រូបភាពជុំវិញពិភពលោក០៣ តុលា ២០១៦
ជនចំណាកស្រុករង់ចាំការជួយសង្រ្គោះនៅសមុទ្រមេឌីទែរ៉ានេនៅក្នុងចម្ងាយប្រមាណ ២០ម៉ាយ (៣២,១៨ គីឡូម៉ែត្រ) ពីឆ្នេរប្រទេសលីប៊ី។
សិល្បៈ «មនុស្សក្នុងសួន» (The Park People Series) បង្កើតឡើងដោយសិល្បករ Nathan Sawaya នៅសួន South Lawn នៃសេតវិមាន អំឡុងពេលពិធីបុណ្យ «South By South Lawn» ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
បុរស និងស្រី្តប្រដាប់ដោយកាំភ្លើង និងស្លៀកពាក់ក្នុងសំលៀកបំពាក់ប្រពៃណី ធ្វើការបាញ់ឡើងដោយទៅ នៅពីមុខរូបសំណាក «Bavaria» នៅថ្ងៃចុងក្រោយនៃពិធីបុណ្យស្រាបៀ Oktoberfest លើកទី ១៨៣ នៅក្រុងមូនិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦។
ស្រ្តីម្នាក់បង្ហាញពីមនុស្សយន្តរាងដូចមនុស្សមួយ ដែលប្រែពណ៌ទៅតាមឧបករណ៍ពាក់នឹងកដៃ នៅឯពិព័រណ៍បច្ចេកវិទ្យា CEATEC នៅ Makuhari Messe ក្នុងក្រុង Chiba ប្រទេសជប៉ុន។
កុមារមូស្លីមនិកាយ Sunni ដែលបានរត់គេចចេញពីក្រុង Hawija កាន់កាប់ដោយពួករដ្ឋឥស្លាម បានមកដល់តំបន់ Kirkuk ភាគនិរតី ប្រទេសអ៊ីរ៉ាក់។
យុទ្ធជនម្នាក់នៃកងកម្លាំងលីប៊ីជាប់សម្ព័ន្ធជាមួយនឹងរដ្ឋាភិបាលក្រុងទ្រីប៉ូលី (Tripoli) ត្រូវបានសមមិត្តជួយសង្រ្គោះ បន្ទាប់ពីត្រូវបានបាញ់ដោយជន Sniper នៅក្រុង Sirte កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។
លោក Luciano Berruti ជិះកង់បុរាណមួយនៅលើផ្លូវក្រួស អំឡុងពេលការប្រកួតប្រណាំងកង់បុរាណ «Eroica» នៅក្រុង Chianti ប្រទេសអ៊ីតាលី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។
អ្នកលោតពីកម្ពស់ខ្ពស់ម្នាក់លោតចុះពីផ្លូវដើរ Skydeck កម្ពស់ ៣០០ ម៉ែត្រនៃអាគារភ្លោះក្រុងកូឡាឡាំពួរ អំលុងពេលការកម្មវិធីលោតកម្ពស់អន្តរជាតិពីអគារនេះ។
បុរសម្នាក់ថតរូបស្នាដៃសិល្បៈ «Anywhere» ដោយសិល្បករបារាំងលោក Philippe Parreno ក្នុងសាល Turbine Hall នៅឯមជ្ឈមណ្ឌល Tate Modern ក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
កីឡាករ Tommy Hunter នៃក្រុមកីឡាវាយកូនបាល់ Balitmore Orioles ត្រូវបានចាក់ស្រាបៀរពីលើ បន្ទាប់ពីក្រុម Orioles បំបាក់ក្រុម New York Yankees នៅក្នុងលទ្ធផល ៥ ទល់នឹង ២ ដើម្បីឈានទៅដល់វគ្គប្រកួត playoffs ក្នុងលីគ Major League Baseball ក្នុងបុរីញូវយ៉ក កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។