រូបភាពជុំវិញពិភពលោក ១៣ តុលា ២០១៩
សម្តេចប៉ាប Francis យាងធ្វើជាអធិបតីក្នុងកម្មវិធិផ្តល់ងារជាបព្វជិតដល់ (ពីឆ្វេងទៅស្តាំ) បព្វជិត Dulce Lopes Pontes បព្វជិត Giuseppina Vannini បព្វជិត John Henry Newman បព្វជិត Maria Teresa Chiramel Mankidiyan និងបព្វជិត Margarita Bays នៅក្នុងបុរីវ៉ាទីកង់។
ផ្លូវរថភ្លើងល្បឿនលឿន Shinkansen លិចទឹក ដោយសារតែភ្លៀងខ្លាំង ដែលបង្កដោយព្យុះ Hagibis នៅក្នុងក្រុង Nagano ប្រទេសជប៉ុន។
បុគ្គលិកម្នាក់ប្រមូលអំបែកកែវបន្ទាប់ពីបាតុករប្រឆាំងនឹងរដ្ឋាភិបាលវាយកម្ទេចភោជនីយដ្ឋានមួយ នៅក្នុងពេលបាតុកម្ម ក្នុងផ្សារទំនើប New Town Plaza នៅក្នុងក្រុងហុងកុង។
កីឡាករ Eliud Kipchoge របស់កេនយ៉ា (ពាក់អាវស) ចូលរួមនៅក្នុងការប្រកួតរយៈពេល២ម៉ោងដើម្បីអាចចូលរួមប្រកួតការរត់ប្រណាំងម៉ារ៉ាតុន ក្នុងក្រុង Vienna ប្រទេសអូទ្រីស។ លោក Kipchoge ទទួលបានកំណត់ត្រាពិភពលោកសម្រាប់ការរត់ចម្ងាយក្នុងរយៈពេល២ម៉ោង ១នាទី និង៣៨វិនាទី។
បុរសចំណាស់ម្នាក់ត្រូវបានគេជម្លៀសចេញពីអគារមួយនៅក្នុងក្រុង Akcakale ក្បែរព្រំដែនតួកគី និងស៊ីរី ក្រោយពេលដែលក្រុងនេះត្រូវបានគេរាយការណ៍ថា រងការវាយប្រហារពីស៊ីរី។
ការបែកធ្លាយប្រេងត្រូវបានគេថតបាននៅលើឆ្នេរ Sitio do Conde ក្នុងក្រុង Conde រដ្ឋ Bahia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
គេថតបានផ្ទះ រថយន្ត និងបង្គោលភ្លើង ដែលរងការខូចខាតដោយសារតែព្យុះ បើយោងតាមសារព័ត៌មានក្នុងស្រុក នៅពេលដែលព្យុះ Hagibis កំពុងបោកបក់ទៅលើតំបន់តូក្យូ ក្នុងក្រុង Ichihara ប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
អ្នកភូមិហាលបន្ទះឬស្សីដើម្បីធ្វើចង្កឹះនៅក្នុងតំបន់ Lijiang ក្រុង Jian ខេត្ត Jiangxi ប្រទេសចិន។
បាតុករប្រឆាំងនឹងរដ្ឋាភិបាលបង្កើតរូបសំណាកដែលមានកម្ពស់៤ម៉ែត្រ ដែលគេហៅថា The Lady Liberty of Hong Kong ដើម្បីជានិមិត្តរូបនៃចលនាប្រជាធិបតេយ្យនាពេលថ្មីៗក្នុងទីក្រុងនេះ។ រូបសំណាកនេះត្រូវបានគេយកទៅដាក់នៅភ្នំ Lion Rock ដែលជាភ្នំខ្ពស់បំផុតមួយនៅក្នុងក្រុងហុងកុង។
ទូកនានាចូលរួមនៅក្នុងការប្រណាំងទូកក្តោង Barcolana លើកទី៥១ នៅក្នុងប្រទេសអ៊ីតាលី។
មនុស្សម្នាក់ចូលរួមប្រណាំងក្របីនៅក្នុងការប្រកួត Chonburi Buffalo Race ប្រចាំឆ្នាំ នៅក្នុងខេត្ត Chonburi ប្រទេសថៃ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
កងអង្គរក្សរបស់លោកប្រធានាធិបតីក្រិកបង្ហាញអាវុធនៅក្នុងកម្មវិធីមួយនៅលើជម្រាលភ្នំ Acropolis ក្នុងក្រុងអាថែន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងខួបលើកទី៧៥នៃការរំដោះក្រុងអាថែនពីការកាន់កាប់របស់ណាស៊ី។