រូបភាព​ជុំវិញ​ពិភពលោក ២១ តុលា ២០១៨

មនុស្ស​ម្នាក់​ដើរ​ឃ្វាល​ចៀម​កាត់​ក្រុង Madrid ប្រទេស​អេស្ប៉ាញ។

ជន​ទេសន្តរប្រវេសន៍​ហុងឌូរ៉ាស​ជិះ​ក្បូន​មួយ​ធ្វើ​ដំណើរ​ទោ​កាន់​សហរដ្ឋអាមេរិក ជួយ​បុរស​ម្នាក់​ដែល​បី​ក្មេង​ចុះ​ពី​ស្ពាន​ព្រំប្រទល់​អន្តរជាតិ​ក្វាតេម៉ាឡា និង​ម៉ិកស៊ិក នៅ​ក្នុង​ក្រុង Ciudad Hidalgo រដ្ឋ Chiapas ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

កម្មករ​ប៉ាគីស្ថាន​កំពុង​ប្រមូល​ផ្លែ​កៅឡាក់​ក្នុង​ទឹក​ ក្នុង​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន។

ស្ត្រី​ម្នាក់​ដើរ​នៅ​លើ​ស្ពាន​យោល​មួយ​នៅ​ក្បែរ​ភូមិ Ginzling ប្រទេស​អូទ្រីស។

អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​លោក Jair Bolsonaro នៃ​គណបក្ស​សង្គម​សេរី​និយម (Social Liberal Party) ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង Brasilia ប្រទេស​ប្រេស៊ីល មួយ​សប្តាហ៍​មុន​ថ្ងៃ​បោះឆ្នោត​តង់​ទី២។

ចំណត​រថយន្ត​ក្រុង​រង​ការ​បែកបាក់​បន្ទាប់​ពី​មាន​ភ្លៀង​ដ៏​ខ្លាំង​មួយ​ និង​ទឹក​ជំនន់​មួយ​នៅ​ក្នុង​ក្រុង Campillos ប្រទេស​អេស្ប៉ាញ។

អ្នក​ជិះ​សេះ​ធ្លាក់​ពី​សេះ​របស់​ពួកគេ​នៅ​ក្នុង​ពេល​ប្រណាំង​សេះ Palio of Siena នៅ​ក្នុង​ក្រុង Siena ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

លោក Rick Reiski ច្នៃ​រូប​ល្ពៅ​ទម្ងន់​៥៦០គីឡូក្រាម​នៅ​ពេល​តាំង​ពិព័រណ៍​ល្ពៅ​មួយ​នៅ​ក្នុង​ក្រុង Klaistow ប្រទេស​អាល្លឺម៉ង់។

អ្នក​របាំ​មក​ពី​ក្រុម Awa-Dori ចូលរួម​ក្នុង​កម្មពិធី​សម្ភោធ​ពិធីបុណ្យ Grand Matsuri Festival ដើម្បី​បង្ហាញ​ពី​វប្បធម៌​ជប៉ុន នៅ​ក្នុង​ឧទ្យាន Jardin d'Acclimatation ក្នុង​ប៉ារីស ប្រទេស​បារាំង​ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

លោក Marc Marquez កីឡាករ​ប្រណាំង​ម៉ូតូ​ជនជាតិ​អេស្ប៉ាញ​អបអរសាទរ​ បន្ទាប់​ពី​ជិះ​កាត់​ខ្សែ​បញ្ចប់​ទី​ដើម្បី​ឈ្នះ​ការ​ប្រណាំង​ម៉ូតូ MotoGP Japanese Motorcycle Grand Prix នៅ​ទីលាន Twin Ring Motegi ក្នុង​ក្រុង​តូក្យូ។

អ្នក​របាំ​ដែល​តុបតែង​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន និង​ការ​ប្រកួត Monumental "Alebrijes" លើក​ទី១០ ដែល​រៀបចំ​ដោយ Folk Art Museum កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្នុង​ក្រុង​ម៉ិកស៊ីកូ។

រថភ្លើង​ប្រើ​ចំហាយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​រថភ្លើង East Lancashire ក្បែរ​ស្ថានីយ Summerseat នៅ​ក្នុង​ព្រឹត្តិការណ៍ Autumn Steam Gala នៅ​ក្បែរ​ក្រុង Bury ប្រទេស​អង់គ្លេស។