រូបភាព​ជុំវិញ​ពិភពលោក ០២ តុលា ២០១៦

សមាជិក​នៃ​ក្រុម​ Colla Vella dels Xiquets de Valls រួម​គ្នា​បង្កើត​កំផែង​មនុស្ស​មួយ​ក្នុង​ពេល​ប្រកួត​ការ​បង្កើត​កំផែង​មនុស្ស​លើក​ទី២៦ នៅ​ក្នុង​ក្រុង Tarragona ប្រទេស​អេស្ប៉ាញ។

កុលសម្ព័ន្ធ Suri ជា​ក្រុម​ជនជាតិ​ភាគ​តិច​ Nilotic ដែល​ធ្វើ​បំផ្លាស់​ទី​នៅ​ក្នុង​តំបន់ Omo Valley ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អេត្យូពី។ ការ​កសាង​ទំបន់ Gibe III ដែល​ជា​រោងចក្រ​វារីអគ្គិសនី​ធំ​បំផុត​ទី៣​នៅ​អាហ្វ្រិក និង​តំបន់​ដ៏​ធំ​នៃ​ចម្ការ​ស្ករ និង​កប្បាស​ និង​រោងចក្រ​ជាច្រើន​នៅ​តាម​ទន្លេ Omo កំពុង​តែ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​របស់​កុលសម្ព័ន្ធ​ដែល​រស់​នៅ​តំបន់ Omo Valley ដែល​ពឹងផ្អែក​លើ​ទន្លេ​នេះ​ដើម្បី​ជីវភាព​របស់​ពួកគេ។

កម្មករ​ថៃ​ម្នាក់​ដើរ​នៅ​លើ​ខ្សែ​មួយ នៅ​ពេល​គាត់​ពង្រាយ​សំណាញ់​នៅ​ពី​លើ​ផ្ទះ​បៃតង នៅ​ក្នុង​តំបន់ Nir Etzion ក្បែរ​ក្រុង Haifa ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីស្រាអែល។

សម្តេច​ប៉ាប Francis យាង​ទស្សនា​វិមាន Shadhidlar Hiyabani Monument to the Fallen Heroes នៅ​ក្នុង​ក្រុង​បាគូ ប្រទេស​អាស៊ែបៃហ្សង់។

កងកម្លាំង​លីប៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដើរ​កាត់​អគារ​បែកបាក់​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​យុទ្ធជន​រដ្ឋ​ឥស្លាម​ នៅ​ក្នុង​ក្រុង Sirte ប្រទេស​លីប៊ី។

អ្នក​នេសាទ​ម្នាក់​ដើរ​នៅ​លើ​ឆ្នេរ​ខ្សាច់​នៃ​សមុទ្រ​អារ៉ាប់ ដែល​មាន​សុទ្ធ​តែ​ថង់​ផ្លាស្ទិក និង​សំរាម​ផ្សេង​ទៀត​ នៅ​ក្នុង​ក្រុង Mumbai​ ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​កាន់​បដា​រូប​លោក Viktor Orban ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ហុងគ្រី និង​មាន​សរសេរ​ថា «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ទៀត​ហើយ» ក្នុង​ពេល​បាតុកម្ម​មួយ​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នឹង​គោលនយោបាយ​របស់​លោក Orban អំពី​ជន​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ក្រុង​ប៊ុយដាប៉ែស (Budapest) ប្រទេស​ហុងគ្រី។ ពលរដ្ឋ​ហុងគ្រី​ធ្វើ​ការ​បោះឆ្នោត​ក្នុង​ប្រជាមតិ​មួយ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​សង្ឃឹម​ថា​ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​មាន​ការ​គាំទ្រ​ខ្លាំង​ជាង​មុន​សម្រាប់​ធ្វើ​ការ​ប្រឆាំង​នឹង​ផែនការ​នា​ពេល​អនាគត​ របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​សមាជិក។

កុមារ Daniel Bachman (រូប​ស្តាំ) ដែល​បាន​ថ្វាយ​ផ្កែ​ដល់​ក្រុម​គ្រួសារ​រាជវង្ស ព្យាយាម​ទះ​ដៃ​ជាមួយ​នឹង​ព្រះ​អង្គ​ម្ចាស់ Prince George (រូប​ឆ្វេង) ខណៈ​ដែល​ព្រះ​អង្គ​ម្ចាស់ Prince William ទត​ពួកគេ នៅ​ពេល​ដែល​ព្រះ​អង្គ​រៀប​នឹង​យាង​ឡើង​យន្តហោះ​ដែល​អាច​ចត ឬ​ឈប់​លើ​ទឹក​បាន​ សម្រាប់​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ទ្រង់​ពី​ប្រទេស​កាណាដា កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

កម្មករ​ប្រមូល​ត្រី​ងាប់ ដែល​អណ្តែត​ទឹក នៅ​ក្នុង​បឹង​ទឹក​ស្អុយ West Lake ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម។

អ្នក​លេង​សៀក​របស់​ក្រុម Compagnie des Quidams សម្តែង​ក្នុង​ព្រឹត្តិការណ៍​ «រាត្រី​ស្រមោល​ស» បែប​វប្បធម៌​មួយ​នៅ​ក្នុង​ក្រុង​ស្កុបជេ (Skopje) ប្រទេស​ម៉ាសេដ្ឋាន កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

អ្នក​គាំទ្រ​ដល់​ក្រុម​អឺរ៉ុប​មើល​ការ​ប្រកួត​វាយ​កូន​គោល​ រវាង​ក្រុម​របស់​អឺរ៉ុប និង​ក្រុម​របស់​អាមេរិក នៅ​ទីលាន​វាយ​កូន​គោល​ជាតិ Hazeltine នៅ​ក្នុង​ក្រុង Chaska រដ្ឋ Minnesota ក្នុង​ពេល​ប្រកួតRyder Cup សម្រាប់​ឆ្នាំ២០១៦ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។