រូបភាព​ជុំវិញ​ពិភពលោក ១៦​ តុលា ២០១៨

ព្រះ​អង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស​ Harry និង​ព្រះនាងម្ចាស់ Meghan បាន​ជួប​នឹង​ស្រ្តី​ចំណាស់​ដែល​មាន​អាយុ​៩៨ឆ្នាំ​លោកស្រី​ Daphne Dunne អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ខាងក្រៅ​ Opera House ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី។ ព្រះ​អង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស​ Harry និភរិយា​ព្រះនាងម្ចាស់ Meghan កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​១៦​ថ្ងៃ​នៅ​ប្រទេស​អូស្រ្តាលី​និង​ប៉ាស៊ីហ្វិក​ខាងត្បូង។

ជន​ចំណាកស្រុក​ហុងឌូរ៉ា​ ដើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ខណ​ដែល​ពួកគេ​ដើរ​ឆ្លង​កាត់​ទីក្រុង Chiquimula ប្រទេស​ក្វាតេម៉េឡា។

បុរស​ម្នាក់​កំពុង​ផាត់​មុខ​សិល្បករ​ម្នាក់​ដែល​ស្លៀក​ពាក់​ជា​ព្រះ Rama នៃ​សាសនា​ហិណ្ឌូ​មុន​នឹង​ពិធី Dussehra ចាប់​ផ្តើម​នៅ​ក្នុង​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។

ប្រជាជន​ចូល​រួម​ពិធី​ស្ងប់ស្ងៀម​បី​នាទី​ខណ​ដែល​ពួកគេ​ប្រមូល​ផ្តុំ​នៅ​ទីតាំង​ដែល​អ្នក​កាសែត​ប្រឆាំង​អំពើ​ពុករលូយអ្នក​ស្រី​ Daphne Caruana Galizia ត្រូវបាន​គេ​ធ្វើ​ឃាត​ក្នុង​ការ​បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ត​កាលពី​មួយ​ឆ្នាំ​មុន​ក្នុង​ទីក្រុង​ Bidnija ប្រទេស​ម៉ាល់ត៍។

កុមារី​ជនជាតិ​ស៊ីរី​ម្នាក់​ដែល​បាន​រត់​ភៀស​ខ្លួន​ជាមួយ​គ្រួសារ​នាង​ពី​ទីក្រុង​ដាច់ស្រយាល​ភាគ​ខាងត្បូង​ Hama​ កាន់​សៀវភៅ​មួយ​ក្បាល​នៅ​ខាងក្រៅ​សាលា​រៀន​បណ្តោះ​អាសន្ន​«Zuhur al-Mustaqbal» ដែល​មាន​ន័យ​ថា​ «ផ្កា​អនាគត» ក្នុង​ជំរំ al-Jeneinah សម្រាប់​ជនភៀស​ខ្លួន​ក្នុង​ភូមិ​ Atme​ក្នុង​ខេត្ត​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ស៊ីរី Idlib។

មនុស្ស​ម្នា​នាំ​គ្នា​ប្រមូល​ផ្តុំ​មើល​រថភ្លើង​ដែល​បើក​ធ្លាក់​ផ្លូវ​មួយ​នៅ​ក្បែរ​ទីក្រុង Sidi Bouknadel​ ប្រទេស​ម៉ារ៉ុក។ រថភ្លើង​មួយ​ដែល​ភ្ជាប់​រដ្ឋ​ធានី​ Rabat ទៅ​ក្រុង​មួយ​នៅ​ឆ្នេអាត្លង់ទិក​ភាគ​ខាងជើង​បាន​បើក​ធ្លាក់​ផ្លូវ​ បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់​ យោង​តាម​​អាជ្ញាធរ​និងភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក​។

កសិករ​ជនជាតិ​ស្វីស​លោក​ Armin Capaul ថត​រូប​ជាមួយ​សត្វ​គោ​របស់​ខ្លួន​មុន​នឹង​ការបោះ​ឆ្នោត​លើ​ស្នែង​គោ​បាន​ចូល​មក​ដល់​ក្បែរ​ទីក្រុង​ Perrefitte ភាគ​ខាងជើង​ប្រទេស​ស្វីស។

សិល្បករ​ម្នាក់​មក​ពី​ក្រុម​ហ៊ុន​របាំ Recirquel សម្តែង​អំឡុង​ការ​ហាត់​សមសម្រាប់​ការ​សម្តែង «ទឹកដី​ខ្ញុំ» ក្នុង​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រីកាលពី​ថ្ងៃទី​១៥ ខែ តុលា ឆ្នាំ ២០១៨។