រូបភាព​ជុំវិញ​ពិភពលោក ១៨ តុលា ២០១៧

អតីត​ប្រធានាធិបតី​ចិន​លោក Jiang Zemin ប្រើ​កែវពង្រីក​នៅពេល​ដែល​លោក​អាន​របាយការណ៍​របស់​លោកប្រធានាធិបតី​ចិន​ Xi Jinping អំឡុង​ការ​បើក​ការ​ប្រជុំ​សភា​របស់​គណបក្ស​កុំម្មុយនីស្ត​ចិន​​នៅ​ក្នុង​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​។

មេដឹក​នាំ​គណបក្ស​ប្រឆាំង​កេនយ៉ា​ Raila Odinga ដែលជា​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​នៃ​គណបក្ស​ National Super Alliance (NASA) បាន​មកដល់​ការ​ជួបជុំ​នយោបាយ​មួយ​នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

ផ្សែង​កម្សួល​ចេញ​ពី​អណ្តូង​ប្រេង​ក្នុង​តំបន់ Dibis ជាយក្រុង​ Kirkuk ប្រទេស​អ៊ីរ៉ាក់កាលពី​ថ្ងៃទី​១៧ តុលា ២០១៧។

ប្រជា​ជន​កំពុង​ប្រមូល​ទឹក​ពី​ភ្នំ​ក្នុង​ទីក្រុង​ Corozal ប្រទេស​ព័រតូរីកូ​បន្ទាប់ពី​ព្យុះ​សង្ឃរា​ Maria បាន​បក់កាត់​កោះ​មួយ​នេះ​កាលពី​ថ្ងៃទី​១៧ តុលា ២០១៧។

ទៀន​ និង​សំបុត្រ​ត្រូវ​បាន​គេ​ដាក់​នៅ​​សារមន្ទីរ Love Monument ក្នុង​ទីក្រុង​ St. Julian ប្រទេស​ម៉ាល់ត៏ កាលពី​ថ្ងៃទី​១៧ តុលា​ ២០១៧ មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​កាសែត​ស្រី​នាង​ Daphne Caruana Galizia ត្រូវ​បាន​សម្លាប់។ អ្នក​កាសែត​ខាង​ស៊ើបអង្កេត​នៃ​ប្រទេស​ម៉ាល់ត៏​ដែល​បាន​បកអាក្រាត​ Panama Papers ត្រូវ​បាន​គេ​សម្លាប់​កាលពី​ថ្ងៃចន្ទ​នៅ​ពេល​ដែល​គ្រាប់បែក​បាន​ផ្ទុះ​នៅ​ក្នុង​រថយន្ត​របស់​នាង។

ប្រជាជន​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​តុលាការ​ជាតិ​ឃុំ​ខ្លូន​មេដឹកនាំ​សង្គម​ស៊ីវិលក្នុង​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​១៧ តុលា​ ២០១៧។

កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ចាប់​ក្មេងបាតុករ​​ប្រុស​ម្នាក់​ដែល​បានបិទ​ផ្លូវខណ​ដែល​ពួកគេ​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការកេណ្ឌ​ទាហាន​អ៊ីស្រាអែល​នៅកណ្តាល​ទីក្រុង​ Jerusalem កាលពី​ថ្ងៃទី​១៧ តុលា ២០១៧។

ក្មេង​ប្រុស​ម្នាក់​កំពុង​ដើរ​នៅ​ក្នុង​ផ្សារទំនើប​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។