រូបភាព​ជុំវិញ​ពិភពលោក ១៥ តុលា ២០១៧

អ្នក​របាំ​សម្តែង​របាំ​ប្រពៃណី​ឥណ្ឌា​ក្នុង​ពិធីបុណ្យ Diwali ដែល​ជា​ពិធីបុណ្យ​នៃ​ពន្លឺ នៅ​ទីលាន Trafalgar ក្នុង​ក្រុង​ឡុងដ៍។

ផ្លែ​ល្ពៅ​ត្រូវ​បាន​គេ​បំពាក់​ពន្លឺ​ភ្លើង​ពណ៌​នៅ​កន្លែង​តាំងបង្ហាញ​ក្នុង​កម្មវិធី Great Jack O'Lantern Blaze នៅ​សារមន្ទីរ Van Cortlandt Manor ក្នុង​ភូមិ Croton-on-Hudson ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

នាង Dhzemile Lilova វ័យ​៣០ឆ្នាំ ជា​កូន​ក្រមុំ​មូស្លីម​ ឈរ​ថត​រូប​ជាមួយ​នឹង​មិត្តភក្តិ​ និង​សាច់ញាត្តិ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​នាង​នៅ​ក្នុង​ភូមិ Draginovo ប្រទេស​បុលហ្គារី។

ក្មេងស្រី​ម្នាក់​បាញ់​កាំភ្លើង​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​យោធា​មួយ​នៅ​ក្នុង​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

ត្រី​ដែល​ស្លាប់​អណ្តែត​នៅ​ក្នុង​ទន្លេ Confuso នៅ​ក្បែរ​ក្រុង Villa Hayes ប្រទេស​ប៉ារ៉ាហ្គីណេ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

ក្មេងស្រី​ម្នាក់​យំ​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី និង​យុទ្ធជន​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង Ain Issa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

លោក Chris Oliver ដែល​ជា​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ដើរ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​ នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​មួយ​ទម្លាក់​ទឹក​ពី​លើ​ភ្លើង​ឆេះ​ព្រៃ​មួយ​នៅ​ក្បែរ​កន្លែង​ផលិត​ស្រា កាលពី​ថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Santa Rosa រដ្ឋ California។

នាង Kate Hudson ចូលរួម​ក្នុង​កម្មវិធី Veuve Clicquot Polo Classic ប្រចាំ​ឆ្នាំ​លើក​ទី៨ នៅ​ឧទ្យាន Will Rogers State Park នៅ​ក្នុង​ក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

ទាហាន​ និង​ក្រុម​ជួយ​សង្គ្រោះ​របស់​បារាំង​ត្រៀម​ទាញ​បំណែក​យន្តហោះ​ដែល​ធ្លាក់​នៅ​ក្នុង​សមុទ្រ​នៅ​ក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ Felix Houphouet Boigny នៅ​ក្នុង​ក្រុង Abidjan ប្រទេស​កូតឌីវ័រ កាលពី​ថ្ងៃទី១៤ ខែតុលា​ឆ្នាំ២០១៧។

អត្តពលិក​ចាប់​ផ្តើម​ការ​ប្រកួត​ហែល​ទឹក​សម្រាប់​ពានរង្វាន់ Ironman World Championship Triathlon កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នា២០១៧ នៅ​ក្នុង​ក្រុង Kailua-Kona រដ្ឋ Hawaii។