហិណ្ឌូ នៅ​ក្នុង​ក្រុង Bhaktapur ប្រទេស​នេប៉ាល់។

នៅ​ក្នុង​រូបភាព​នេះ​ដែល​ចេញ​ផ្សាយ​ដោយ Malacanang Photo Bureau (MPB) បង្ហាញ​ពី​​ការ​ថត​រូប​តាម​យន្តហោះ​នៃ​វាល​ស្រែ​ និង​ផ្ទះ​លិច​ទឹក​ ដោយសារ​ភ្លៀង​ខ្លាំងៗ។ ព្យុះ Koppu បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​កណ្តាល​កោះ Luzon ប្រទេស​ហ្វីលីពីន។

ឪពុក​ម្នាក់​រុំ​ដៃ​របស់​គាត់​យំ​នៅ​ជិត​សាកសព​នៃ​កូន​របស់​គាត់​ដែល​ត្រូវ​បាន​រុំ​ទៅ​ដោយ​ក្រណាត់​ស។ ​កូន​២នាក់​របស់​គាត់​ត្រូវ​បាន​ដុត​ទាំង​រស់។ គាត់​ជាមួយ​នឹង​អ្នក​ភូមិ​ដទៃ​ទៀត​បិទ​ផ្លូវ​ជាតិ​មួយ​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​រដ្ឋ Haryana ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។ មន្រ្តី​ម្នាក់​និយាយ​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​៤នាក់ ដោយ​បាន​ចោទ​ប្រកាន់​ថា ពួកគេ​បាន​ដុត​ក្មេងៗ​ក្នុង​ត្រកូល​អ្នក​ក្រ​២នាក់​ទាំង​រស់។ នេះ​ជា​ករណី​ដែល​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​នៅ​តាម​ផ្លូវ និង​ធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​មេដឹកនាំ​ប្រឆាំង។

អ្នក​ជឿ​ស្មោះស្ម័គ្រ​របស់​សាសនា​ហិណ្ឌូ​សម្តែង​របាំ Garba ដែល​ជា​របាំ​ប្រពៃណី ក្នុង​ពេល​ប្រារព្ធ​ពិធី​មួយ​ដើម្បី​សាទរ​បុណ្យ Navratri នៅ​​ក្រុង Surat នៅ​រដ្ឋ Gujarat ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។

អ្នក​ថ្មើរ​ជើង​ឈប់​មើល​ និង​ថត​ឡាន​ម៉ាក DMC-12​ របស់​ក្រុមហ៊ុន DeLorean Motor ដែល​រចនា​មើល​ទៅ​ដូច​គ្នា​ទៅ​នឹង​ឡាន​ដែល​ប្រើប្រាស់​នៅ​ក្នុង​ភាពយន្ត Back to the Future ភាគ​២ ហើយ​វា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ Lyft នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។

Furanni Kewaye Da Gidan Mataimakin Shugaban Kasa A Birnin Washington D.C, Oktoba, 24, 2017

Ushers throw their hats in the air as they pose for photographers at the Tiananmen Square before the closing session of the 19th National Congress of the Communist Party of China, in Beijing.

Filippin - İslam Dövlətinın nəzarətindən geri alınan Maravi şəhəri