រូបភាព​ជុំវិញ​ពិភពលោក ១៨ តុលា ២០១៥

អគារ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​ត្រូវ​ថត​បាន​នៅ​អំឡុង​ថ្ងៃ​ចុះ​អ័ភ្រ​មួយ​នៅ​ក្រុង Rizhao ខេត្ត​ Shandong ប្រទេស​ចិន។

ក្មេង​ប្រុស​មួយរូ​ប​ស្វែង​រក​ដប​ផ្លាស្ទិច​ប្រើប្រាស់​ឡើង​វិញ​បាន​ ខណៈ​ពេល​មាន​រលក​បោកបក់​ដោយ​ព្យុះ​ទីហ្វុង Koppu នៅ​ឆ្នេរ​ Manila Bay។ ខ្យល់​ព្យុះ Koppu ក៏​ខ្លាំង​ក្លា​​បាន​បោកបក់​មក​លើ​ភាគ​ឦសាន​ប្រទេស​ហ្វីលីពីន​មុនពេល​ថ្ងៃ​រះ​ ដោយ​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង និង​ធ្វើ​ឲ្យ​ប្រជាជន ១០.០០០នាក់​បាត់បង់​ទី​ជម្រក ហើយ​បណ្តាល​ឲ្យ​កម្រិត​ទឹកសមុទ្រ​នៅ​តំបន់​ឆ្នេរ​កើន​ឡើង​រហូត​ដល់​ទៅ​បួន​ម៉ែត្រ នេះ​បើយោង​តាម​ក្រុម​មន្រ្តី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​ធម្មជាតិ។

យុទ្ធជន​និកាយ Shi'ite ​ធ្វើការ​វាយ​ប្រហារដោយ​កាំភ្លើង​ធំ​លើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​នៅ​ក្រុង Baiji។ យុទ្ធជន​និកាយ​ Shi'ite ដែល​គាំទ្រ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​ថា ពួកគេ​បាន​រឹប​អូស​មក​វិញ​នូវ​​វិមាន​តាម​ជ្រលង​ភ្នំ​មួយ​របស់​អតីត​ប្រធានាធិបតី​លោក Saddam Hussein ពី​ក្រុម​យុទ្ធជន​រដ្ឋឥស្លាម ខណៈ​ដែល​កងកម្លាំង​រដ្ឋាភិបាល​បាន​ជំរុញ​ទៅ​មុខ​នូវ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​លុកលុយ។

បុរស និង​កុមារី​ជ្រក​ភ្លៀង​ក្រោម​ស្លឹក​ចេក​នៅ​តំបន់​សមុទ្រ​មួយ​ជាយ​ក្រុង Colon City ប្រទេស​ប៉ាណាម៉ា (Panama) នា​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៥។

 

ក្រុម​ដូនជី​ចូលរួូម​នៅ​ក្នុង​ពិធី​បួងសួង​ជម្រះកាយ​ឲ្យ​បរិសុរទ្ធ (Canonization) នៅ​ឯ​ទីលាន​​ St.Peter's ក្នុង​បូរី Vatican កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៥។  

រថយន្ត និង​ឡាន​ដឹក​ទំនិញ​នានា​ជាប់​ក្នុង​ភក់ និង​កម្ទេចកម្ទី​នៅ​លើ​ផ្លូវជាតិ​ State Route 58 ជិត​ក្រុង Tehachapi រដ្ឋ​ California ចម្ងាយ​ប្រហែល ៦០ ម៉ាយ​ (៩៧គីឡូម៉ែត្រ) ខាង​ក្រៅ​ក្រុង Los Angeles នា​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៥។ ហេតុការណ៍​បាក់ភក់​បាន​បន្សល់​ទុក​នូវ​យានយន្ត​ជិត ២០០ គ្រឿង ដែល​ក្នុង​នោះ​រួម​មាន​ឡាន​ដឹកទំនិញ​ ៧៥គ្រឿង​ជាប់​គាំង​នៅ​ក្នុង​ភក់​ជម្រៅ​ ៥ហ្វីត (១,៥២ ម៉ែត្រ) នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំ​ពាក្យ​ប៉ូលិស​លោក Ray Pruitt។ 

សត្វ​លលក​ហើរ​ពី​ខាង​មុខ​អ្នក​បើក​ម៉ូតូ​ម៉ាក្ស Repsol Honda លោក Marc Marquez (ខាង​ឆ្វេង) និង​អ្នក​បើក​ម៉ូតូ​ម៉ាក្ស​ Movitar Yamaha លោក Jorge Lorenzo មក​ពី​ប្រទេស​អេស្ប៉ាញ មុន​ពេល​ប៉ះទង្គិច​ជាមួយ​នឹង​អ្នក​បើក​ម៉ូតូ​ម៉ាក្ស Ducati លោក Andrea Lannone មក​ពី​ប្រទេស​អ៊ីតាលី​នៅ​ជុំ​ដំបូង​នៃ​ការ​ប្រណាំង​ម៉ូតូ MotoGP Australian Grand Prix នៅ​កោះ Phillip។

ក្រុម​អ្នក​ហែល​ទឹក ដែល​មាន​ពោង​អណ្តែត​នៅ​ពី​ក្រោយ ធ្វើ​ការ​ប្រកួត​ក្នុង​កម្មវិធី​ហែល​ទឹក​ឆ្លង​កំពង់ផែ​នៅ​ឯ​កំពង់ផែ Victoria នៅ​កោះ​ហុងកុង។

នាវា​អម​កងកម្លាំង​ការពារ​ដែន​ទឹក​ជប៉ុន Kurama បង្ហាញ​ខ្លួន​ចេញពី​ផ្សែង​នៅ​អំឡុងពេល​ត្រួតពិនិត្យ​កង​នាវា​នៅ​តំបន់​ដែន​ទឹក​ឆ្នេរ Sagami ភាគខាងត្បូង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។ 

កុមារា​ភៀសខ្លួន​ក្នុង​ស្រុក​មួយ​រូប​ដើរ​​បាំង​ឆ័ត្រ​ក្រោម​តំណក់ភ្លៀង​នៅ​ក្រុង Bambari សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល នា​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៥។

រថយន្ត​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ GAMF របស់​ប្រទេស​ហុងគ្រី​ធ្វើ​ការ​ប្រកួត​នៅ​អំឡុង​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​ប្រកួត​ World Solar Challenge ឆ្នាំ​២០១៥ ជិត​ក្រុង Katherine ប្រទេស​អូស្រ្តាលី។ រថយន្ត​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ចំនួន ៤៥ គ្រឿង​មក​ពី​ ២៥ ប្រទេស​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​រយៈចម្ងាយ ៣.០០០ គីឡូម៉ែត្រ​ពី​ក្រុង Darwin ទៅ​កាន់​ក្រុង Adelaide។

 

មនុស្ស​ម្នា​ហ្វឹកហ្វាត់​ក្បាច់​ Tai Chi នៅ​ឯ​ទីលាន​មួយ​នៅ​ក្រុង Qinyang ខេត្ត Henan ប្រទេស​ចិន។