រូបភាព​ជុំវិញ​ពិភពលោក ១៥ តុលា ២០១៥

កងកម្លាំង​ការពារ​ដែន​ទឹក​ជប៉ុន (JMSDF) បាន​​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មិនមាន​ជាតិ​ផ្ទុះ​នៅ​អំឡុង​ពេល​ត្រួតពិនិត្យ​កងនាវា​នៅ​ឯ Sagami Bay ក្រុង​ Yokosuka ភាគ​ខាង​ត្បូង​ក្រុង​តូក្យូ។

អាហារ​ត្រូវ​បាន​យក​ជះ​ទៅ​លើ​ក្រុម​សិស្ស​ពេទ្យ​ឆ្នាំ​ទី​មួយ​នៅ​ឯ​ដេប៉ាតឺម៉ង់​បុគ្គលិក​ឱសថសាស្រ្ត​នៅ​ឯ​មហាវិទ្យាល័យ​ University of Granada ក្នុង​ក្រុង Granada ប្រទេស​អេស្ប៉ាញ។

ព្រះអាទិត្យ​រៀប​លិច​ ខណៈ​ដែល​មនុស្ស​ម្នា​កំពុង​ថ្មើរ​ជើង​នៅ​លើ​ឆ្នេរ​មួយ​នៅ​ក្រុង Alexandria ប្រទេស​អេហ្ស៊ីប។

សាច់ញ្ញាតិ​មួយ​រូប​នៃបុរស​ឈ្មោះ Serdar Ben អាយុ ៣៣ឆ្នាំ ដែល​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​អង់ការ៉ា កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា បាន​ទ្រហ៊ោ​យំ​នៅ​អំឡុងពេល​បុណ្យ​សព​បុរស​នេះ​ក្នុង​ក្រុង Istanbul។ ការ​បំផ្ទុះ​គ្រាប់បែក​ពីរ​លើក​នៅ​ក្នុង​រដ្ឋធានី​ ប្រទេស​តួកគី​បាន​កើត​មាន​ឡើង​ទៅ​លើ​ហ្វូង​សកម្មជន​ ដែល​បាន​ធ្វើការ​ដង្ហែ​ក្បួន​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​បន្ថែម និង​ការ​បញ្ចប់​អំពើ​ហិង្សា​រវាង​កងកម្លាំង​ឧទ្ទាម Kurd និង​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ការ​វាយប្រហារ​យ៉ាង​ប្រល័យ​បំផុត​នៅ​ក្នុង​ប្រទេស​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

ពន្លឺ​សន្លឹម​នៅ​ក្នុង​ព្រៃ​ស្រល់​ អំឡុង​ពេល​ភ្លៀង​ពេល​ព្រឹក​នា​សរទរដូវ​ជិត​ក្រុង Fuerstenwalde ភាគ​ខាង​កើត​ប្រទេស​អាល្លឺម៉ង់។​


 

ប្រជាជន​ធ្វើ​ការ​សមាធិ​បែប Falun Dafa ឬ Falun Gong នៅ​មុន​ពេល​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាលចិន​នៅ​ខាង​ក្រៅ​សាលាក្រុង​ក្នុង​ក្រុង Los Angeles រដ្ឋ​ California។

លោកស្រី Laureen Harper ភរិយា​នាយករដ្ឋមន្រ្តី​កាណាដា និង​មេដឹកនាំ​អភិរក្ស​និយម​លោក​ Stephen Harper រាំ​កំសាន្ត​ជាមួយ​តារា​សម្តែង​លោក Vinay Virmani នៅ​ក្នុង​ក្បួន​ដង្ហែ​មួយ​ជាមួយ​នឹង​សហគមន៍​អាស៊ី​ខាង​ត្បូង​នៅ​ក្រុង Brampton ខេត្ត​ Ontario នា​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៥។ ប្រជាជន​កាណា​នឹង​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​សហព័ន្ធ​នា​ថ្ងៃ​ទី១៩ ខែ​តុលា។




 

បេក្ខនារី​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក​ស្រី Hillary Clinton មក​ជាមួយ​សមាជិក​សភា​រដ្ឋ Nevada លោក Nelson Araujo ដើម្បី​ទិញ​ការ៉េម​នៅ​ក្រុង Las Vegas រដ្ឋ Nevada នា​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៥។


 

ចៅហ្វាយ​ក្រុង​ឡុងដ៍​លោក Boris Johnson ប៉ះ​ទង្គិច​ជាមួយ​នឹង​កុមារ Toki Sekiguchi អាយុ​១០ឆ្នាំ​នៅ​អំឡុង​ពេល​លេង​កីឡា Street Rugby ជាមួយ​នឹង​ក្រុម​កុមារ​ ខាង​ក្រៅ​អគារ​ Tokyo Square Garden ប្រទេស​ជប៉ុន។

មន្រ្តី​ប៉ូលិស​សហព័ន្ធ​អាល្លឺម៉ង់​នាំ​ផ្លូវ​ក្រុម​ជន​ចំណាកស្រុក​ បន្ទាប់​ពី​ពួកគេ​បាន​ឆ្លង​ព្រំដែន​រវាង​ប្រទេស​អូទ្រីស និង​អាល្លឺម៉ង់​ នៅ​ក្រុង Wegscheid ជិត​ក្រុង Passau ប្រទេស​អាល្លឺម៉ង់។

ក្រុម​សមាជិក​វេជ្ជបណ្ឌិត «Red Nose Clown» ធ្វើ​ការ​សម្តែង​សម្រាប់​ក្រុម​ជនចំណាកស្រុក​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​មួយ​នៅ​ក្រុង​វីយែន ប្រទេស​អូទ្រីស។


 

បុរស​នៅ​ក្នុង​សម្លៀកបំពាក់​ចម្លែក​មួយ​ពី​ការ​សម្តែង​ឈុត​អស្ចារ្យ​មួយ​ជាមួយ​នឹង​បាល់​បោះ​ មុនពេល​ការ​ប្រកួត​កីឡាបាល់បោះ​មុន​ពេល​បើក​រដូវកាល​ NBA Global Games China ឆ្នាំ​២០១៥ ដែល​មាន​ការ​ប្រកួត​រវាង​ក្រុម​បាល់​បោះ​ Los Angeles Clippers ជាមួយ​នឹង​ក្រុម Charlotte Hornet នៅ​ក្រុង​ Shanghai នា​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៥។​​


 

ដុំ​ចំបើង​ជា​ច្រើន​ត្រូវ​បាន​ឃើញ​នៅ​ទី​វាល​មួយ​នៅ​អំឡុងពេល​ព្រឹក​ចុះ​អ័ភ្រ​មួយ​នា​សរទរដូវ​នៅ​ក្រុង Angus ជិត​ក្រុង Glamis ប្រទេស​ស្កុតឡែន។