រូបភាពជុំវិញពិភពលោក ១៩ តុលា ២០១៦
កម្មករសម្អាតកញ្ចក់នៅអគារខាងលិចនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
ជាងកាត់សក់កោរពុកមាត់ឲ្យជនអន្តោប្រវេសន៍នៅជំរុំជនភៀសខ្លួន Ritsona ភាគខាងជើងក្រុងអាថែន។ មនុស្សប្រមាណ ៦០០នាក់ ដែលភាគច្រើនជាគ្រួសារជាមួយកូនតូចៗ រស់នៅក្នុងតង់ក្នុងជំរុំ ដែលក្រុមមន្រ្តីនិយាយថា នឹងជំនួសដោយផ្ទះផ្គុំដោយកា្តរងឿ។
សត្វស្វា Azalea ដែលជាសត្វស្វាប្រភេទ Chimpanzee អាយុ១៩ឆ្នាំ និងដែលមានឈ្មោះជាភាសាកូរ៉េថា «Dallae» ជក់បារីនៅសួនសត្វ Central Zoo ក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
ឡានដឹកដើមពោតធ្វើដំណើរពីក្រុង Mogadishu ទៅកាន់ក្រុង Afgooye។
រ៉ូកែតប៊ូស្ទឺ Soyuz ជាមួយនឹងយានអវកាស Soyuz MS-2 ដែលដឹកអវកាសយានិកនៃស្ថានីយអវកាសអន្តរជាតិ ហោះចេញពីស្ថានីយអវកាស Baikonur នៅប្រទេសកាហ្សាស្តង់។
យន្តហោះឃោសនារបស់បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump បើកបរកាត់យន្តហោះឃោសនាប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Hillary Clinton ខណៈពេលចុះចតនៅក្រុង Las Vegas។
រូបភាពបង្ហាញពីផ្នែកមួយរចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលសន្និបាតក្រុងរ៉ូម ដែលមានឈ្មោះថា «The Cloud» (“La Nuvola” ជាភាសាអ៊ីតាលី) រចនាឡើងដោយស្ថាបត្យករអ៊ីតាលីលោក Massimiliano Fuksas នៅសង្កាត់ពាណិជ្ជកម្ម Eur ក្នុងក្រុងរ៉ូម។
អ្នកបួងសួងកាន់សាសនាជ្វីពប្រើទូរស័ព្ទ ខណៈពេលធ្វើការបួងសួងនៅជញ្ជាំង Western Wall អំឡុងពេលពិធីបុណ្យឈប់សម្រាកសាសនាជ្វីព Sukkot ក្នុងក្រុង Old City នៃរដ្ឋធានីហ្សេរ៊ុយសាឡិម។
យោធាអ៊ីរ៉ាក់រត់ចេញពីគ្រឿងយន្តធ្វើថ្នល់មួយ បន្ទាប់ពីរងការផ្ទុះគ្រឿងផ្ទុះកែច្នៃ នៅជាយក្រុង Qayyarah ប្រទេសអ៊ីរ៉ាក់។
ពេទ្យសត្វលេងជាមួយនឹងសត្វពង្រូលប្រភេទ Tamandua អាយុ៣ខួប នៅសួនសត្វ Huachipa នៅជាយក្រុងលីម៉ា ប្រទេសពេរូ។