រូបភាពជុំវិញពិភពលោក ១៧ តុលា ២០១៧
ប្រជាជនកំពុងចែវទូកក្នុងភូមិលិចទឹកបន្ទាប់ពីភ្លៀងត្រូពិកមួយមេធំបានធ្លាក់នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម។
យុទ្ធជននៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) កំពុងជិះរថក្រោះក្នុងទីក្រុង Raqqa ខណដែលពួកគេអបអរជ័យជម្នះនិងសេរីភាពនៃទីក្រុងនេះពីការកាន់កាប់របស់យុទ្ធជនរដ្ឋឥស្លាម។
ស្រ្តីម្នាក់កំពុងបេះផ្កាដើម្បីលក់សម្រាប់ពិធីបុណ្យ Tihar ឬហៅថាបុណ្យ Diwali ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។
រថយន្តជាច្រើនកំពុងជាប់នៅក្នុងការស្ទះចរាចរលើស្ពាន Yamuna Bridge ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។
អំឡុងការខូចខាតយ៉ាងខ្លាំងមួយ កងកម្លាំងហ្វីលីពីនត្រឡប់ទៅតំបន់យាមកាមរបស់ខ្លួនបន្ទាប់ពីបានចូលរួមក្នុងពិធីដែលប្រធានាធិបតី Rodrigo Duterte ប្រកាសសេរីភាពរបស់ទីក្រុង Marawi ភាគខាងត្បូងហ្វីលីពីនប្រាំខែបន្ទាប់ពីការឡោមព័ទ្ធដោយក្រុមយោធាគាំទ្ររដ្ឋឥស្លាម។
កសិករកំពុងបណ្តើរសត្វពាហនៈនៅលើផ្លូវភ្នំមួយកាត់ចម្ការបន្លែដែលត្រូវបានដុតកំឡោចដោយភ្លើងឆេះព្រៃក្នុងទីក្រុង Cervantes រដ្ឋ Galicia ប្រទេសអេស្ប៉ាញ។
កងកម្លាំងទ័ពអាហ្វហ្គានីស្ថានកំពុងត្រៀមខ្លួនក្នុងការហ្វឹកហាត់យោធាក្នុងទីក្រុង Kabul។
អ្នកភូមិម្នាក់កំពុងពិនិត្យមើលតំបន់ដែលត្រូវបានឆេះខ្លោចខណដែលភ្លៀងបានធ្លាក់ក្នុងទីក្រុង Soutomaior បន្ទាប់ពីភ្លើងព្រៃដ៏សាហាវក្នុងរដ្ឋ Galicia ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១៦ តុលា ២០១៧។
ជនជម្លៀសខ្លួនរាប់រយនាក់បានធ្វើទីលំនៅនៅក្នុងសាលពហុបំណងមួយអស់រយៈពេលជិតប្រាំខែមកហើយនៅ ក្នុងទីក្រុង Balo-i ខេត្ត Lanao del Norte បន្ទាប់ពីគេចខ្លួនទីក្រុងដែលត្រូវបានឡោមព័ទ្ធ Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន។