រូបភាព​ជុំវិញ​ពិភពលោក ២០ តុលា ២០១៩

បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​គប់​គ្រាប់បែក​សាំង​ទៅ​លើ​ស្ថានីយ​ប៉ូលិស Tsim Sha Tsui នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង ប្រទេស​ចិន។

កីឡាករ Faitout Maouassa របស់​ក្រុម Rennes (រូប​ឆ្វេង) សាទរ​បន្ទាប់​ពី​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​បាល់ទាត់​បារាំង​ L1 រវាង​ក្រុម Monaco និង​ក្រុម Rennes នៅ​ស្តាត Louis II ក្នុង​ប្រទេស​ម៉ាណាកូ។

មនុស្សម្នា​ឃ្វាល​ចៀម​នៅ​ចំ​កណ្តាល​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ។

អ្នកស្រី Alexandria Ocasio-Cortez ណែនាំ​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២០ និង​ជា​សមាជិក​ព្រឹទ្ធសភា​​គឺ​លោក Bernie Sanders​ នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​ដែល​មាន​ឈ្មោះ​ Bernie's Back នៅ​ឧទ្យាន Queensbridge ក្នុង​សង្កាត់ Queens ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

នេះ​ជា​ទិដ្ឋាភាព​ពី​លើ​អាកាស​នៃ​ស្ថានីយ​រថភ្លើង​ដែល​ត្រូវ​បាន​ឆេះ បន្ទាប់​ពី​មាន​បាតុកម្ម​នៅ​ក្នុង​ក្រុង Santiago ប្រទេស​ឈីលី កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ លោក​ប្រធានាធិបតី​ឈីលី Sebastian Pinera បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​ដំឡើង​តម្លៃ​រថភ្លើង ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ហិង្សា​មួយ​នេះ។

ច្រវ៉ាក់​ជើង​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ស្ត្រី​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប៉ូលិស​ជួយ​សង្គ្រោះ​ពី​មណ្ឌល​កែប្រែ​នៅ​ក្នុង​ក្រុង Kaduna ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

ក្មេង​មូស្លីម Shi'ite ម្នាក់​វាយ​ទ្រូង​របស់​ខ្លួន នៅ​ក្បែរ​ឪពុក នៅ​ក្នុង​ការ​ដើរ​ក្បួន​មួយ​ដើម្បី​កាន់​ទុក្ខ​រយៈពេល​៤០ថ្ងៃ សម្រាប់​ខួប​៧ឆ្នាំ​នៃ​មរណភាព​របស់​សាវ័ក Imam Hussein នៅ​ក្នុង​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន។

អ្នក​ឡើង​ភ្នំ​ម្នាក់​ឡើង​ភ្នំ Mer de Glace ក្នុង​ក្រុង Chamonix ប្រទេស​បារាំង។