រូបភាព​ជុំវិញ​ពិភពលោក ១៦ តុលា ២០១៧

អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់​ស្ពាន Millennium Footbridge។ ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ពណ៌​ក្រហម​ ហើយ​មេឃ​ចាប់​ផ្តើម​ងងឹត នៅ​ពេល​ដែល​ព្យុះ Ophelia បោកបក់​មក​ពី​ភាគ​ខាង​ត្បូង​នៃ​តំបន់​អឺរ៉ុប។

រលក​ដ៏​ធំ​បោកបក់​ទៅ​លើ​ជញ្ជាំង​ផែ និង​ប៉ម​មួយ​នៅ​ក្នុង​ក្រុង Porthcawl នៅ​ពេល​ដែល​ព្យុះ Ophelia បោកបក់​លើ​ប្រទេស​អង់គ្លេស និង​អៀវឡង់។

អ្នក​ធ្វើ​ដំណើរ​ម្នាក់​ដួល​នៅ​លើ​ដី​ នៅ​ពេល​នាង និង​អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​ ធ្វើ​ការ​តវ៉ា​ពី​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ពួកគេ​រត់​រក​កន្លែង​សុវត្ថិភាព​ដោយសារ​ប៉ូលិស​កុបកម្ម​បាញ់​ឧស្ម័ន​ទឹក​ភ្នែក នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

ភ្លើង​ឆេះ​ព្រៃ​មួយ​ឆេះ​ឡើង​នៅ​ក្បែរ​ក្រុង Gondomar តំបន់ Galicia នៃ​ប្រទេស​អេស្ប៉ាញ។

លោកស្រី Park Geun-hye អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង (រូប​ឆ្វេង) ទៅ​ដល់​កន្លែង​បើក​សវនាការ​នៅ​តុលាការ​ Seoul Central District Court នៅ​ក្នុង​ក្រុង​សេអ៊ូល។ ក្រុម​មេធាវី​របស់​លោកស្រី​បាន​ឈប់​តវ៉ា​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ក្នុង​ការ​បន្ត​ឃុំ​ខ្លួន​លោកស្រី។

ក្មេង​ប្រុស​អ៊ីរ៉ាក់​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ស្វាគមន៍​កងកម្លាំង​សន្តិសុខ ដែល​ជិះ​រថយន្ត​យោធា នៅ​ក្នុង​ក្រុង Kirkuk ប្រទេស​អ៊ីរ៉ាក់។

ព្រះ​នាង Catherine (រូប​កណ្តាល) រាំ​ជាមួយ​មនុស្ស​ម្នាក់​ដែល​តុបតែង​ជា​តួអង្គ​ខ្លា​ឃ្មុំ Paddington Bear នៅ​ក្បែរ​ព្រះ​អង្គម្ចាស់ Prince William នៅ​ពេល​ទ្រង់​យាង​ចូលរួម​ក្នុង​វេទិកា​សប្បុរសធម៌​មួយ​នៅ​ស្ថានីយ​រថភ្លើង Paddington នៅ​ក្នុង​ក្រុង​ឡុងដ៍។

អ្នក​ថ្មើរ​ជើង​ដើរ​កាត់​ដើម​ឈើ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ក្នុង​ក្រុង Vilnius ប្រទេស​លីទុយអានី (Lithuania) កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

រថយន្ត​ឆេះ​ខ្ទេច​នៅ​​ក្បែរ​ផ្ទះ​មួយ​ ក្បែរ​ក្រុង Penacova ភាគ​ខាង​ជើង​នៃ​ប្រទេស​ប័រទុយហ្គាល់។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ភ្លើង​ឆេះ​ព្រៃ​បាន​សម្លាប់​មនុស្ស​២៧នាក់ ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រងរបួស​ និង​ធ្វើ​ឲ្យ​មនុស្ស​បាត់​ខ្លួន​ដែល​មិន​ទាន់​អាច​កំណត់​ចំនួន​បាន នៅ​ក្នុង​សោកនាដកម្ម​លើក​ទី២​ក្នុង​រយៈពេល​៤ខែ។

សត្វ​មួយ​ប្រភេទ​ដែល​គេ​ចាប់​បាន​នៅ​ក្នុង​ខែសីហា ក្នុង​សំណាញ់​របស់​អ្នក​នេសាទ ហែល​ទឹក​នៅ​ក្នុង​អាង​ទឹក​តាំង​បង្ហាញ​មួយ​នៅ​ក្នុង​សង្កាត់ Concarneau ប្រទេស​បារាំង។

ក្មេង​ប្រុស​ម្នាក់​ប្រមូល​ដប់​ប្លាស្ទិក​ដែល​អណ្តែត​ជាមួយ​នឹង​សំរាម​នៅ​តំបន់​អណាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ទាហាន​ល្បាត​ព្រំដែន​បង់ក្លាដែស​ព្យាយាម​គ្រប់គ្រង​ជន​រ៉ូហ៊ីយ៉ា​បន្ទាប់​ពី​បដិសេធ​មិន​ឲ្យ​ពួកគេ​បន្ត​ដំណើរ​ទៅ​មុខ នៅ​ក្នុង​ក្រុង Palang Khali ប្រទេស​បង់ក្លាដែស។

បុរស​ម្នាក់​ថត​រូប​បក្សី​នៅ​តាម​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ នៅ​ក្នុង​ក្រុង Beirut ប្រទេស​លីបង់។