រូបភាព​ជុំវិញ​ពិភពលោក ១៨ តុលា ២០១៩

ក្រុម​ស្ត្រី​ទិញ​គ្រឿង​អលង្ការ​សិប្បនិម្មិត​និង​គ្រឿង​តុប​តែង​ផ្សេង​ទៀត​នៅ​ឯ​ទី​ផ្សារ​មួយ មុន​ពេល​ពិធី​បុណ្យ​ពន្លឺ​ក្នុង​សាសនា​ហិណ្ឌូមក​ដល់ គឺ​ពិធី​បុណ្យ Diwali នៅ​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

ក្រុម​បាតុករ​ដើរ​នៅ​ខាង​ក្រោម​ទង់ Estelada ដែល​ជា​ទង់​របស់​ក្រុម​អ្នក​ចង់​បំបែករដ្ឋ នៅ​ពេល​ពួក​គេ​ដើរ​ជាក្បួន​នៅ​មហា​វិថី Diagonal ក្នុង​ពេល​ធ្វើ​កូដកម្ម​នៅ​តំបន់ Catalonia ក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ។

មនុស្ស​កំពុង​អុច​​​ចង្កៀង​ប្រេង​កាត​​ក្នុង​ពិធី​សាសនា​រយៈ​ពេល​៣​ថ្ងៃ ​​ដើម្បី​រំលឹក​ដល់​សន្តបុគ្គល Al-Sheikh Ali Bin Usman Al-Hajveri ដែល​គេ​ស្គាល់​ម្យ៉ាង​ទៀត​ថា Data Ganjbaksh នៅ​ឯ​ទីសក្ការៈ​ក្នុង​ទីក្រុង​ឡាហរ (Lahore) ​ប្រទេស​ប៉ាគីស្ថាន។

ទាហាន​អ៊ីស្រាអែល​ម្នាក់​កំពុង​អម​សកម្ម​ជន​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ​ជន​ជាតិ​ប៉ាឡេស្ទីន និង​កង​កម្លាំង​អ៊ីស្រាអែល នៅ​ភូមិ Kfar Qaddum ក្នុង​តំបន់​ West Bank ដែល​កាន់​កាប់​ដោយ​អ៊ីស្រាអែល។

ក្រុម​អ្នក​ទស្សនា​កំពុង​មើល​កីឡា​បាល់​ទាត់​លេង​ដោយ​មនុស្ស​យន្ត​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​លើក​ទី​៧ នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​សហភាព​អឺរ៉ុបស្ដី​ពី​និវានុវត្តន៍-ការច្នៃប្រឌិតថ្មី នៅ​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី។

ម​នុស្ស​ជិះ​ឡាន​ខ្សែ​កាប​នៅ​ទីក្រុង El Alto ដោយ​មាន​ទីក្រុង​ឡាប៉ាស​ និង​ភ្នំ Illimani នៅ​ខាង​ក្រោយ ក្នុង​ប្រទេស​បូលីវី។

បុរស​ម្នាក់​កាន់​ប៉េង​ប៉ោង​នៅ​ពេល​លោក​ឆ្លង​ទន្លេ Buriganga តាម​ទូក​នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដែស។

បាតុករ​លីបង់​ដុត​កង់​ឡាន​ក្នុង​ពេល​ធ្វើ​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​លក្ខខណ្ឌ​សេដ្ឋកិច្ច នៅ​ទីក្រុង​ Tripoli ដែល​ជា​ទីក្រុង​កំពង់​ផែ​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​លីបង់។

បុរស​ម្នាក់​ពាក់​ម៉ាស់​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​ទីក្រុង​ហុង​កុង ប្រទេស​ចិន។