រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៧

អ្នក​គាំទ្រ​ឯករាជ្យភាព​ដើរ​ក្បួន​ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។ មេដឹកនាំ​តំបន់ Catalan បាន​ចោទប្រកាន់​ប៉ូលិស​អេស្ប៉ាញ​ថា បាន​ប្រើ​ការ​គាបសង្កត់ និង​មាន​ភាព​ឃោរឃៅ ខណៈ​ដែល​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​សរសើរ​កងកម្លាំង​សន្តិសុខ​សម្រាប់​ជំហរ​ដ៏​រឹងមាំ​ និង​ការ​បង្ក្រាប​តាម​សមាមាត្រ។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឈរ​ជាមួយ​នឹង​លោក​ជំទាវ Melania Trump លោក​អនុប្រធានាធិបតី Mike Pence និង​ភរិយា​របស់​លោក​អនុប្រធានាធិបតី​ឈ្មោះ Karen ក្នុង​ពេល​ស្មឹងស្មាធ​សម្រាប់​ជន​រងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​ក្នុង​ក្រុង Las Vegas នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

មនុស្ស​ម្នា​រត់​ចេញ​ពី​ការ​ប្រគុំ​តន្ត្រី Route 91 Harvest បន្ទាប់​ពី​មាន​ការ​បាញ់​រះ​នៅ​ក្នុង​ក្រុង Las Vegas រដ្ឋ Nevada កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។ ខ្មាន់​កាំភ្លើង​ ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ឈ្មោះ​ថា Stephen Paddock វ័យ​៦៤ឆ្នាំ ត្រូវ​បាន​ចោទ​ថា បាន​បើក​ការ​បាញ់​រះ​ចេញ​ពី​បន្ទប់​មួយ​នៅ​ជាន់ទី៣២​នៃ​រមណីយដ្ឋាន និង​កាស៊ីណូ Mandalay Bay ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​៥៨​នាក់ និង​ជាង​៥០០នាក់​ផ្សេង​ទៀត​រងរបួស។

ស្ត្រី​ម្នាក់​យំ​នៅ​ពេល​លាក់​ខ្លួន​នៅ​ក្នុង​អគារ​ទុក​យន្តហោះ​របស់​ក្រុមហ៊ុន Sands Corporation បន្ទាប់​ពី​មាន​ការ​បាញ់​រះ​ ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី Route 91 Harvest កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Las Vegas រដ្ឋ Nevada។

សមាជិក​អ្នក​មាន​វិជ្ជាជីវៈ​ច្បាប់​ដើរ​ចេញ​ពី​ព្រះវិហារ Westminster Abbey​ ទៅ​សភា​ បន្ទាប់​ពី​កម្មវិធី Judges' Service ប្រចាំ​ឆ្នាំ នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ផ្សែង​ហើរ​ចេញ​ពី​អគារ​ជាច្រើន​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​មួយ​នៅ​ជាយ​ក្រុង Ain Tarma នៅ​ភាគ​ខាង​លិច​នៃ​តំបន់ Ghouta ដែល​មូលដ្ឋាន​ការពារ​ខ្លួន​របស់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋធានី​ក្នុង​ប្រទេស​ស៊ីរី។

បុរស​ជ្វីព​ពិនិត្យ​មើល​ផ្លែ Etrog ដែល​ជា​ប្រភេទ​ផ្លែ​ឈើ​មួយ​គេ​ប្រើ​នៅ​ក្នុង​ពេល​ពិធី Sukkot នៅ​ក្នុង​សង្កាត់ Mea-Shearim នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល។

យន្តហោះ​ពាណិជ្ជកម្ម​ហោះ​នៅ​ពី​លើ​កប៉ាល់ USS Ronald Reagan ដែល​ដឹក​យន្តហោះ​ចម្បាំង​នៅ​ក្នុង​ក្រុង​ហុងកុង។

កីឡាករ Alexis Sanchez របស់​ក្រុម Arsenal ស៊ុត​បញ្ចូល​ទី​ក្នុង​ពេល​ប្រកួត​បាល់​ទាត់ Premier League របស់​អង់គ្លេស រវាង​ក្រុម Arsenal និង​ក្រុម Brighton នៅ​ស្តាត Emirates ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។

មនុស្ស​ម្នា​ប្រើប្រាស់​ស្មាតហ្វូន​របស់​ខ្លួន​ដើម្បី​ថត​រូប​នៃ​ការ​បង្ហាញ​ម៉ូដ L'Oreal នៅ​ផ្លូវ Champs Elysees ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​គ្រឿង​សម្អាង L'Oreal នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។

ស្ត្រី​ម្នាក់​បង្ហាញ​បច្ចេកវិទ្យា Onboard Driving Monitoring Sensor របស់​ក្រុមហ៊ុន Omron Corp នៅ​ក្នុង​កម្មវិធី EATEC JAPAN 2017 នៅ​អគារ Makuhari Messe ក្នុង​ក្រុង Chiba ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។

អគារ​កប់​ពពក​ជាច្រើន​ចាំង​ជាមួយ​នឹង​ទឹក​ទន្លេ Main នៅ​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។